Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះអណ្តូងប្រេងនៅឥណ្ឌូនេស៊ី សម្លាប់មនុស្ស ១០នាក់ និងរបួសជិត ២០នាក់

spot_img

មនុស្សយ៉ាងហោចណាស់ចំនួន ១០នាក់ បានស្លាប់បាត់បង់ជីវិត និង 19នាក់ ទៀតរងរបួស បន្ទាប់ពីអណ្តូងប្រេងមួយកន្លែង ត្រូវភ្លើងឆេះ នៅក្នុងខេត្ត Aceh ប្រទេសឥណ្ឌូណេស៊ី។

បើតាមអ្នកនាំពាក្យភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឈ្មោះ Sutopo Purwo បានថ្លែងឲ្យដឹងថាការផលិតប្រេងច្រើនហួសពេក បណ្តាលឲ្យមានការកំពប់ប្រេងនៅខាងក្រៅអណ្តូង និងបានហូរហៀរពេលមកក្រៅនៅម៉ោងប្រហែល ១២យប់ ថ្ងៃអង្គារ។

អ្នកនាំពាក្យដដែលបានប្រាប់ទីភ្នាក់ងារសារព៌តមាន Xinhua ថា ការកំពប់ប្រេងបានធ្វើឲ្យអ្នកភូមិប្រមូលគ្នាមកដងប្រេង ហើយនៅម៉ោងប្រហែល ១ កន្លះយប់ដដែល ភ្លើងក៏ឆាបឆេះ និងបានហ៊ុំព័ទ្ធកន្លែងដែលអ្នកភូមិប្រមូលប្រេង បណ្តាល ឲ្យពួកគេមិនអាចរត់ចេញបាន។

ក្រៅពីសម្លាប់មនុស្សជាង ១០នាក់ ភ្លើងក៏បានបំផ្លាញផ្ទះអស់ ៣ខ្នងផងដែរ ៕ សុភ័ក្ត្រ

spot_img
×