Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី វង សូ​ត​៖ នៅ​ឆ្នាំ​២០៣០ មនុស្ស​ចាស់ នឹង​កើនឡើង​ដល់​២ លាន​នាក់​

spot_img

​​ភ្នំពេញ​៖ គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល បាននិងកំពុង ដាក់​ឱ្យ​អនុវត្តន៍​ស្របតាម​ស្ថានភាព​នៃ​ការវិវត្តន៍​របស់​កម្ពុ​ជា​។ ចំនួន​មនុស្ស​វ័យចាស់ ដែល​មាន​អាយុ​ពី ៦០ ឆ្នាំ​ឡើង នៅក្នុង​ឆ្នាំ ២០១៣ មាន ៨​ភាគរយ ស្មើនឹង ១,២ លាន​នាក់ នៃ​ប្រជាជន​សរុប ១៥ លាន​នាក់ ហើយ​ត្រូវបាន​ព្យាករណ៍ នឹង​មាន​កំណើន​រហូត​ដល់ ១១​ភាគរយ ស្មើនឹង ២ លាន​នាក់ នៃ​ប្រជាជន​សរុប​ប្រមាណ ១៨ លាន​នាក់ នៅ​ឆ្នាំ​២០៣០​។​

​លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​កោះប្រជុំ គណៈកម្មាធិការ​ជាតិ​កម្ពុជា​ដើម្បី​មនុស្ស​ចាស់ នៅ​ទីស្តីការក្រសួង​៖ នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៥ ខែ​មេសា ឆ្នាំ​២០១៨​។ លោក វង សូ​ត​ បាន​ឆ្លុះបញ្ចាំង​ពី​ការ​យកចិត្ដទុកដាក់​រួម​គ្នា លើ​វិស័យ​សុខុមាលភាព​មនុស្ស​ចាស់​នៅ​កម្ពុជា ។ ឈរ​លើ​មូលដ្ឋាន​នៃ​សមិទ្ធផល​ដ៏​ប្រពៃ​នេះ រាជរដ្ឋាភិបាល បានសម្រេច​រៀបចំ​ឯក​សារ គោលនយោបាយ​ជាតិ​ស្ដី​ពី​មនុស្ស​វ័យ ចាស់ ២០១៧-២០៣០ ស្រប​តាម​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់ កាល​ទី​៣ ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ ២០១៤-២០១៨ ក្របខ័ណ្ឌ គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥ ក្នុង​ទិសដៅ​អភិវឌ្ឍន៍ និង​ជំរុញ​ប្រព័ន្ធ​សុខុមាលភាព​មនុស្ស​ចាស់ ឱ្យមាន​លក្ខណៈ​ប្រមូលផ្ដុំ​។ វិស័យ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក៏បាន​សម្រេច​នូវ​សមិទ្ធផល​ថ្មីៗ​ជាច្រើន ដើម្បី​រួមចំណែក​ក្នុងការ​អនុវត្ដ គោលនយោបាយ​សង្គមកិច្ច សំដៅ​បង្កើន​សេវា​សាធារណៈ​ជួយ​ដល់​ក្រុម ជនរងគ្រោះ និង​ងាយ​រងគ្រោះ​ក្នុងសង្គម​។ ក្នុងនោះ​ការងារ​សុខុមាលភាព មនុស្ស​ចាស់ ត្រូវបាន​លើកកម្ពស់​ជា​បន្ដបន្ទាប់ ស្រប​តាម​ស្ថានភាព​ជាក់ស្ដែង របស់​កម្ពុជា​។ រាជរដ្ឋាភិបាល បាន​ដាក់ចេញ​នូវ​គោលនយោបាយ លិខិត បទដ្ឋាន​គតិ​យុ​ត្ដ និង​បាន​បង្កើត​យន្ដការ​ជាច្រើន ដើម្បី​បង្កើន​ប្រសិទ្ធភាព នៃ​ការផ្ដល់ របប​គោល នយោបាយ សម្រាប់​សេវា​សង្គមកិច្ច​ចំពោះ​ជន​ចាស់ជរា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×