Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងរ៉ាវ​របស់​គូស្នេហ៍​សត្វ​ននៀល​១​គូ ដ៏​ល្បីល្បាញ​បំផុត​ពិភពលោក​ (មានវីដេអូ)

spot_img

​តាម Tech Times រឿងរ៉ាវ​រវាង​សត្វ​ននៀល​ឈ្មោល ដែល​គេ​ដាក់ឈ្មោះថា Klepetan និង​ននៀល​ញី Malena បាន​អង្រួន​បេះដូង​របស់​មនុស្ស​ជាច្រើន​លើ​ពិភពលោក ខណៈ​ពេល​គេ​ដឹងថា ននៀល​ឈ្មោល Klepetan រៀងរាល់​ឆ្នាំ​បាន​ហោះហើរ​ពី​ទ្វីបអាហ្វ្រិក​ទៅកាន់ Croatia ដើម្បី​ភព​ប្រសព្វ​ជាមួយ​គូស្នេហ៍ Malena- ននៀល​ញី ដែល​ជា​គូស្នេហ៍​ពិការ ។​

​គិត​ពី​ពេល​នេះ Klepetan និង Malena មានកូន​ទាំងអស់ ៦២​ក្បាល ។ ភាព​ស្មោះស្ម័គ្រ​របស់​ននៀល​ឈ្មោល​ធ្វើឲ្យ​គេ​រំភើបចិត្ត​តាម​រយៈរឿង​រ៉ាវ​មួយ​កើតឡើង​នៅ​ឆ្នាំ ២០១៧ គ្រា​ដែល Klepetan បាន​មក​កាន់​សម្បុករ​បស់ Malena យឺត​ជាង​សព្វមួយដង ។ ក្នុងអំឡុងពេល ១៦​ឆ្នាំកន្លងមក គិត​ចាប់ពី​ឆ្នាំ ១៩៩៣ ធម្មតា​ននៀល​ឈ្មោល​តែង​មក​ដល់​សម្បុ​កនៅ​អំឡុង​សប្តាហ៍​ទី ៣ ខែ​មីនា ជា​រៀងរាល់ឆ្នាំ ទាស់​នៅត្រង់​ឆ្នាំ ២០១៧​នេះ វា​មក​យឺត អាស្រ័យ​ដោយ​អាកាសធាតុ​បង្ខំ​ឲ្យ​វា​ត្រូវ​ប្តូរ​ផ្លូវ​ហោះហើរ ។ ពេល​មក​ដល់​នៅ​ដើម​ខែ​មេសា ស្រាប់តែ​ឃើញ Malena កំពុង​នៅ​ក្បែរ​ននៀល​ឈ្មោល​មួយ​ផ្សេង Klepetan បាន​ប្រយុទ្ធ​ដោយ​រង​របួស​ពេញ​ខ្លួន ដើម្បី​ដណ្តើម​គូស្នេហ៍​មកវិញ ហើយ​នៅ​ថ្ងៃទី ២៤ ខែ​មីនា ឆ្នាំ ២០១៨​នេះ គេ​បាន​ឃើញ​ននៀល​ឈ្មោល Klepetan មក​ដល់​សម្បុករ​បស់​គូស្នេហ៍​ត្រឹមត្រូវ​ដូច​សព្វមួយដង ។ ពលរដ្ឋ​នៅ​តំបន់​នោះ​ឲ្យដឹងថា ពេល​នោះ​ននៀល​ឈ្មោល​មើលទៅ​ហាក់​ចាស់​ទ្រុឌទ្រោម នឿយហត់​ជាង​ពេលមុនៗ ។​

​ងាក​មក​មើល​រឿង​អតីតកាល​របស់​គូស្នេហ៍​ននៀល​ទាំងពីរ​នេះ តាមរយៈ​រូបភាព​នឹង​ឃ្លីប តាំងពី​ឆ្នាំ ១៩៩៣ រហូតមក​ទល់​ថ្ងៃ​ទី ២៤ ខែ​មីនា ឆ្នាំ ២០១៨​ដូចខាងក្រោម ៖

​រឿងរ៉ាវ​មនោសញ្ចេតនា​គួរឲ្យ​រំភើប​ចិត្តរវាង​ននៀល​ឈ្មោល Klepetan ដែល​ស្មោះ​នឹង​ស្នេហ៍ សុខចិត្ត​ធ្វើ​ដំណើរ​រាប់ពាន់​គីឡូម៉ែត្រ ក្នុង​១​ឆ្នាំៗ​ដើម្បី​វិល​មក​ផ្ទះ​ជួប​ជាមួយ​គូស្នេហ៍​របស់​វា​ដែល​ពិកា​រពុំ​អាច​ហោះហើរ​បាន ។​

​រឿងរ៉ាវ​ចាប់ផ្តើម​តាំងពី​២០​ឆ្នាំមុន ពេលដែល​លោក Stjepan Vokic (Croatia) ជា​បុរស​ពោះម៉ាយ​ម្នាក់ បាន​ប្រទះ​ឃើញ​ននៀល​ញី​១​ក្បាល រងរបួស​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ពួក​ព្រាន​ព្រៃ ។​

​លោក Vokic បាន​យក​វា​មក​ព្យាបាល​រហូត​ជា​សះស្បើយ ។​

​លើ​ដំបូល​ផ្ទះ​របស់​អ្នកមានគុណ​នេះ ស្នេហា​រវាង Malena និង Klepetan ត្រូវបាន​បង្កាត់​ឡើង​។​

​វេលា​ដំបូង​ប្រហែល​ជា​គូស្នេហ៍​ទាំងពីរ​នេះ ត្រូវ​ឆ្លងកាត់​ព្យុះ​ភ្លៀង​ពុំ​តិច​ឡើយ គ្រា​ដែល Malena ពុំ​អាច​ធ្វើដំណើរ​បាន​រួម​ជាមួយ​គូស្នេហ៍​ខ្លួន​ទៅ​កាន់​តំបន់​ប៉ែក​ខាងត្បូង ដើម្បី​គេចចេញ​ពី​រដូវរងារ ។​

​ទោះ​យ៉ាងណា​ពេល​បែក​គ្នា​រដូវរងារ​ម្តងៗ ពុំ​អាច​ធ្វើឲ្យ​ស្នេហា​របស់​ពួក​វា​ត្រូវ បែកបាក់​បានឡើយ​។​

​រៀងរាល់ឆ្នាំ​ពេល​រដូវរងារ​ជិត​មក​ដល់ Klepetan ទុក Malena ឲ្យ​លោក Vokic ថែទាំ រួច​ហោះហើរ​ទៅកាន់​ប៉ែក​ខាងត្បូង ដើម្បី​គេច​ពី​អាកាសធាតុ​ត្រជាក់ ។ រួច​ត្រឡប់​មក​វិញ នៅ​ខែ​មីនា ឆ្នាំ​បន្ទាប់មក ។ ក្នុង​រូប​គឺជា​កូនៗ​របស់​ពួក​វា​ទាំងពីរ ។​

​នេះ​ជា​លើក​ទី ១៦​ហើយ ដែល​ននៀល​ប្តី Klepetan បាន​ហោះហើរ​រាប់ពាន់​គីឡូម៉ែត្រ ដើម្បី​វិល​មក​ផ្ទះ​ជួប​ភរិយា Malena ដែល​កំពុង​រង់ចាំ ។​

​ប្រិយមិត្ត​! ១៦​ឆ្នាំ​ហើយ ដែល​ននៀល​ឈ្មោល​តែង​ចាកចេញ​ទៅ​នៅ​រដូវរងារ រួច​វិលត្រឡប់​មក​វិញ​ដោយ​ធ្វើដំណើរ​រាប់ពាន់​គីឡូ ដើម្បី​ជួប​ននៀល​ញី ពុំ​ដែល​ខកខាន​មួយឆ្នាំ​ណា​ឡើយ ។ ម្យ៉ាងទៀត ននៀល​ញី Malena ដែល​រង​ពិកា​ររ​ភាព​ដោយសារ​ព្រានព្រៃ​គឺ​ត្រូវ​នៅ​១​កន្លែង​…. ធ្វើឲ្យ​យើង​នឹកគិត​ថា ពួក​វា​ជា​សត្វ ហេតុអ្វី​ក៏​ស្នេហ៍​ស្មោះ​ច្រើន​លើសពី​មនុស្ស​ខ្លះ​!!!??? ។​

​ឃ្លី​ប​: ជំនួប​រវាង​គូស្នេហ៍​ននៀល​នៅ​ថ្ងៃ​ទី ២៤ ខែ​មីនា ឆ្នាំ​២០១៨

 

spot_img
×