Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកស្រី Melania បដិសេធ​មិន​កាន់​ដៃ​ស្វាមី ពេល​ទទួល​ស្វាគមន៍​ប្រធានាធិបតី​បារាំង និង​ភរិយា​

spot_img

​ពេល​ឈរ​ថតរូប​រួម​ជាមួយ​ប្តី​ប្រពន្ធ​ប្រធានាធិបតី Macron នៅ​សេត​វិមាន​លោក​ត្រាំ បាន​ប្រឹងប្រែង​កេស​ដៃ​អ្នកស្រី Melania ដើម្បី​ឲ្យ​គាត់​កាន់​ដៃ​គ្នា ប៉ុន្តែ​ត្រូវ​រង​បរាជ័យ ។​

​អំឡុង​ពេល​កើត​ឡើង “​ការចរចា​រវាង​បាតដៃ​ពីរ​” អ្នកស្រី Melania តែង​សំឡឹង​ត្រង់​ទៅ​មុខ​យ៉ាង​ព្រងើយ​។​

​នេះ​ពុំមែន​ជា​លើកដំបូង​ទេ ដែល​ជំទាវ​ទី​១​អាមេរិក បដិសេធ​ការ​កាន់​ដៃ​ជាមួយ​ស្វាមី ។ ក្នុង​ដំណើរ​ទស្សនកិច្ច​អ៊ីស្រាអែល ខែ 5-2017 ពេល​ចុះ​ពីលើ​យន្តហោះ​អ្នកស្រី Melania ហាក់ដូចជា​បានកៀស​ដៃ​ប្រធានាធិបតី​ត្រាំ​ចេញ បន្ទាប់ពី​លោក​គិត​កាន់​ដៃ​អ្នកស្រី ។​

​នៅ​ខែ​កុម្ភៈ​ឆ្នាំនេះ លោក​ត្រាំ ចង់​កាន់​ដៃ​ប្រពន្ធ​នៅ​ពេល​អ្នក​ទាំង​ពីរ ដើរ​ស្របគ្នា​សំដៅ​ទៅ​យន្តហោះ​ត្រឡប់​ពី Ohio មកកាន់ Washinton DC វិញ​។ ប៉ុន្តែ​អ្នកស្រី Melania បាន​យកដៃ​ញាត់​ចូល​ហោប៉ៅ​អាវ​ក្រៅ​យ៉ាង​ព្រងើយ ។ ការ “​ប៉ុនប៉ង​” មិនបាន​សម្រេច ប្រធានាធិបតី​អាមេរិក បាន​ត្រឹម​តែ​កាន់​ជាយ​អាវ​ក្រៅ​របស់​ប្រពន្ធ​ប៉ុណ្ណោះ ។​

​អ្នកស្រី Melania កៀស​ដៃ​ប្តី​នៅ​ចំពោះមុខ​ឥស្សរជន​យោ​បាយ​ជាន់ខ្ពស់​ជាច្រើន​នាក់ ៕

spot_img
×