Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​ទាំង​ព្រឹក​! ខ្មាន់កាំភ្លើង​ធ្វើការ​បាញ់រះ​រថយន្ត​អ្នកជំនួញ​ម្នាក់​ចំនួន​៣​គ្រាប់​នៅ​ចំណុច​ភ្លើងស្តុប បណ្តាល​ឲ្យ​…

spot_img

​ជនប្រដាប់អាវុធ​មិន​ស្គាល់មុខ​ម្នាក់ បានធ្វើ​ការបាញ់រះ​ចំនួន ៣ គ្រាប់ ទៅលើ​រថយន្ត​បុរស​អ្នកជំនួញ​ម្នាក់ បា​នបង្ក​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក​នៅ​ថ្ងៃទី​២១ មេសា នៅ​ចំណុច​ភ្លើងស្តុប​មួយកន្លែង ស្ថិតនៅ Jalan Rasha, ទីក្រុង Seremban ប្រទេស​ម៉ាឡេស៊ី ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា អ្នកជំនួញ​ម្នាក់​អាយុ ៤៦ ឆ្នាំ បាន​បើករថយន្ត BMW ពណ៌​ស​របស់គាត់ ទៅ​អែប​នឹង​ផ្លូវ​នៃ​ភ្លើងស្តុប​នៅវេលា​ម៉ោង ៦ និង ៣០ នាទី ព្រឹក ។ នៅពេលនោះ​ស្រាប់តែ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ប្រដាប់​ដោយ​កាំភ្លើងខ្លី បាន​ចាប់​ផ្តើម​បាញ់​​​សំដៅលើ​ទ្វា​រថយន្ត​របស់គាត់​ចំនួន ៣ គ្រាប់ ផ្សេងៗ​គ្នា​តែម្តង ។ សំណាង​ណាស់ ដែល​អ្នកជំនួញ​រូបនោះ កំពុង​បើកបរ​តែម្នាក់ឯង និង​ពុំមាន​នរណាម្នាក់​អង្គុយ​នៅ​កៅអី​ក្រោយ ។​

​មេប៉ូលីស​ស្រុក ACP លោក Thiew Hock Poh បាន​និយាយថា​៖ «​នៅពេល​គាត់​ឈប់​នៅ​ភ្លើងស្តុប គាត់​បានលឺ​សម្លេង​ផ្ទុះ​ពីរ​បី​គ្រាប់ ចេញពី​ផ្នែក​ខាងក្រោយ​រថយន្ត​របស់​គាត់ ។ គាត់​បន្ទាប់មក បានឃើញ​បុរស​ពាក់អាវធំ​ពណ៌​ខ្មៅ និង​ពាក់​មូ​ក​សុវត្ថិភាព លើក​របស់​មួយ​ដែល​ជឿថា​ជា​កាំភ្លើងខ្លី​» ។​

​មេឃ​នៅពេលនោះ កំពុង​ភ្លៀង ហើយ​អ្នកបាញ់​បានគេច​ខ្លួន​ពី​កន្លែងកើតហេតុ​ដោយ​សុវត្ថិភាព ។ ជនរងគ្រោះ​បន្ទាប់មក បាន​ទៅកាន់​ប៉ុស្តិ៍ប៉ូលីស Seremban ដើម្បី​ដាក់ពាក្យ​បណ្តឹង ។​

​គេ​បានដឹងថា អ្នកជំនួញ​រងគ្រោះ គឺ​អ្នករកស៊ី​នាំចូល និង​លក់​រថយន្ត ហើយ​មុខ​ជំនួញ​របស់គាត់​កំពុង​រីកចម្រើន​យ៉ាងខ្លាំង ។ ដូច្នេះហើយ គាត់​បាន​គិតថា មាន​មនុស្ស​អាក្រក់​អាច​ច្រណែន​នឹង​ភាពជោគជ័យ​របស់គាត់ និង​ជួល​ខ្មាន់កាំភ្លើង​ធ្វើឃាត​គាត់​បែបនេះ ។​

​បុរស​រូប​នោះបាន​បន្ថែ​ម​ថា គាត់​គ្មាន​សត្រូវ និង​ពុំដែល​ធ្វើបាប​នរណាម្នាក់​នោះទេ ។ ជាការ​ពិត ចាប់តាំងពី​ជំនួញ​របស់គាត់​បានចាប់ផ្តើម គាត់​តែង​បរិច្ចាគ​ឧបត្ថម្ភ​ដល់​ព្រឹត្តិការណ៍​សប្បុរសធម៌​ផងដែរ ។​

​បច្ចុប្បន្ន ប៉ូលីស​កំពុងបើក​ការស៊ើបអង្កេត​ករណីនេះ ដើម្បី​ចាប់ខ្លួន​ជនល្មើស​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕ ចន្ទី​

spot_img
×