Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិភពលោក​នឹង​មាន​សុវត្ថិភាព​ជាង​មុន​ ពេល​ដែល​រុស្ស៊ី និង​អាមេរិក​សហប្រតិបត្តិកា​រ​ជាមួយគ្នា​

spot_img

​កាលពី​ថ្ងៃ​ទី ២៤ ខែ​មេសា (​ម៉ោង​នៅ​តំបន់​) លោក Jon Huntsman ដែលជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​រុស្ស៊ី​ឲ្យដឹងថា ពិភពលោក​នឹង​មាន​សុវត្ថិភាព​ជាង​មុន គ្រា​ដែល​រុស្ស៊ី​និង​អាមេរិក​សហប្រតិបត្តិកា​រ​ជាមួយគ្នា ហើយ​ប្រការ​នេះ​កាន់តែ​ចាំបាច់​ខ្លាំង​ឡើង​គ្រា​ដែល​បណ្តា​ក្រុម និង​អង្គការ​ភេរវកម្ម កំពុង​គំរាមកំហែង​ខ្លាំង​ឡើងៗ​លើ​សន្តិសុខភិភ​ពលោក ។​

​ឯកអគ្គរដ្ឋទូត​អាមេរិក Jon Huntsman ប្រចាំ​រុស្ស៊ី​

​តាម​លោក​នោះ ទាំង​រុស្ស៊ី​និង​អាមេរិក​សុទ្ធសឹង​បាន​ហែល​ឆ្លងកាត់​នូវ​យុគ្គសម័យ​នៃ​ទំនាក់ទំនង​ដ៏​តានតឹង ក្នុងនោះ​រួមមាន​សង្គ្រាមត្រជាក់​ដែល​អូសបន្លាយ​រាប់​ទសវត្សរ៍ ។ អាស្រ័យ​ហេតុ​នេះ​ឯង​អាមេរិក និង​រុស្ស៊ី​ចាំបាច់​សហប្រតិបត្តិការ​ជាមួយគ្នា ក្នុង​គោលបំណង​រួម​គឺ​ប្រឆាំង​តបត​នូវ​អសិ្ថរភាព​សន្តិសុខ​ពិ​ភព​លោក​។​

​ក្រៅពី​នោះ​លោក Huntsman ក៏​នៅ​បានឲ្យ​ដឹង​បន្ថែម​ទៀត​ថា ៖ “​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​សម្តែង​ជា​ច្រើនលើក​ច្រើនសារ អំពី​បំណងប្រាថ្នា​កែសម្រួល​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ។ យើងខ្ញុំ​អាច​ហៅ​សកម្មភាព​នោះ​ថា ជាការ​ប៉ងប្រាថ្នា​សម្រាប់​កិច្ច​សហប្រតិបត្តិការ​មួយ ដើម្បី​ទំនាក់ទំនង​ល្អ​បំផុត​នូវ​អនាគត​ដ៏​ខ្លី​ខាងមុខ ។ ខ្ញុំ​សង្ឃឹមថា ទាំង​អាមេរិក និង​រុស្ស៊ី ដែល​បាន​ឆ្លងកាត់​នូវ​ការធ្លាក់ចុះ ក៏ដូចជា​កើនឡើង​ក្នុង​ចំណងទាក់ទង នៅ​ឆ្នាំ ២០១៨​នេះ គួរ​គប្បី​សាង​ទំនាក់ទំនង​មួយ​ដែល​សុក្រឹត​បំផុត ហើយ​ខ្ញុំ​ជឿថា រឿងនេះ​នឹង​កើតឡើង ៕ សូ​យ​ន​

spot_img
×