Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោស​ជន ១១ នាក់ ដាក់​ពន្ធ​ធានា​គារ ពី​០៧​ឆ្នាំ ទៅ​២០​ឆ្នាំ ពី​បទ​ចូលរួម​ដឹកនាំ​ធ្វើ​កុប្បកម្ម ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ទីលាន​ប្រជាធិបតេយ្យ​

spot_img

​ភ្នំពេញ ៖ នៅ​ព្រឹក​ទី​២៥​ខែ​មេសា​ឆ្នាំ​២០១៨ នៅ​សាលាឧទ្ធរណ៍ មហាអយ្យការ បើកសវនាការ លើកយក​សំណុំ រឿង​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១​នាក់ មក​បើក​សវនាកា​ចំនួន​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣ ​ដល់​២៥ ​ខែ​​មេសា ឆ្នាំ​២០១៨ ដែល​ត្រូវបាន​តុលាការក្រុង​ភ្នំពេញ ផ្តន្ទាទោស​ដាក់​ពន្ធ​ធានា​គារ ពី​៧​ឆ្នាំ ទៅ​២០​ឆ្នាំ ពី​បទ​ចូលរួម​ដឹកនាំ​ធ្វើ​កុប្បកម្ម ដែល​ប្រព្រឹត្តិ​ទៅ នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​១៥​ខែកក្កដា​ឆ្នាំ​២០១៤ ។​

​ជនជាប់ចោទ ឈ្មោះ មា​ជ សុវណ្ណារ៉ា​, អឿ ណា​រិត​, ឃិន រឿន​, នាង សុ​ឃុន​, សាន គឹម​ហេង​, ស៊ុំ ពុទ្ធី​, កែ ឃីម​, ទេព ណារិន​, អាន បឋម​, សាន សីហ​:, អ៊ុក ពេជ្រ​សំណាង ពីបទ ដឹកនាំ​កុបកម្ម និង​អំពើ​ចូលរួម​ក្នុង​ចលនា​កុបកម្ម ដែល​មាន​ដើមបណ្ដឹង​ចំនួន ៤១​នាក់ ជា​មន្ត្រី​សន្តិសុខ​ខណ្ឌដូនពេញ​។​

​តុលាការ​សាលាឧទ្ទរណ៍ មហាអយ្យការ បាន​សួ​នាំ​ជនជាប់ចោទ​ទាំង​១១​នាក់​សាជាថ្មី និង​បញ្ចាំង​ព្រឹត្តិការណ៍​ដែល​កើតឡើង នៅ​ស្ពាន​នាគ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ កាលពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៤ ឲ្យ​សាមីជន​មើល​សាជាថ្មី តុលាកា​សាលាឧទ្ទរណ៍ សម្រេច​លើ​ក​ពេល​ប្រកាស​សាលដីកា ទៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨ ។ ជនជាប់ចោទ​បន្ត​ឃុំខ្លួន​នៅ​មណ្ឌល​កែប្រែ​ព្រៃ​ស​ដដែល ហើយ​នៅ​ម៉ោង​១២​ថ្ងៃ​ត្រង់នេះ តុលាកា​សាលាឧទ្ទរណ៍​បាន​បញ្ចប់​សវនាការ ហើយ​នាំ​ជនជាប់ចោទ​ទាំង​១១​នាក់ ទៅ​ពន្ធនាគា​ព្រៃ​ស​វិញ​នៅ​ម៉ោង​១២៖៣០​នាទី​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×