Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន​ភ្លាមៗ ខណៈ Live វីដេអូ ប្រើ​​អំពើ​ហិង្សា​លើ​​មិត្ត​ស្រី​​ដ៏ស្រស់​​ស្អាត​​ឡើង​មើល​មុខ​លែង​យល់ និង​​សល់​តែ​ដង្ហើមចង្រិត​

spot_img

​​ប៉ូលីស​ក្នុងប្រទេស​ថៃ បាន​ចាប់ខ្លួន​បុរស​ម្នាក់ រស់នៅក្នុង​ទីក្រុង​ក្រុង​បាងកក កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​បុរស​នេះ​បានធ្វើការ Live វីដេអូ​ខ្លួនឯង ខណៈ​ប្រើ​អំពើហិង្សា​យ៉ាង​សាហាវឃោរឃៅ ទៅលើ​មិត្តស្រីដ៏ស្រស់ស្អាត​ឡើង​មើល​មុខ​លែង​យល់ និង​សល់តែ​ដង្ហើម​ចង្រិត ។​

Chaichana Sirichart អាយុ ២៥ ឆ្នាំ បាន​ចាក់សោរ​ទុក​មិត្តស្រី​ឈ្មោះ Kuldara Yeessaman អាយុ ២១ ឆ្នាំ នៅក្នុង​បន្ទប់​ផ្ទះល្វែង​របស់ខ្លួន ស្ថិតនៅ​ក្នុងស្រុក Bung Kum -​ទីកន្លែង​ដែល​រូបគេ​បាន​វាយដំច្រំធាក់​នាង​យ៉ាង​សាហាវ រហូត​នាង​ទទួលរង​នូវ​ស្លាម​ហើម​ជាំ​ឡើង​ពោរ​ផ្ទៃមុខ និង​ឈាម​ស្រោច​ខ្លួន​តែម្តង ។​

​នៅក្នុង​វីដេអូ​ឃ្លី​ប ស្ត្រី​រងគ្រោះ Yeesaman អាច​ត្រូវ​បានឃើញ​ស្ថិតក្នុង​ស្ថានភាព​សម្រក់​ទឹកភ្នែក​យ៉ាង​ឈឺ​ចុកចាប់ ខណៈ​មិត្ត​ប្រុស​ចិត្តកំណាច​នេះ​នៅតែ​បន្ត​និយាយ​ឡក​ឡើយ និង​គំរាម​សម្លាប់​នាង ដោយ​ចោទថា​នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ផ្សេង ។​

​បុរស​នេះ​បាន​សួរ​នាង​ដដែលៗ ខណៈ​ក៏​ចោទប្រកាន់​នាង​លួច​លុយ​ពី​ការរកស៊ី​វិនិយោគ​របស់គាត់​ថា​៖ «​តើ​មិត្ត​ប្រុស​លួចលាក់​របស់​នាង គឺជា​អ្នកណា​?» ។​

​វីដេអូ Live រយៈពេល ១១ នាទី ដែល​បុរស​រូបនេះ​បាន​ផ្សាយ​នៅលើ​ទំព័រ​អាជីវកម្ម​ហរិ​ញ្ច​វត្ថុ​របស់គាត់ ចាប់តាំងពី​ពេលនោះ​មក បាន​ត្រូវ​ចែករំលែក​យ៉ាង​ផុសផុល និង​បង្ហោះ​ឡើងវិញ ដែល​ទទួលបាន​អ្នកទស្សនា​រាប់លាន ក្នុង​រយៈពេល​ត្រឹមតែ ២៤ ម៉ោង ។​

​ឃើញ​ហេតុការណ៍​ដ៏​គួរ​ឲ្យ​អាសូរ​បែបនេះ អ្នកទស្សនា​បាន​រាយការណ៍​ពី​ករណីនេះ​ទៅ​ប៉ូលីស ។ ពួកគេ​បន្ទាប់ ក៏បាន​មកដល់​កន្លែង​កើតហេតុ​ភ្លាមៗ​ផងដែរ ដើម្បី​សង្គ្រោះ​នារី​រងគ្រោះ និង​ចាប់ខ្លួន Sirichart ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច Sirichart បាន​សារភាពថា រូបគេ​បាន​ដាល់​មិត្តស្រី​យ៉ាងច្រើន​ដៃ និង​សូម្បី​វាយ​នាង​ជាមួយ​អំ​បោល និង​ម៉ាស៊ីន​ស​ម្ងួ​ត​សក់ ។​

​យោងតាម​អនុប្រធាន​ប៉ូលីស Wirachai Songmetta ជនដៃដល់ Sirichart នៅតែ​ពុំ​អាច​បញ្ជាក់​អំពី​ដំណើររឿង​រ៉ាវ​នេះ​ឲ្យ​បានច្បាស់លាស់​ទេ ប៉ុន្តែ ត្រូវបាន​ធ្វើតេស្ត​រកឃើញ​ប្រើប្រាស់​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ។​

Sirichart ដែល​បើក​ក្រុមហ៊ុន​មួយ​ឈ្មោះថា Global FX Investment បាន​អះអាងថា គាត់​កំពុង​ត្រូវបាន​តាម​ស្វែង​រកមុខ ដោយ​អតិថិជន​បញ្ចេញ​កំហឹង ចំពោះ​ការខកខាន​ក្នុងការ​សម្រេចបាន​នូវ​កិច្ចសន្យា​ប្រគល់​ហិ​រ​ញ្ច​វត្ថុ​ដ៏​ធំ​មួយ ។ គាត់​បាន​ស្តីបន្ទោស​បញ្ហា​មួយ​នេះ ដែល​នាំ​ឲ្យ​គាត់​ឈានទៅ​ប្រើប្រាស់​គ្រឿងញៀន ។​

Sirichart ឥឡូវនេះ កំពុង​ត្រូវបាន​ចោទប្រកាន់​បង្ក​របួសស្នាម​, ឃុំខ្លួន​មនុស្ស​ដោយ​ខុសច្បាប់​, បញ្ចេញ​រូបភាព​ទៅកាន់​អ្នកដទៃ តាមរយៈ​ប្រព័ន្ធ​កុំព្យូទ័រ និង ប្រើប្រាស់​ថ្នាំញៀន​ប្រភេទ​១ ៕ ចន្ទី​


spot_img
×