Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​អាមេរិក​-​កូរ៉េខាងត្បូង នឹង​មាន​ជំនួប​កំពូល​នៅមុន​ជំនួប​កំពូល​រវាង​អាមេរិក​-​កូរ៉េខាងជើង​

spot_img

​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ទី ២៥ មេសា​នេះ បាន​ចេញ​សេចក្តីប្រកាស​ឲ្យដឹងថា កូរ៉េខាងត្បូង​-​អាមេរិក កំពុង​ប្រឹងប្រែង​ជំរុញ​កិច្ចការ​ទាំងឡាយ ដើម្បី​ធានា​ឲ្យ​ជំនួប​ដោយឡែក​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ជាមួយ​កូរ៉េខាងជើង​ទទួលបាន​ជោគជ័យ ។​

​នាយក​ខុទ្ទកាល័យ​សន្តិសុខ​ជាតិ នៃ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង Chung Eui Yong និង​សមា​ស​ភាគី​អាមេរិក John Bolton ទើប​បាន​ជួបប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី ២៤ ខែ​មេសា ម្សិលមិញ​នេះ ។ ក្នុង​កិច្ចប្រជុំ​នោះ​ភាគី​ទាំងសងខាង​បាន​ឯកភាព​រៀបចំ​ឲ្យមាន​ជំនួប​កំពូល​រវាង​កូរ៉េខាងត្បូង​-​អាមេរិក នៅ​ពាក់កណ្តាល​ខែ​ឧសភា មុនពេល​ដែល​ជំនួប​កំពូល​រវាង​អាមេរិក​-​កូរ៉េខាងជើង​ប្រព្រឹត្តទៅ ។ ទន្ទឹម​នោះ​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in និង​ប្រធានាធិបតី​ត្រាំ ក៏​នឹង​ដំណើរការ​សន្ទនា​តាម​ទូរស័ព្ទ​ភ្លាម បន្ទាប់​ពី​សន្និសីទ​កំពូល​អន្តរ​កូរ៉េ​បញ្ចប់ទៅ​នៅ​ថ្ងៃទី ២៧ ខែ​មេសា ៕ សូ​យ​ន​

spot_img
×