Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៦ ខែ​មេសា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ រាសី​ល្អ​មធ្យម ។ ការងារ ជួប​ការលំបាក​ច្រើន គួរ​តាំងចិត្ត​ឲ្យ​នឹងនរ​ដើម្បី​ដោះស្រាយ​បញ្ហា ។ លុយកាក់ ចាត់ចែង​លុយកាក់​ឲ្យ​ម៉ត់ច​ត់ មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ៕

​ឆ្នាំ​ឆ្លូវ ៖ រាសី​ឡើង​ខ្ពស់ ។ ការងារ រលូន​ល្អ ពុំ​មាន​ឧបសគ្គ​អ្វី​ទាំងអស់ ។ លុយកាក់ គួរ​កែប្រែ​ឲ្យបាន​ប្រសើរ​នូវ​ទំនាក់ទំនង​អ្នក​នឹង​មាន​ឱកាស​រក​ប្រាក់​ច្រើន ។ មនោសញ្ចេតនា ល្អប្រសើរ ផ្អែម​ល្ហែម ៕

​ឆ្នាំ​ខាល ៖ រាសី​ឡើង​ខ្ពស់ ។ ការងារ មិន​ត្រូវ​ប្រឹងប្រែង​ហួស​កម្លាំង គួរ​គិតគូរ​ពី​សុខភាព​ខ្លះ​ផង ។ លុយកាក់ មាន​លាភ​ត្រូវបាន​អ្នកធំ​ក្នុង​គ្រួសារ​ជួយ​ជា​លុយកាក់ ។ មនោសញ្ចេតនា រីកចម្រើន​ល្អ មាន​ភាព​កក់ក្តៅ​បំផុត ៕

​ឆ្នាំ​ថោះ ៖ រាសី​ស្រុតចុះ​។ ការងារ ផ្លូវចិត្ត​មិនល្អ​ឥទ្ធិពល​ដល់​ការងារ គួរ​ប្រមូលផ្តុំ​អារម្មណ៍​ឡើងវិញ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិន​គាប់ប្រសើរ មាន​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​។ មនោសញ្ចេតនា កុំឲ្យ​ផ្លូវចិ​ត្ត​មិន​សប្បាយ​ធ្វើឲ្យ​ល្អកក់ក​ករ​ដល់​រឿង​មនោសញ្ចេតនា​របស់​អ្នក ។​

​ឆ្នាំ​រោង ៖ រាសី​ល្អ​មធ្យម ។ ការងារ មិន​ត្រូវ​លោភលន់ ប្រញាប់ប្រញាល់​ក្នុង​ការងារ ចូរ​គោរព​នូវ​អ្វី​ដែល​កំពុង​មាន ។ លុយកាក់ ត្រូវ​ស្វែងយល់ឲ្យ​ល្អិតល្អន់​មុន​ពេល​បញ្ចេញប្រាក់​រកស៊ី ។ មនោសញ្ចេតនា គួរ​ចេះ​យោគយល់ អធ្យាស្រ័យ​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ៕

​ឆ្នាំ​ម្សាញ់ ៖ រាសី​ស្រុតចុះ​។ ការងារ​មាន​ការខ្វែងគំនិត​គ្នា​ជាមួយ​ថ្នាក់លើ ។ លុយកាក់ ទទួលបាន​ប្រាក់​ចំណេញ​ពី​ការវិនិយោគ​ដ៏​សមស្រប ។ មនោសញ្ចេតនា​ងាយ​កើត​មាន​ការឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​មមី ៖ រាសី​ស្រុតចុះ​។ ការងារ គួរ​ផ្លាស់ប្តូរ​យោបល់​ជាមួយ​ថ្នាក់លើ មិន​ត្រូវ​អត្តនោម័ត ។ មនោសញ្ចេតនា ត្រូវ​ចេះ​តស៊ូ​ជាមួយគ្នា ដើម្បី​ជម្នះ​ពី​ការចង់​បំបែកបំបាក់​របស់​ជន​ទី ៣ ។ លុយកាក់ ប្រភព​ចំណូល​តិច តែ​ខ្ទង់ចំណាយ​បែរ​ជា​ច្រើន​ជ្រុល ៕

​ឆ្នាំ​មមែ ៖ រាសី​ស្រុតចុះ ។ ការងារ គួរ​ប្រមូលផ្តុំ​ក្នុង​ការងារ​របស់​ខ្លួន កុំ​លូកលាន់​ក្នុង​កិច្ចការ​អ្នកដទៃ ។ លុយកាក់ មាន​បញ្ហា​អ្វី​គួរ​ពិភាក្សា​គ្នា​ដោយ​ចំហ មិន​ត្រូវ​លាក់ទុក​ក្នុង​ចិត្ត ដែល​នឹង​នាំ​ឲ្យ​ទំនាក់ទំនង​ប្រេះឆា ៕

​ឆ្នាំ​វក ៖ រាសី​ឡើង​ខ្ពស់ ។ ការងារ ត្រូវមាន​ឥរិយាបថ​ដាច់ខាត​ក្នុង​ការងារ មិន​ត្រូវ​រួញរា ស្ទាក់ស្ទើរ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន​ពី​ខាងក្រៅ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ៕

​ឆ្នាំ​រកា ៖ រាសី​ល្អ​មធ្យម ។ ការងារ រលូន​ល្អ គ្រប់យ៉ាង​សុទ្ធតែ​សម្រេច​ដោយ​ជោគជ័យ ។ លុយកាក់ ចូរ​ពិចារណា​ឲ្យ​ម៉ត់ច​ត់​មុន​ពេល​បញ្ចេញ​ប្រាក់​វិនិយោគ ។ មនោសញ្ចេតនា គួរ​មាន​ភាពម្ចាស់ការ​ក្នុង​រឿង​ស្នេហា ៕

​ឆ្នាំចរ ៖ រាសី​ស្រុតចុះ​។ ការងារ រវល់​រក​ពេល​សម្រាក​គ្មាន ធ្វើឲ្យ​អ្នក​នឿយណាយ​អស់កម្លាំង ។ លុយកាក់ ចង់​វិនិយោគ​ភាគហ៊ុន ត្រូវ​ស្វែងយល់ឲ្យ​ល្អិតល្អន់ ព្រោះ​អាច​ប្រឈម​នឹង​ការ​ខាត​ធំ ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​កុំឲ្យ​ប៉ះទង្គិច​ដល់​ផ្លូវ​ចិត្ត​គូស្នេហ៍​របស់​អ្នក ៕

​ឆ្នាំ​កុរ ៖ រាសី​ឡើង​ខ្ពស់ ។ ការងារ គួរ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ​និង​ថ្នាក់លើ ។ លុយកាក់ ជា​ថ្ងៃ​ដ៏​កាក់កប​សម្រាប់​ការរក​ស៊ី​ជួញដូរ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ៕​

spot_img
×