Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង «​ទណ្ឌកម្ម​ស្នេហ៍​» ចាប់ផ្តើម​ចាក់​បញ្ចាំង​ហើយ​

spot_img

​​ភ្នំពេញ​-​រឿង “​ទណ្ឌកម្ម​ស្នេហ៍​” ដែល​ដំណើរការ​ថត​ដោយ​ផលិតករ​ថៃ ពេលនេះ​​កំពុងតែ​ចាប់ផ្តើម​ចាក់ផ្សាយ​ហើយ ក្នុង​ស្ថានីយ៍​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ចំណែក​តួអង្គ​សម្តែង​ដោយ​កញ្ញា ព្រះកាយ​​ច័ន្ទ និង លោក​ឆា​នី សូ​។​

​ភាពយន្ត​មួយ​នេះ ត្រូវបាន​គេ​ដឹងថា បាន​ចំណាយ​ការផលិត​អស់​រយៈពេល​ច្រើន​ខែ និង​ថវិកា​មិន​តិច​នោះ​ទេ ព្រោះ​ភាពយន្ត​នេះ ត្រូវបាន​សម្រិត​សម្រាំង​ឡើង​ដោយ​បច្ចេកទេស​ពន្លឺ​និង​ស្តង់ដារ​ផលិត​បាន​យ៉ាង​ល្អ​ឥតខ្ចោះ​។​

​ភា​យន្តនេះ ក៏​ត្រូវ​គេ​ដឹងថា​មាន​សាច់រឿង​ទាក់ទាញ​មិនធម្មតា​ផងដែរ​​ដោយសារ​តែ​បាន​ទិញ​សាច់រឿង​ពី​ភាពយន្ត​ថៃ​ល្បីឈ្មោះ​មួយ ហើយ​តួអង្គ​ឯក​កញ្ញា​ព្រះកាយ​ច័ន្ទ និង​លោក ឆា​នី​​សូ ក៏​ត្រូវ​គេ​ទម្លាយ​ថា​សម្ដែង​ជាមួយ​យ៉ាង​ស្អិតរ​មួ​ត​ដូច​គូស្នេហ៍​ក្រៅ​ឆាក​
​ដោយសារ​តែ​បាន​សម្ដែង​ចប់​មួយ​រឿងនេះ​។​

​យោងតាម​ការប្រកាស​ភាពយន្ត​រឿង​«​ទណ្ឌកម្ម​ស្នេហ៍​»​នេះ​ត្រូវបាន​ដាក់​ផ្សាយ​ជា​សាធារណៈ​ហើយ​កាលពី​យប់​ថ្ងៃ​ទី​២៤ មេសា​នៅ​ប៉ុស្ដិ៍​លេខ​៥ ដោយ​ភាពយន្ត​នេះ​ត្រូវបាន​ទម្លាយ​ថា​មាន​៤០​ភាគ​​និង​គ្រោង​ដាក់​បញ្ចាំង​នៅ​ប៉ុស្ដិ៍​លេខ​៥ តែ​២០​ថ្ងៃ​ប៉ុណ្ណោះ ដោយសារ​តែ​ការចាក់ផ្សាយ​គឺ​មួយ​ថ្ងៃ​២​ភាគ​។​

ភាពយន្ត​នេះ​ត្រូវបាន​ប្រកាស​ថា​បញ្ចាំង​រៀងរាល់​ថ្ងៃ​ច័ន្ទ អង្គារ និង​ពុធ ចាប់ពី​ម៉ោង​៧​យប់​រហូតដល់​ម៉ោង​៩​យប់​ ខណៈ​ដែល​ការបើកឆាក​ក៏​ធ្វើអោយ​ទស្សនា​ចាប់អារម្មណ៍​តែម្ដង រហូតដល់​មាន​ការ​ចំអន់​ថា​តួអង្គ​ប្រុស​ស្រី​​បើ​សម្ដែង​នឹង​គ្នា​ស្និទ្ធ​ម្លឹង​ប្រហែលជា​មាន​ស្នេហា​នឹង​គ្នា​ក្រៅ​ឆាក​ផង​ក៏​មិនដឹង​។​

​ជាមួយ​នឹង​ការលើកឡើង​ជុំវិញ​ថា​ស្រឡាញ់​គ្នា​ក្រៅ​ឆាក ឬក៏​អត់​រវាង​តួឯក​ស្រី និង​តួឯក​ប្រុស​កញ្ញា​ព្រះកាយ​ច័ន្ទ ​​ដែល​ទទួលបាន​ភាពលេច​ធ្លោរ​ដោយ​គ្រាន់តែ​ភាពយន្ត​រឿង​«​ទណ្ឌកម្ម​ស្នេហ៍​»​បង្ហាញ​ខ្លួន​ថ្ងៃ​បើកឆាក​បាន​អះអាង​ថា នាង​ខ្វល់​ពី​ការចាប់អារម្មណ៍​ថា​នាង និង​លោក ឆា​នី សូ មាន​ទំនាក់ទំនង​អ្វី​ជា​ពិសេស​នោះទេ ​​ប៉ុន្តែ​នាង​កាន់តែ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ទៅ​វិញ​ទេ ក្នុងពេល​ដែល​តួអង្គ​នាង និង​តារា​សម្ដែង​ប្រុស​រូបនេះ​​ត្រូវ​គេ​ចាប់​អារម្មណ៍​ជាពិសេស​។​

នាង​ថា​អ្នកគាំទ្រ​របស់​នាង​ច្រើន​ឡើង​បាន​ផ្ញើ​រូប​ដែល​នាង​បាន​សម្ដែង​​ក្នុង​រឿង​«​ទណ្ឌកម្ម​ស្នេហ៍​»​ព្រម​ជាមួយ​នឹង​ពាក្យ​ថា​«​សម​គ្នាៗ​»​មក​អោយ​នាង​ជាច្រើន​ដោយ​គ្រាន់តែ​ភាពយន្ត​ដែល​​នាង និង​ដៃគូ​បាន​សម្ដែង​មួយ​នេះ ទើប​នឹង​ដាក់​បញ្ចាំង​បាន​២​ម៉ោង​ស្មើនឹង​២​ភាគ កាលពី​ថ្ងៃ​ទី​២៤ មេសា​។

​​នាង​ថា​ទម្រាំ​តែ​ភាពយន្ត​នេះ​ត្រូវបាន​បញ្ចប់ ការលើកឡើង​ថា​នាង និង​លោក ឆា​នី សូ មាន​អ្វី​ពិសេស​នឹង​គ្នា​នឹង​អាច​កើត​ច្រើន​ជាង​នេះ ប៉ុន្តែ​នាង​មិន​ខ្វល់​នោះទេ ​​ដោយសារតែ​នាង​ដ្បិតថា​បាន​សម្ដែង​ស្និទ្ធស្នាល​តាម​ការចង់បាន​របស់​ផលិតករ​ជាមួយ​លោក ​​ក៏​នោះ​គ្រាន់តែ​ជា​ការសម្ដែង ហើយ​សម្រាប់​ក្រៅ​ឆាក​គឺ​មិន​ខុស​បងប្អូន​។ ព្រះកាយ​ច័ន្ទ​​និយាយ​ថា ​ភាពយន្ត​រឿង​«​ទណ្ឌកម្ម​ស្នេហ៍​»​មាន​សរុប​៤០​ភាគ ប៉ុន្តែ​នឹង​ដាក់​បញ្ចាំង​តែ​២០​ថ្ងៃ​ប៉ុណ្ណោះ ​​នៅ​រៀងរាល់​ថ្ងៃ​ច័ន្ទ អង្គារ ពុធ វេលា​ម៉ោង​៧ ដល់​ម៉ោង​៩​យប់ ដោយ​ក្រោយពី​បើក​​ឆាក​​បាន​មួយ​យប់​​គឺ​មាន​ការចាប់អារម្មណ៍​ច្រើន​៕ ដោយ​-​គីម​ស្រីរ័ត្ន​

spot_img
×