Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ភ្នំ​ដែល​កូរ៉េខាងជើង​ប្រើ​សម្រាប់​សាកល្បង​នុយក្លេអ៊ែរ​ត្រូវ “​បាក់ស្រុត​”

spot_img

​ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន បាន​រកឃើញ​កំពូលភ្នំ​ដែល​រង​ទទួល​ការ​បន្ទុះ​នុយក្លេអ៊ែរ​ចំនួន ៥​លើក បាន​ត្រូវ​បាក់ស្រុត ហើយ​ថា​នេះ​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​មេដឹកនាំ គីម ជុង​អ៊ុន បាន​ប្រកាស​និង​ផ្អាក​សាកល្បង​នុយក្លេអ៊ែរ​យ៉ាង​ប្រថុចញ៉ុច ។​

​ពលរដ្ឋ​កូរ៉េខាងត្បូង​តាមដាន​ព័ត៌មាន​ពី​ការសាកល្បង​នុយក្លេអ៊ែរ​មួយ​របស់​កូរ៉េខាងជើង​។​

​អ្នកវិទ្យាសាស្ត្រ​ចិន ២​ក្រុម បានបញ្ជាក់​ថា ភ្នំ Mantap នា​តំបន់​សាកល្បង​នុយក្លេអ៊ែ​រ Ponggye-ri (​ភាគ​ឦសាន្ត​កូរ៉េខាងជើង​) បាន​បាក់ស្រុត​។​

​អ្នក​ភូ​កុម្ព​សាស្ត្រនៃ​សកលវិទ្យាល័យ​វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា​ចិន បាន​បូកសរុប​ថា Mantap ត្រូវបាន​បាក់​ស្រុត​ក្រោយពេល​ដែល​កូរ៉េខាងជើង​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៧ នៅក្នុង​ល្អាង​ខាងក្នុង​ភ្នំ ។​

​នៅ​ជា​ការសាកល្បង​នុយក្លេអ៊ែ​រ លើក​ទី​៦ និង​ការសាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​លើក​ទី ២ ដែល​មាន​កម្លាំង​បំផ្លាញ​ខ្លាំង​ជាង​គ្រាប់បែកបរមាណូ​ធម្មតា​ច្រើនដង​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​បានឲ្យ​ដឹង​បន្ថែមថា ការ​បូកសរុប​ខាងលើ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ពួកគេ​វិភាគ​ទិន្នន័យ​បានមក​ពី​ស្ថានីយ៍​ឃ្លាំ​មើល​ការរញ្ជួយ​ដី​ចំនួន ២០០០ ។ ក្រុម​ស្រាវជ្រាវ​ទាំងពីរ​របស់​ចិន​នឹង​ប្រកាស​ផ្សាយ​របាយការណ៍​នេះ​ជា​សាធារណៈ​លើ​ទស្សនា​វ​ដ្តី​ឯកទេស​ក្នុង​ខែ​ឧសភា​ខាងមុខ​៕ សូ​យ​ន​

spot_img
×