Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្គាប់​ឱ្យ​សម្រួល​ការចេញ​ឯកសារ​ផ្សេងៗ ដល់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ អាណត្តិ​ទី​៦

spot_img

​ភ្នំពេញ​៖ រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​ប្រាប់​អភិបាល​រាជធានី​-​ខេត្ត បង្កលក្ខណៈ​ងាយស្រួល​ដល់​ការចុះបញ្ជី​គណបក្សនយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨​។​

​សេចក្ដីជូនដំណឹង​របស់ ក្រសួងមហាផ្ទៃ ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៨​នេះ បានបញ្ជាក់​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​. នឹង​ចាប់ផ្តើម​ចុះបញ្ជី​គណបក្សនយោបាយ​និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ចាប់ពី​ថ្ងៃ​ទី​៣០​មេសា ដល់​ថ្ងៃ​ទី​១៤​ឧសភា​២០១៨​។ ហេតុ​ក្រសួងមហាផ្ទៃ​សូម​ស្នើ​ឲ្យ​រដ្ឋបាល​រាជធានី ខេត្ត ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​ឃុំ សង្កាត់ ជួយ​សម្រួល​និង​បង្កលក្ខណៈ​ងាយស្រួល ក្នុង​ការ​ចេញ​លិខិតបញ្ជាក់​ផ្សេងៗ ជូន​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​របស់​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់ សម្រាប់​យក​ទៅ​ប្រើប្រាស់​ក្នុង​ការចុះបញ្ជី​គណបក្សនយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×