ព្រះសីហនុ: កម្លាំជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានធ្វើការស្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ដែលជាមុខសញ្ញាចែកចាយថ្នាំញៀនតាមមូលដ្ឋាន ការឃាត់ខ្លួននេះធ្វើឡើង នៅយប់ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទាំង២នាក់នេះ១.ឈ្មោះ គង់ និមល ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្រុមទី១៤ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងទី២-ឈ្មោះ លាង ភក្តី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុម១៤ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។ ដោយមានការដកហូតវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីន ០៥ កញ្ចប់ ,ទូរសព្ទ័ ០១ គ្រឿង និងសម្ភារះមួយចំនួនផ្សេងទៀត
បច្ចុប្បន្នសមត្ថកិច្ចក្រុងកំពុង កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនិតិវិធីបន្ត ៕ ដោយ ៖ បេឡា