Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស ចុះ​ឆែកឆេរ និង​បិទ​ទីតាំង​ផ្ទះបន ឃាត់ខ្លួន​ជនជាតិ​វៀតណាម ៣​នាក់​

spot_img

​​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន​បាន​ចុះ​ឆែកឆេរ និង​បិទ​ទីតាំង​ផ្ទះបន​មួយ​កន្លែង​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ៣​នាក់ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ផ្ទះ​លេខ​៧២Eo ផ្លូវ​លេខ​១២៦ ភូមិ​២ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ។​

​ប្រតិបត្តិការ​ចុះ​បិទ ទីតាំង​ខាងលើនេះ គឺ​មាន​ការចូលរួម​ពី​លោក​វរសេនីយ៍ទោ តាន់ វណ្ណា​រិទ្ធ អនុប្រធាននាយកដ្ឋាន ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន លោក​វរសេនីយឯក ធាន វុ​ធ នាយក​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស ក្នុងប្រទេស និង​មាន​ការដឹកនាំ​ដោយ លោក កុល បុន ព្រះរាជអាជ្ញារង នៃ​អយក្យ​ការអម​សាលាដំបូង រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យ​ទាំង ៣​នាក់​មាន​ឈ្មោះ​៖ ទី​១-​ង្វៀង ហ៊ី​អ៊ិក ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ជនជាតិ​វៀតណាម​, ទី​២-​ង្វៀង មែន ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម និង​ទី​៣-​ង្វៀង ធូ​វេ ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជនជាតិ​វៀតណាម ។ រីឯ​ជនរងគ្រោះ​ឈ្មោះ ង្វៀង ត្រាវ ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជនជាតិ​វៀតណាម និង​ម្នាក់​ទៀត​ឈ្មោះ ង្វៀង ធី​លីង ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិ​វៀតណាម ។​

​សមត្ថកិច្ច​បន្តថា វត្ថុតាង​ដែល​រឹបអូស​បាន​រួម​មាន​៖ ក្នុង​បន្ទប់​លេខ​១ ស្រោម​មិនទាន់​ប្រើ​ចំនួន ១២, បន្ទប់​លេខ​២ ស្រោម​មិនទាន់​ប្រើ​ចំនួន​១ និង​ប្រើ​រួច​ចំនួន ១, បន្ទប់​លេខ​៣ ស្រោម​មិនទាន់​ប្រើ​ចំនួន​២, ក្នុង​ផ្ទះបាយ មាន​ស្រោម​ប្រើ​រួច​ចំនួន ២, បន្ទប់​ផ្ទាល់​ដី មាន​សៀវភៅ​កត់ត្រា ៤​ក្បាល ស្រោម​មួយចំនួនធំ និង​ឧបករណ៍ប្រើប្រាស់​ចំនួន ២​ផងដែរ ។​

ជនសង្ស័យ និង​ជនរងគ្រោះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូន ទៅ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដើម្បី​សាកសួរ​បំភ្លឺ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×