Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វេ​ស​បុក​បដិសេធ​មិន​ធ្វើ​សវនាការ ក្នុង​រដ្ឋសភា​អាមេរិក​

spot_img

​ហ្វេ​សបុ​ក​បាន​បដិសេធ​ការអញ្ជើញ​ឲ្យទៅ​ធ្វើ​សវនាការ​ក្នុង​រដ្ឋសភា​អាមេរិក នៅ​ថ្ងៃ​ទី ២៦ ខែ​មេសា (​ម៉ោង​តំបន់​) ដើម្បី​រាយការណ៍​អំពី​សកម្មភាព​ចម្រាញ់​ព័ត៌មាន​របស់​បណ្តា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​បណ្តាញ​សង្គម​។​

​អ្នកនាំពាក្យ​ហ្វេ​ស​បុក នៅ​ថ្ងៃ​ទី ២៥ ខែ​មេសា ឲ្យដឹងថា ហ្វេ​ស​បុក បាន​បដិសេធ​ការអញ្ជើញ​ឲ្យទៅ​ធ្វើ​សវនាការ​ក្នុង​រដ្ឋសភា​អាមេរិក​នៅ​ថ្ងៃទី ២៦ ខែ​មេសា ដែល​នៅក្នុង​សវនាការ​នេះ តាម​គំរោង​គឺ​តម្រូវ​ឲ្យ​រាយការណ៍​ពី​សកម្មភាព​ទាំងឡាយ​ក្នុងការ​ចម្រាញ់​ព័ត៌មាន​របស់​បណ្តា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​បណ្តាញ​សង្គម​។​

​ថ្វី​ត្បិត​បដិសេធ​ការអញ្ជើញ​ទៅធ្វើ​សវនាការ​ក្តី ប៉ុន្តែ​ហ្វេ​ស​បុក​អះអាងថា ចង់​បន្ត​ការសន្ទនា​ជា​មួយ​នឹង​បណ្តា​សមាជិក នៃ​គណៈកម្មាធិការ​ច្បាប់​របស់​រដ្ឋសភា ជុំវិញ​កិច្ចសន្យា​របស់​ហ្វេ​ស​បុក​ចង់​ក្លាយខ្លួន​ទៅជា​វេទិការ​មួយ​សម្រាប់​យោបល់​និង​គោល​គំនិត​ទាំងឡាយ ។​

CEO របស់​ហ្វេ​ស​បុក Facebook Mark Zuckerberg

​ក្រុមហ៊ុន Alphabet Inc និង Twitter ក៏​ត្រូវបាន​អញ្ជើញ​មក​ធ្វើ​សវនាការ​ដូច​គ្នា​នេះ​ដែរ ប៉ុន្តែ​សុទ្ធសឹង​ពុំ​ទាន់​អះអាងថា គេ​នឹង​ចូលរួម​ដែរឬទេ​។​

​មុន​នោះ CEO របស់​ហ្វេ​ស​បុក Mark Zuckerberg បាន​ចូលរួម​សវនាការ​អូសបន្លាយ​រយៈពេល ៥​ម៉ោង ក្នុង​អង្គប្រជុំ​មួយ​រៀបចំ​ឡើង​ដោយ​គណៈកម្មាធិកា​រ​ពារណិជ្ជកម្ម​និង​ច្បាប់​របស់​អាមេរិក ។​

​សវនាការ​នេះ​ត្រូវបាន​រៀបចំ​ឡើង​ក្រោយ​ពេល​ហ្វេ​សបុ​ករង​ការចោទប្រកាន់ថា បាន​ធ្វើឲ្យ​បែកធ្លាយ​ព័ត៌មាន​របស់​អតិថិ​ជន ៨៧​លាន​នាក់ ក៏ដូចជា​រឿងអាស្រូវ​មួយចំនួន​ទៀត​ថ្មីៗ​នេះ របស់​ហ្វេ​ស​បុក ៕

spot_img
×