Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាពចម្រូងចម្រាស់​ជាច្រើន ពី​កម្មវិធី Miss Global

spot_img

​​ភ្នំពេញ​-​អ្នកទំនាក់ទំនង​ការបរទេស លោក អឿន រតនៈ ក្នុង​កម្មវិធី Miss Global 2017 ត្រូវបាន​លោក​​ពេជ្រ ឌី នាយក​ប្រតិបត្តិ​កម្មវិធី Miss Global 2017 ប្រកាស​ជា​ផ្លូវការ​ថា បុគ្គល​រូបនេះ​​មិន​ជាប់​ពាក់ព័ន្ធ​និង​ស្ថាប័ន​របស់​កម្មវិធី Miss Global ទៀតឡើយ​។​

​ការប្រកាស​នេះ​ធ្វើឡើង ក្នុង​គោលបំណង ឲ្យ​ម្ចាស់​ស្ព​នស័រ ទាំងអស់​ទទួល​ដឹងឮ​ថា លោក អឿន រតនៈ ​មិន​ជាប់​ពាក់ព័ន្ធ និង​ស្ថាប័ន​នេះ​តទៅទៀត​ទេ ក្នុងករណី លោក អឿន រតនៈ យកឈ្មោះ​ស្ថាប័ន Miss Global​ទៅ​ប្រើប្រាស់​ក្នុង​ន័យ​អ្វី​ផ្សេង នោះ​គឺ​ជា​ការប្រព្រឹត្តិ​ខុសច្បាប់ ក្នុងន័យ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន លោក ឌី ពេជ្រ ដែល​ជា​នាយក​ប្រតិបត្តិ​របស់​កម្មវិធី Miss Global​ ក្នុងប្រទេស​កម្ពុជា និង លោក ឃឹម ចន្ថា ដែលជា​អ្នក​គ្រប់គ្រង បាន​ប្រកាស​ជា​សាធារណៈ ជា​លើក​ទី​២ ​បន្ទាប់ពី​បាន​ដកហូត​តំណែង លោក អឿន រតនៈ ពី​ស្ថាប័ន Miss Global ថា «​លោក អឿន រតនៈ ត្រូវបានតែងតាំង​​ឱ្យធ្វើ​ជា​អ្នកទំនាក់ទំនង​ការបរទេស​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក Miss Global International ​ដែល​មាន​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កាលពី​ឆ្នាំ ២០១៧ ដោយ​មាន​បវរកញ្ញា មកពី ៦០​ប្រទេស​ចូលរួម​​ ប៉ុន្តែ​ក្រោយ​ពិនិត្យ​ឃើញ​ភាពមិនប្រក្រតី និង​មាន​រំលោភ​លើ​លក្ខខណ្ឌ ជាច្រើន​ដែល​លោក អឿន រតនៈ ​​បាន​ប្រព្រឹត្តិ​រួចមក ខាង​លោក ក៏​បាន​ដកហូត​តំណែង​របស់​លោក អឿន រតនៈ ចេញពី​ស្ថាប័ន Miss Global ភ្លាម​។

​​យ៉ាងណាមិញ អ្វី​ដែល​គួរ​ឲ្យ​សម្គាល់នោះ គឺ លោក អឿន រតនៈ នៅតែ​បន្ត​ការងារ​​ដែល​ប្រៀបបាន​នឹង​ការ​ឆបោក​ប្រាក់​របស់​គេ​បន្តទៀត ដោយ​យក​ឈ្មោះ Miss Global មក​ប្រើ​​ធ្វើឱ្យប៉ះពាល់​ដល់​ឈ្មោះ កម្មវិធី​របស់​គេ ខណៈ​លោក អៀន រតនៈ ពុំ​មាន​តួនាទី​អ្វី​ទៀត​នោះ ពោល​គឺ​តំណែង​​របស់​លោក​ត្រូវបាន​គេ​ដកហូត​តាំងពី​ឆ្នាំ​មុន​មក​ម្ល៉េះ​»​។​

​គួរបញ្ជាក់​ថា បើ​យោង​តាម​សម្តី​របស់​លោក ឌី ពេជ្រ លោក អឿន រតនៈ នៅពេល​នេះ​កំពុង​រក​បណ្តឹង​ពី​ Miss Global International ហើយ​ថា មិន​ត្រូវ​ខាង​នោះ នឹង​ប្តឹង​ទាមទារ​លុយ និង​ការខូចខាត​មកវិញ ​​ដើម្បី​ទាមទារ​ជា​ភាពយុត្តិធម៌​ជូន​ដល់ បវរកញ្ញា ដែល​បាន​ចូលរួម​ទាំងអស់​។​

​អ្នកស្រី ធា ម៉ា ប្រធាន​គណៈកម្មការ បវ​កញ្ញា​ខ្មែរ អាមេរិកកាំង បាន​និយាយថា គិត​ត្រឹម​ពេលនេះ​​អ្នកស្រី​ដែល​ជា​ប្រធាន​គណៈកម្មការ​បវ​កញ្ញា​ខ្មែរ​អាមេរិក បាន​ដាក់​ពាក្យបណ្តឹង​រួចរាល់​អស់ហើយ ទៅ​បុគ្គល​ពីររូប​​មាន លោក អឿន រតនៈ និង លោក Van Minh Pham
​ក្នុងការ​ចូលខ្លួន​មក​ដោះស្រាយ​រឿង​ដែល​ជាប់​ពាក់ព័ន្ធ​និង​ការបិត​គណនី​យ​ធនាគារ ដែល​អ្នកស្រី​បាន​បើក​រួមគ្នា​​ដើម្បី​ដាក់​ប្រាក់​សម្រាប់​ចំណាយ​ចំណូល​ផ្សេងៗ​។ ប៉ុន្តែ លោក Van Minh Pham បាន​ទៅ​បិត​គណនី​យ នោះ​ដោយ​បើកប្រាក់​យក​តែ​ម្នាក់ឯង​ទាំងអស់​ហើយ​បិត​គណនី​យ​ចោល​តែម្តង នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ២០១៧​។​

​អ្នកស្រី​បន្ត​ទៀត​ថា នៅ​ថ្ងៃ​ទី​៩ ឧសភា ២០១៨ ខាងមុខនេះ អ្នកស្រី​ត្រូវ​ឡើង​តុលាការ ដើម្បី​ប្រជុំ​​លើក​ទី​១ បន្ទាប់មកទៀត និង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៤ ឧសភា ចំណាត់ការ​យ៉ាង​ណា​នោះ​​នឹង​ត្រូវ​រងចាំ​តាមដាន​បន្ត​ទៀត​៕ ដោយ​-​គីម​ស្រីរ័ត្ន​

spot_img
×