Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀបចំ​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​ថ្មី​ជាមួយ​ប្រទេស​កម្ពុជា​ដើម្បី​អនុវត្ត​គម្រោង​នានា​ដែល​ទាក់ទង​នឹង​វិស័យ​កសិកម្ម​

spot_img

ភ្នំពេញ​៖ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​អនុញ្ញាឲ្យ​លោក Ramesh Subramaniam អគ្គនាយក​ធនាគារ​អភិវឌ្ឍ​អាស៊ី​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​ទីស្តីការ​ក្រសួង​នា​រសៀល​ថ្ងៃ​អង្គារ ទី​២៤ ខែ​មេសា ឆ្នាំ​២០១៨​។​

​មានមតិ​ស្វាគមន៍​លោក​រដ្ឋមន្ត្រី ក្នុងនាម ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ធនាគារ​អភិវឌ្ឍ​អាស៊ី​ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ច្រើន ក្នុង​ដំណើរការ​ស្តារ​និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា ពិសេស​ជួយ​គាំទ្រ​ផ្តល់​ហិរញ្ញប្បទាន​លើ​វិស័យ​កសិកម្ម និង​វិស័យ​ពាក់ព័ន្ធ​ដ៏ទៃទៀត​។ នា​ឱកាស​នេះ​លោក​រដ្ឋមន្ត្រី​ក៏​បាន​ជម្រាបជូន​ភ្ញៀវ​ដោយ​សង្ខេប​ពី​ការរីកចម្រើន​លើ​វិស័យ​កសិកម្ម​មាន​ដូចជា​ផលិតកម្ម​ស្រូវ ដំឡូង​មី ស្វាយចន្ទី ផលិតកម្ម​បន្លែ​និង​វិស័យ​វារីវប្បកម្ម​ដែល​ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ​គួរឲ្យកត់សម្គាល់​។ នា​ឱកាស​នេះ​លោក Ramesh Subramaniam បាន​សាទរ​ចំពោះ​កំណើន​សេដ្ឋកិច្ច​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​នា​បណ្តា​ឆ្នាំ​កន្លងមក​ក្នុង​នោះ​វិស័យ​កសិកម្ម​ដែល​បាន​រួម​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ៧%​។​

​លោក Ramesh Subramaniam បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី​ពី​គោលបំណង​របស់​លោក​នា​ថ្ងៃនេះ​គឺ​ស្នើ​សុំ​ការគាំទ្រ សហការ និង​អនុសាសន៍​សំខាន់ៗ​ក្នុង​ការរៀបចំ​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ថ្មី​ជាមួយ​ប្រទេស​កម្ពុជា​ដើម្បី​អនុវត្ត​គម្រោង​នានា​ដែល​ទាក់ទង​នឹង​វិស័យ​កសិកម្ម ជា​ពិសេស​ទាក់ទង​ទៅនឹង​ការ​បម្រែបម្រួល​អាកាសធាតុ ការកែច្នៃ​វិច​ខ្ចប់ និង​បង្កើន​តម្លៃ​លើ​ខ្សែសង្វាក់​ផលិតកម្ម​កសិកម្ម​។ ទាក់ទង​និង​ផែនការ​យុទ្ធសាស្ត្រ​ដែល​បាន​លើកឡើង​ខាងលើ​។

​លោក​រដ្ឋមន្ត្រី​បាន​ស្នើសុំ​ឲ្យ​លោក Ramesh Subramaniam គិតគូ​ពិចារណា​លើ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា​៖
​ទី​១- គួរ​បង្កើត​ក្រុមការងារ​មួយ​ដែល​មាន​សមាសភាព​ចូលរួម​ពី​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន ដើម្បី​ធ្វើ​ការសិក្សា​ស្វែងយល់​ពី​គោលនយោបាយ​គាំទ្រ​របស់​រដ្ឋាភិបាល​នៃ បណ្តា​ប្រទេស​នានា​ជា​សមាជិក GMS លើ​ការគ្រប់គ្រង​ផលិតផល​កសិកម្ម ការកែច្នៃ ការ​វិច​ខ្ចប់ ការ​ស្តុក​ទុក និង​ការដឹកជញ្ជូន ឆ្លើយតប​ទៅនឹង​សេចក្តី​ត្រូវការ​ទីផ្សារ​អន្តរជាតិ ។ ​​ទី​២-​សិក្សា​ពី​លទ្ធភាព​លើ​ការ​ផ្តល់​ឥណទាន​ដែល​មាន​ការប្រាក់​ទាប​ដល់​ប្រជាកសិករ និង​វិស័យ​ឯកជន​ដែល​លទ្ធភាព​ធ្វើ​ការកែច្នៃ​កសិផល និង​ជំរុញ​ការអនុវត្ត​ការធ្វើ​អនាម័យ​និង​ភូតគាម​អនាម័យ​ជា​អាទិភាព ។ ​​ទី​៣-​ពិនិត្យ​លទ្ធភាព​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​ទាក់ទង​នឹង​ការកែច្នៃ​វិច​ខ្ចប់​
។ ​ទី​៤-​ជួយ​ជំរុញ​ការធ្វើ​ទំ​ទើប​កម្ម​កសិកម្ម ពិសេស​ការប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​សមស្រប​ទៅតាម​លទ្ធភាព ក្នុង​ខណៈ​ដែល​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​បាន​និង​កំពុង​មាន​ការធ្លាក់ចុះ​ជា​បន្តបន្ទាប់​ ។ ទី​៥-​ជួយ​ជំរុញ​ការងារ​រៀបចំ​ផែនទី​កំណត់​តំបន់​ដាំ​ដុះ​ឲ្យបាន​ត្រឹមត្រូវ ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការបង្កើន​ផលិតភាព​ផលិតកម្ម​ដោយ​ការ​បង្កើន​រដូវ​ដាំ​ដុះ ការបង្កើន​ទិន្នផល​តាមរយៈ​ការជ្រើសរើស​ពូជ​ឲ្យ​សមស្រប​តាម​ស្ថានភាព​ដី និង​គុណភាព​ដី​។​

​សំណើរ​ខាងលើ​ដែល​លោក​រដ្ឋមន្ត្រី​បានលើកឡើង លោក Ramesh Subramaniam បាន​ឯកភាព​និង​គាំទ្រ ហើយ ខ្លួន​លោក​ផ្ទាល់​និង​សហការី​នឹង​យក​ទៅ​ពិនិត្យ​ពិចារណា​បញ្ចូល​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​ថ្មី ក៏​ដូចជា​គម្រោង​អភិវឌ្ឍ វិស័យ​កសិកម្ម​ផ្សេងៗ​ទៀត​ផង​ដែរ​។ ចុងបញ្ចប់​នៃ​ជំនួប​ពិភាក្សា​នេះ លោក​រដ្ឋមន្ត្រី​សង្ឃឹម​និង​ជឿជាក់​ថា​ធនាគារ​អភិវឌ្ឍ​អាស៊ី​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​កសិកម្ម​ឲ្យ​កាន់តែ​រីកចម្រើន​នា​ពេលអនាគត​ស្រប​តាម​ប្រាថ្នា​ចង់​បានរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×