Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ នឹង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ មាន​លទ្ធភាព​ទទួលបាន​ការប្រើប្រាស់ សេវា​ហិរញ្ញវត្ថុ​

spot_img

​សៀមរាប​៖ ធនាគារជាតិ​នៃ​កម្ពុជា និង​សហព័ន្ធ​បរិយា​ប័ន្ន​ហិរញ្ញវត្ថុ (AFI) បាន​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ ស្ដីពី ក្រុមការងារ​រៀបចំ​យុទ្ធសាស្ដ្រ​បរិយា​ប័ន្ន​ហិរញ្ញវត្ថុ (FISPLG) និង​ក្រុម​កា​ងារ​រៀបចំ​បទដ្ឋាន សម្រាប់​បរិយា​ប័ន្ន​ហិរញ្ញវត្ថុ (GSP) កាលពី​ថ្ងៃ​ទី​២៥​ខែ​មេសា​ឆ្នាំ​២០១៨ នៅ​ខេត្ត​សៀមរៀប​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង ដើម្បី​រៀបចំ​គោលនយោបាយ​នានា ពាក់ព័ន្ធ​នឹង​ការ​លើ​កម្ពស់​បរិយា​ប័ន្ន​ហិរញ្ញវត្ថុ ជាពិសេស​ការលើកកម្ពស់ ប្រជាពលរដ្ឋ​ដែល​រស់នៅ តាម​ជនបទ​អាចមាន​លទ្ធភាព​ទទួល​បាន និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ជា​ផ្លូវការ​។ ដោយ​មាន​ការចូលរួម​ពី​អ្នករៀបចំ​គោលនយោបាយ បញ្ញត្តិ​ករ មន្ត្រី​ត្រួតពិនិត្យ និង​ភាគី​ពាក់ព័ន្ធ​ដូចជា ស្ថាប័ន​នានា​របស់​អង្គការសហប្រជាជាតិ និង​ស្ថាប័ន ស្រាវជ្រាវ​អន្តរជាតិ​ជាដើម និង​មាន​អ្នកចូលរួម​សរុប​ប្រមាណ ៩០ រូប មក​ពី​ធនាគារ​កណ្តាល ក្រសួង​សេដ្ឋកិច្ច និង​អាជ្ញាធរ​ត្រួតពិនិត្យ មកពី​ប្រទេស​ចំនួន ៤៣ ដែល​ជា​សមាជិក​របស់​សហព័ន្ធ AFI​។ AFI គឺជា​ស្ថាប័ន​អន្តរជាតិ​មិន​ស្វែងរក​ប្រាក់ចំណេញ និង​មាន​បេសកកម្ម​ផ្តោត​សំខាន់​លើ​ការរៀបចំ​គោលនយោបាយ​និង​ក្របខណ្ឌ​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​បរិយា​ប័ន្ន​ហិរញ្ញវត្ថុ​។​

​ក្នុងឱកាស​នោះ​ដែរ លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​៖ បច្ចុប្បន្ន បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​មាន​ការរីកចម្រើន​យ៉ាង​ខ្លាំង​និង​មាន​តួនាទី​សំខាន់​ក្នុង​ការលើកកម្ពស់​ការ​ទទួល​បាន​និង​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ឲ្យ​ប្រកបដោយ​គុណភាព​និង​តម្លៃ​សមស្រប​។ ទោះយ៉ាងណា អ្នករៀបចំ​គោលនយោបាយ និង​បញ្ញត្តិ​ក​រ ត្រូវ​មាន​ភាព​សកម្ម​ក្នុង​ការស្វែងយល់​ពី​ហានិភ័យ​ពាក់ព័ន្ធ​នានា​។ លោក​បាន​បន្តថា ធនាគារជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​នានា កំពុង​រៀបចំ​សេចក្តីព្រាង​ស្តីពី​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​បរិយា​ប័ន្ន​ហិរញ្ញវត្ថុ ហើយ​គ្រោង​នឹង​បញ្ចប់​រួចរាល់​ក្នុង​ឆ្នាំ​២០១៨​នេះ​។​

​ធនាគារជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​សហព័ន្ធ​បរិយា​ប័ន្ន​ហិរញ្ញវត្ថុ (Alliance for Financial Inclusion) ហៅ​កាត់​ថា AFI ក្នុង​ការរៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​របស់​សហព័ន្ធ​បរិយា​ប័ន្ន​ហិរញ្ញវត្ថុ (AFI) ចំនួន ២ គឺ​ក្រុមការងារ​រៀបចំ​យុទ្ធសាស្ត្រ​បរិយា​ប័ន្ន​ហិរញ្ញវត្ថុ (FISPLG) និង ក្រុមការងារ​រៀបចំ​បទដ្ឋាន​រួម​សម្រាប់​បរិយា​ប័ន្ន​ហិរញ្ញវត្ថុ (GSP)​។​

​លោក Norbert Mumba អនុប្រធាន​ប្រតិបត្តិ AFI បាន​ថ្លែងថា នៅ​ចន្លោះ​ឆ្នាំ 2014 និង 2017 ចំណែក​នៃ​មនុស្សពេញវ័យ ដែល​មាន​គណនី (​ទាំង​ស្ថាប័ន​ហិរញ្ញវត្ថុ​ឬ​សេវា​ប្រាក់​តាម​ទូរស័ព្ទ​) បាន​កើនឡើង​ដល់ 69% (2014: 62%) ។ នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​ភាគហ៊ុន បាន​កើនឡើង​ដល់ 63% (2014: 54%) ។ ទោះជា​យ៉ាងណា ភាពជា​ម្ចាស់​កម្មសិទ្ធិ របស់​ស្ត្រី នៅតែ​បន្ត​កើនឡើង ប៉ុន្តែ​គម្លាត​យេនឌ័រ​នៅ​តែ​បន្ត​។ នៅ​ទូទាំង​ពិភពលោក គម្លាត​យេនឌ័រ មាន​កម្រិត 7 ភាគរយ ដែល​ភាគច្រើន មិន​បាន​ផ្លាស់ប្តូរ​ពី​ឆ្នាំ 2014 និង​ឆ្នាំ 2011 ។​

​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែងថា ការលើកកម្ពស់​បរិយា​ប័ន្ន​ហិរញ្ញវត្ថុ ជាពិសេស​ការជំរុញឲ្យ​ប្រជាពលរដ្ឋ តាម​ជនបទ​អាច​ទទួលបាន និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​នេះ បាន​រួមចំណែក​យ៉ាងច្រើន ដល់​ការជំរុញ​កំណើនសេដ្ឋកិច្ច និង​ពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ​។​

​លោក​បញ្ជាក់ថា បើ​តាមរយៈ​លទ្ធផល​នៃ​ការអង្កេត​ស្រាវជ្រាវ​របស់ FinScope កាលពី​ឆ្នាំ​២០១៥ បានបង្ហាញ​ថា​៥៩% នៃ​ចំនួន​ប្រជាពលរដ្ឋ​ពេញវ័យ​សរុប​មាន​លទ្ធភាព និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ ចំណែកឯ​១២%​ទៀត​បាន​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​មិន​ផ្លូវការ និង​២៩%​ទៀត​ពុំ​ទាន់ បាន​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​នៅឡើយ​ទេ​។​

​លោក​បញ្ជាក់ទៀតថា បច្ចុប្បន្ន​នេះ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ មាន​ការរីកចម្រើន​យ៉ាងខ្លាំង និង​មាន​តួនាទី​សំខាន់ ក្នុងការ​លើ​កម្ពស់​ការ​ទទួលបាន និង​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ ប្រកបដោយ​គុណភាព និង​តម្លៃ​សមស្រប់ ហើយ​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ ក៏​បាន​ទទួល​ការគាំទ្រ​ត្រឹមត្រូវ​តាមច្បាប់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×