Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនួប​កំពូល​អន្តរ​កូរ៉េ និង​សាង​គ្រឹះ​សម្រាប់​ការ​គ្មាន​អាវុធ​នុយក្លេអ៊ែ​នៅ​ឧបទ្វីប​កូរ៉េ​

spot_img

ទីភ្នាក់ងារ Yonhap បាន​ចុះផ្សាយ​ព័ត៌មាន​ថា ប្រមុខ​ការទូត​កូរ៉េខាងត្បូង Kang Kyung-wha នៅ​ថ្ងៃ​ទី ២៥ ខែ​មេសា បាន​វាយតម្លៃ​អំពី​ជំនួប​កំពូល​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ២៧ ខែ​មេសា គឺជា​ឱកាស​ដែល​មេដឹកនាំ​កំពូល​របស់​កូរ៉េ​ទាំងពីរ អះអាង​ការសន្យា​របស់​កូរ៉េ​ខាង​ចំពោះ​បញ្ហា​រំសាយ​នុយក្លេអ៊ែរ ។​

​អ្នកស្រី​រដ្ឋ​មន្ត្រី​រូប​នេះ បាន​ថ្លែងថា ៖ កិច្ចចរចា​កំពូល​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង ត្រូវបាន​ចាត់ទុក​ជា​កន្លែង​ដែល​មេដឹកនាំ និង​ពិភាក្សា​ត្រង់​ទៅ​ត្រង់​មក​អំពី​បញ្ហា​រំសាយ​នុយក្លេអ៊ែ​រ និង​ការបញ្ជាក់​អំពី​បញ្ហា​នេះ ។ ទន្ទឹម​នោះ​ភាគី​ទាំងសងខាង ក៏​អាច​បង្កើតបាន​នូវ​ការយល់ដឹង​រួម​មួយ​អំពី​របៀប​ស្ថាបនា​គ្រឹះ​សន្តិភាព​តាមរយៈ​នោះ​នឹង​កសាង​បាន​របប​សន្តិ​ភាព​យូរអង្វែង​ជំនួស​ឲ្យ​ស្ថានភាព​ផ្អាក​សង្គ្រាម​ដែល​មិន​មាន​ស្ថិរភាព​ដូច​បច្ចុប្បន្ន​នេះ ។

​តាម​អ្នកស្រី Kang នោះ របៀបវារៈ​សំខាន់​នៃ​ជំនួប​កំពូល​ខាងមុខ​គឺ ៖ រំសាយ​អាវុធ​នុយក្លេអ៊ែរ កសាង​សន្តិភាព​និង​កែសម្រួល​ចំណង​ទាក់ទង​អន្តរ​កូរ៉េ ។ អ្នកស្រី​សង្កត់ធ្ងន់ថា ជំនួប​កំពូល​អន្តរ​កូរ៉េ គឺជា​ចំណុច​ចាប់ផ្តើម និង​ការចាក់​គ្រឹះ​នៃ​ដំណើរ​ឆ្ពោះទៅ​កាន់​ជំនួប​កំពូល​រវាង​កូរ៉េខាងជើង​-​អាមេរិក ៕ សូ​យ​ន​

spot_img
×