Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្ស​នយោបាយ​ស្នើសុំ គ​.​ជ​.​ប នូវ​កិច្ច​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន​មួយចំនួន​

spot_img

​​ភ្នំពេញ​ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​កិច្ចប្រជុំ​ភាគី​ពាក់ព័ន្ធ ស្តី​ពី​ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ និង​ការប្តឹងតវ៉ា ដោះស្រាយ​ពាក្យបណ្តឹង​ទាក់ទង​នឹង​ការចុះបញ្ជី គណបក្ស​នយោបាយ​ឈរឈ្មោះ និង​បញ្ជី​បេក្ខជន ក្រោម​អធិបតីភាព លោក នុត សុខុម អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ជា​ប្រធាន​ដឹកនាំ​អង្គប្រជុំ នា​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៨ នៅ​សាលសន្និសីទ គ​.​ជ​.​ប ។​

​តំណាង​គណបក្ស​នយោបាយ ចំនួន​១៥ បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ផ្តល់​កិច្ច​សហការ​ក្នុងការ​បំពេញបែបបទ សុំ​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×