Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជាមួយ​ថ្នាំញៀន​០៥​កញ្ចប់​

spot_img

ព្រះសីហនុ​: ក​ម្លាំ​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​បានធ្វើការ​ស្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដែលជា​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​តាម​មូលដ្ឋាន ការឃាត់ខ្លួន​នេះ​ធ្វើឡើង នៅ​យប់​ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ ៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។

​សមត្ថកិច្ច​បានអោយដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទាំង​២​នាក់​នេះ​១.​ឈ្មោះ គង់ និមល ភេទ​ស្រី អាយុ ២៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ក្រុមទី​១៤ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ និង​ទី​២-​ឈ្មោះ លាង ភក្តី ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ក្រុម​១៤ ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ។ ដោយមាន​ការដកហូត​វត្ថុតាង​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ០៥ កញ្ចប់ ,​ទូរ​សព្ទ័ ០១ គ្រឿង និង​សម្ភា​រះ​មួយចំនួន​ផ្សេងទៀត​

​បច្ចុប្បន្ន​សមត្ថកិច្ច​ក្រុង​កំពុង កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​បន្ត ៕ ដោយ ៖ បេឡា​

spot_img
×