Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​សំរុក​ដាក់ពង្រាយ​នាវា​ប្រយុទ្ធ ១០០​គ្រឿង ពាសពេញ​ពិភពលោក​

spot_img

​រុស្ស៊ី​អះអាងថា ការបង្កើន​កម្លាំងយោធា​ជើង​ទឹក គឺ​សំដៅ​រក្សា​ស្ថិរភាព​នាវាចរ និង​ធានា​សន្តិសុខ​ផលប្រយោជន៍​ជាតិ​។​

​​ទីភ្នាក់ងារសារព័ត៌មាន TASS នៅ​ថ្ងៃ​ម្សិលមិញ​នេះ (៣០/១០) បាន​ដកស្រង់​សេចក្តីប្រកាសរ​បស់​ឧ​ត្ត​ម​នាវា​មេបញ្ជាការ​យោធា​ជើង​ទឹក​អាមេរិក Vladimir Korolyov ថា ៖ “​យោធា​ជើង​ទឹក​រុស្ស៊ី ដណ្តើមយក​វិញ​នូវ​ការបង្ហាញ​វត្តមាន​ពាសពេញ​ផ្ទៃសមុទ្រ​តាមរយៈ​នាវា​ប្រយុទ្ធ​ជាង ១០០​គ្រឿង នៃ​កង​នាវា​៤ កំពុង​ប្រតិបត្តិការ​នៅតាម​បណ្តា​ចំណុចក្តៅ ក៏ដូចជា​តំបន់​សមុទ្រ​ឆ្ងាយៗ​លើ​ពិភពលោក​”​។​

បណ្តា​នាវា​ប្រយុទ្ធ​ក្នុង​កង​នាវា Baltic របស់​រុស្ស៊ី​

​តាម​នាយ​ឧ​ត្ត​ម​នាវា​រុស្ស៊ី​នោះ​ការដែល​យោធា​ជើង​ទឹក​ប្រទេស​នេះ​វិលត្រឡប់​មកកាន់​បណ្តា​មហាសាគរ​លើ​ពិភពលោក គឺ​គ្រាន់តែ​សំដៅ​ធានា​សន្តិសុខ​របស់​ក្រុង​មូ​ស្គូ និង​រក្សា​ស្ថិរភាព​ក្នុង​សភាពការណ៍​កើតមាន​គ្រោះ​គំរាមកំហែង​លើ​សមុទ្រ​កាន់តែ​ច្រើនឡើងៗ​។​

​រយៈពេល​កន្លងទៅ​ថ្មីៗ​នេះ រុស្ស៊ី​ប្រឹងប្រែង​ធ្វើ​ទំនើបកម្ម​កងកម្លាំង​ជើង​ទឹក តាមរយៈ​ការរំសាយ​ចោល​បន្តិច​ម្តងៗ​នូវ​នាវា​ប្រយុទ្ធ​ខ្នាត​ធំ ហើយ​ប្រមូលផ្តុំ​ផលិត​នាវា​ប្រយុទ្ធ​ខ្នាតតូច និង​នាវា​ផ្ទុក​កាំជ្រួច​ធុន​តូច​ដែរ តែ​បំពាក់​កាំជ្រួច​រយៈ​ចម្ងាយ​ឆ្ងាយ មាន​កម្លាំង​ប្រយុទ្ធ​ខ្លាំង ជាអាទិ៍ កាំជ្រួច Kalibr និង S-400​។​

​ក្រៅពី​ការបង្កើន​កងកម្លាំង​នាវា​លើ​ផ្ទៃ​ទឹក ក្រសួងការពារជាតិ​រុស្ស៊ី​ក៏​ប្រឹងប្រែង​បង្កើន​កម្លាំង​នៃ​កង​នាវាមុជទឹក និង​កងកម្លាំង​ទ័ពអាកាស​ជើង​ទឹក បំពាក់​ដោយ​យន្តហោះ​ប្រយុទ្ធ​ទំនើបៗ​៕ ដោយ ៖ សូ​យ​ន​

spot_img
×