Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តល់​នាវា​ល្បាត​គយ​ចំនួន​ពីរ​គ្រឿង​ដើម្បី​បង្ការ​និង​បង្ក្រាប ប្រឆាំង​ទប់ស្កាត់​បទ​លើ្មស​គយ​តាម​ដែនទឹក​

spot_img

​​​ភ្នំពេញ​៖ ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ជប៉ុ​ន​មកកាន់​រដ្ឋាភិបាល​កម្ពុជា​នូវ​ទឹកប្រាក់​ចំនួន​៥០០​លាន​យេន ដើម្បី​ផ្តល់​នាវា​ល្បាត​គយ​ចំនួន​ពីរ​គ្រឿង ដល់គ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​ឲ្យ​មន្ត្រី​គយ​នៃ​ការិយាល័យ​នាវាចរ​គយ ដើម្បី​ពង្រឹង​សមត្ថភាព និង​ប្រសិទ្ធភាព​នៃ​ប្រតិបត្តិកា​រគ​យ​ជើង​ទឹក ក្នុង​ការបង្ការ​និង​បង្ក្រាប ប្រឆាំង​ទប់ស្កាត់​បទ​លើ្មស​គយ​តាម​ដែនសមុទ្រ​។​

​នា​រសៀល​ថ្ងៃ​ពុធ ទី​២៥ ខែ​មេសា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មាន​ប្រារព្ធ​កិច្ចប្រជុំ​គណៈកម្មការ​ពិគ្រោះ​យោបល់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ជាមួយ​តំណាង​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​តំណាង​ទីភ្នាក់ងារ​ប្រព័ន្ធ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន និង​ប្រារព្ធ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និង​ទីភ្នាក់ងារ​ប្រព័ន្ធ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ក្រោម​កម្មវិធី​ផ្តល់​ជំនួយ​របស់​ប្រទេស​ជប៉ុន ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម ដោយ​យោង​លើ​លិខិត​ប្ដូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន​មកកាន់​រដ្ឋាភិបាល​កម្ពុ​ជា​នូវ​ទឹកប្រាក់​ចំនួន​៥០០​លាន​យេន ដើម្បី​ផ្តល់​នាវា​ល្បាត​គយ​ចំនួន​ពីរ​គ្រឿង ដែល​ចុះហត្ថលេខា​ដោយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និង លោក តា​រ៉ូ កូ​ណូ រដ្ឋមន្ត្រីការបរទេស​ជប៉ុន នា​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​។​

​លោក គុណ ញឹម បាន​ថ្លែងថា គម្រោង​ជំនួយ​នេះ មិន​ត្រឹមតែ​ផ្តល់​នាវា​ល្បាត​ចំនួន​ពីរ​គ្រឿង​ដែល​នឹង​ត្រូវ​បំពាក់​នូវ​ប្រព័ន្ធ និង​ឧបករណ៍​ទំនើប​ចាំបាច់​មួយ​ចំនួន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្តល់​នូវ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ជូន​មន្ត្រី​គយ​នៃ​ការិយាល័យ​នាវាចរ​គយ ដើម្បី​ពង្រឹង​សមត្ថភាព និង​ប្រសិទ្ធភាព​នៃ​ប្រតិបត្តិកា​រគ​យ​ជើង​ទឹក ក្នុង​ការបង្ការ​និង​បង្ក្រាប ប្រឆាំង​ទប់ស្កាត់​បទ​លើ្មស​គយ​តាម​ដែនសមុទ្រ ដែល​ជា​ផ្នែក​សំខាន់​មួយ​នៃ​ផែនការ​យុទ្ធសាស្ត្រ និង​កម្មវិធី​ការងារ​កំណែទម្រង់ និង​ទំនើបកម្ម​របស់​រដ្ឋបាល​គយ​កម្ពុជា​។​

​លោក​បាន​បន្តថា ជា​ការរំពឹងទុក អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​នឹង​គ្រោង​រៀបចំ​ពិធី​ទទួល​នាវា​ល្បាត​ទាំង​ពីរ​គ្រឿង​នេះ នា​ចុង​ខែ​តុលា​ឆ្នាំ​២០១៨៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×