Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ខេត្ត​រតនគិរី​ឃុំខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​៨​នាក់​

spot_img

​រតនគិរី ៖ ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ស្នងការ​ខេត្ត បាន​បញ្ជូន​ខ្លួន​អ្នកប្រើប្រាស់​គ្រឿងញៀន​ចំនួន​៨​នាក់ ទៅ​សាលាដំបូង​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៨​។ បន្ទាប់ពី​រកឃើញ​វត្ថុតាង ហើយ​សាកសួរ​រួចរាល់ ជនសង្ស័យ​ទាំង​៨​នាក់ ត្រូវ​តុលាការ​បញ្ជូន​ខ្លួន​ទៅ​ពន្ធ​ធនាគារ​ភ្នំ​ស្វាយ ខេត្ត​រតនគិរី ជា​បណ្ណោះអាសន្ត រងចាំ​ការវិនិច្ឆ័យ​ទោស​តាមច្បាប់​។​

​យោងតាម​របាយការណ៍ នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿង បានឲ្យដឹងថា ជនសង្ស័យ​ទាំង​៨​នាក់​នោះ ទី​១- ឈ្មោះ ញ៉ែម សុផល ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ មាន​លំនៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី មុខរបរ​កម្មករ អ្នក​ប្រើប្រាស់​និង​ជួញដូរ​។ ទី​២-​ឈ្មោះ វុន លីហ្សា ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មាន​លំនៅ​ភូមិ​អូរ​កន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី មុខរបរ​ជាង​អ៊ុតសក់​(​អ្នកប្រើប្រាស់​)​។ ទី​៣-​ឈ្មោះ ហ៊ឹម ប៊ុនធឿន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មាន​លំនៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី មុខរបរ​មិន​ពិតប្រាកដ​(​អ្នកប្រើប្រាស់​)​។ ទី​៤-​ឈ្មោះ ជន វណ្ណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មាន​លំនៅ​ភូមិ​អូរ​កន្ទិល​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី មុខរប​របើក​(​អ្នកប្រើប្រាស់​)​។ ទី​៥-​ឈ្មោះ ជា វ៉ាន់ឌី ភេទ ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ីស្លាម មាន​លំនៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី មុខ របរ​បើក បរ​(​អ្នកប្រើប្រាស់​)​។ ទី​៦-​ឈ្មោះ វ៉ាន់ ម៉ាត់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ីស្លាម មាន​លំនៅ​ភូមិ​ជ័យ ជំនះ សង្កាត់ ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី មុខរបរ​លាង​ឡាន​(​អ្នកប្រើប្រាស់​)​។ ទី​៧-​ឈ្មោះ អន ឡី ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ ជនជាតិខ្មែរ មាន​លំនៅ​ភូមិ​តា​វែង ឃុំ​តា​វែង ស្រុក​តា​វែង ខេត្ត​រតនគិរី មុខរបរ​មិន​ពិតប្រាកដ​(​អ្នកប្រើប្រាស់​) និង​ទី​៨-​ឈ្មោះ ជា ណា​រម្យ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មាន​លំនៅ​ភូមិ​ជ័យជំនះ​សង្កាត់​ឡា​បាន​សៀក ក្រុង​បាន លុង ខេត្ត​រតនគិរី មុខរបរ​បើកបរ​(​អ្នកប្រើប្រាស់​)​។​

​លោក​វរសេនីយ៍ទោ លាង អ៊ី​ម នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​ខេត្ត បានឲ្យដឹងថា ជនសង្ស័យ​ទាំង​៨​នាក់​នេះ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១​នឹង​៣០​នាទី រសៀល​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ចំការ​ស្វាយចន្ទីរ ក្រោយ​វត្ត​ភ្នំ​ស្វាយ ស្ថិតក្នុង​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី រួម​ទាំង​វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​១​ថង់​ធំ ២​កូន​ថង់​តូច ទូរស័ព្ទដៃ​៤​គ្រឿង ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ក្រហម​១​គ្រឿង ដាវ​សាំ​រ៉ៃ​៣ កាំបិត​ស្នៀត​២ ពូថៅ​១ កាំបិត​ខ្វែវ​១ និង​សម្ភារៈ​សេព​គ្រឿងញៀន​មួយចំនួនទៀត​។​

​លោក​បញ្ជាក់ទៀតថា មុន​នឹង​ឈាន​ដល់​ការបង្ក្រាប លោក​បាន​ទទួល​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ ទើប​លោក​បាន​ចាត់​ភ្នាក់ងារ​ស៊ើបអង្កេត រយៈ​ពាល​ជាង​មួយ​សប្ដាហ៍ ទើប​ប្រើ​វិធានការ​ជំនាញ​បង្ក្រាប​បាន​លទ្ធផល​នេះ​ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×