Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែកធ្លាយ “​អាវុធ​ប្រល័យ​លោក​” ដែល​អាច​បង្ក​រលក​ស៊ូណាមិ កម្ពស់​ជាង ៩០​ម៉ែត្រ របស់​រុស្ស៊ី​

spot_img

​​កាសែត Daily Mail ចុះ​ផ្សាយ​ថ្ងៃ​ទី ២៥ ខែ​មេសា ឲ្យដឹង​ពី​វត្តមាន​នៃ​នា​វា​មុជទឹក​ត្រូវបាន​ហៅថា ជា​ប្រព័ន្ធ “Status-6” ឬ​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា ជា​អាវុធ​អ​វ​សាន្ត​លោក​របស់​រុស្ស៊ី ដែល​ទើប​ត្រូវបាន​ប្រធានាធិបតី​ពូ​ទីន ថ្លែង​បញ្ជាក់​ក្នុង​សុន្ទរកថា សហព័ន្ធ​ប្រចាំឆ្នាំ​នា​ទីក្រុង​មូ​ស្គូ កាលពី​ខែ​មុន ។​

​មជ្ឈដ្ឋាន​ព័ត៌មាន​និង​អ្នកជំនាញការ​លោកខាងលិច បាន​ធ្វើ​ការព្រមាន​ព្រម​គ្នា​អំពី​នាវាមុជទឹក​នុយក្លេអ៊ែរ​គ្មាន​អ្នកបើកបរ​ថ្មី​របស់​រុស្ស៊ី។​

​បណ្តា​អ្នកជំនាញការ​និយាយថា គ្រាប់បែក​នុយក្លេអ៊ែរ 50 Megaton ស្ថិតនៅក្រោម​ផ្ទៃ​ទឹក មាន​សមត្ថភាព​បង្ក​រលក​ស៊ូណាមិ បាន​កម្ពស់​ដល់​ទៅ​ជាង 97m ខណៈពេលដែល “Status-6” ត្រូវបាន​គេ​ដឹងថា វា​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែ​រ ដល់​ទៅ 100 Megaton ឯណោះ ។​

​ក្នុង​សុន្ទរកថា ថ្ងៃទី ១ ខែ​មីនា លោកពូ​ទីន​ក៏​បាន​និយាយ​ដល់​វត្តមាន​នៃ​នាវាមុជទឹក​គ្មាន​អ្នកបើកបរ​ល្បឿន​លឿន​នេះ​ដែរ ។​

​ម្ចាស់​វិមាន​ក្រែ​មឡាំង​មោទនភាព​ថា ល្បឿន​និង​សមត្ថភាព​ធ្វើ​ចលនា​ក្រោម​បាតសមុទ្រ​ជ្រៅ​របស់​នាវាមុជទឹក​នេះ ធ្វើឲ្យ​ប​ច្ឆា​មិត្ត​ពុំ​មាន​វិធី​ណា​រារាំង​បាន ។ លោក​សង្កត់ធ្ងន់​ថា ៖ “​ប្រការ​នេះ​ពិតជា​អស្ចារ្យ​ណាស់​” ។​

​អ្នកស្រាវជ្រាវ​អាវុធ​នុយក្លេអ៊ែរ Rex Richardson និយាយប្រាប់​គេហទំព័រ Business Insider ថា ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​បាញ់​ចេញពី​នាវាមុជទឹក​គ្មាន​អ្នកបើកបរ​នេះ អាច​កម្ទេច​ទីក្រុង​ជាប់មាត់​សមុទ្រ​បាន​យ៉ាង​ងាយ ជាអាទិ៍ Los Angeles ឬ San Diego ។​

​លោកពូ​ទីន សម្តែង​មោទនភាព​ពី​អាវុធ​ប្រល័យ​លោក​មួយ​នេះ គួររំលឹកថា នៅក្នុង​សារ​សហព័ន្ធ​លោកពូ​ទីន​បាន​និយាយ​ដល់​ឃ្លាំង​អាវុធ​នេះ ហើយ​បញ្ជាក់ថា វា​ជា​កំពូល​កាំជ្រួច​លឿន​ជាង​សំឡេង​ប្រភេទ​ថ្មី​ដែល​ប្រព័ន្ធ​ការពារ​របស់​កាំជ្រួច NATO ពុំ​អាច​រារាំង​បាន ៕​

spot_img
×