Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក កើត ឆែ​៖ ការប្រឹងប្រែង​របស់​ម​ន្ទីរ​សុខាភិបាល​លើកស្ទួយ​សុខុមាលភាព​ប្រជា​ពលរដ្ឋ​កាន់តែ​ប្រសើរឡើង​

spot_img

​ភ្នំពេញ​៖ លោក កើត ឆែ បាន​លើកឡើង​ថា តាមរយៈ​ការខិតខំ​ប្រឹងប្រែង​របស់​មន្ទីរ​សុខាភិបាល​នៅក្នុង​ឆ្នាំ ២០១៧ កន្លងទៅនេះ គឺជា​ការចូលរួម​ចំណែក​ក្នុង​ការលើកស្ទួយ​ជីវភាព​រស់នៅ​និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ពីមួយថ្ងៃ​ទៅ​មួយថ្ងៃឲ្យ​កាន់តែ​ប្រសើរ​ឡើង ជាពិសេស​សម្រេចបាន​នូវ​ស្នាដៃ​ជាច្រើន​ក្នុង​ការផ្តល់​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជា​ពលរដ្ឋ​ប្រកបដោយ​គុណភាព គុណធម៌ និង​មាន​ប្រសិទ្ធភាព​ឆ្លើយតប​ទៅ​តាម​តម្រូវការ​ចាំបាច់​ក្នុង​ការលើកកម្ពស់​សុខ​ភាព​​។

​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បាន​លើកឡើង​នៅក្នុង​ឱកាស បើក​សន្និត​បាត​បូកសរុប​លទ្ធិ​ផល​ការងារ​ឆ្នាំ ២០១៧ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៨ របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ​២០១៨ នេះ នា​មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ ។​

​យោងតាម​របាយការណ៍​របស់ លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា វិស័យ​សុខាភិបាល​នៅ​ឆ្នាំ​២០១៧ ត្រូវបាន​កត់សម្គាល់​ដោយ​សមិទ្ធផល​ជាច្រើន និង​វឌ្ឍនភាព​កំពុង​បន្ត​កើត​មាន​តាមរយៈ​អន្តរាគមន៍​នៃ​កម្មវិធី​សុខភាព​បន្ត​ពូជ សុខភាព​មាតា​-​ទារក​-​កុមារ និង​អាហារូបត្ថម្ភ​លើ​ស្ត្រី និង​កុមារ កម្មវិធី​ប្រយុទ្ធ​និង​ជំងឺឆ្លង​រ៉ាំរ៉ៃ និង​បញ្ហា​សុខភាព​សារ​ធា​រណៈ រួម​និង​ការពង្រីក​ការ​គ្របដណ្តប់​នៃ​សេវា​សុខភាព និង​អន្តរាគ​ម​សុខភាព​សាធារណៈ បាន​ដើរ​ទន្ទឹម​គ្នា និង​ការកែលម្អ​គុណភាព​សេវា ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។ លោក​បាន​បន្តទៀតថា មន្ទីរ​បាន​អនុវត្តន៍​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដោយ​មូលនិធិ​របស់​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍ ក្នុង​ការលើកលែង​ការ​បង់ថ្លៃ​សេវា និង​ប័ណ្ណ​សុខភាព​បាន​ដក​របាំង​ឧបសគ្គ​ភូមិសាស្ត្រ និង​របាំង​ឧបសគ្គ​ហិរញ្ញវត្ថុ រួម​និង​ការផ្តល់​បង្ការ​ហានិភ័យ​ហិរញ្ញវត្ថុ ដល់​គ្រួសារ​ក្រីក្រ​មក​ប្រើប្រាស់​សេវា​សុខភាព នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ដោយ​គ្មាន​បង់ថ្លៃ​នៅពេល​មាន​បញ្ហា​សុខភាព​ដល់​ប្រជាពលរដ្ឋ ។ លោក​បាន​បន្តទៀតថា ទន្ទឹម​នឹង​ការសម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើន ក៏​នៅតែ​មាន​បញ្ហា​ប្រឈម​មួយចំនួន នៅក្នុង​ឆ្នាំ​២០១៧ ដូចជា ការផ្តល់​សេវា​សុខាភិបាល​ជូន ការផ្តល់​ហិរញ្ញប្បទាន​សុខាភិបាល និង​ការ​គាំពារ​សុខភាព​សង្គម ធនធានមនុស្ស​នៅមានកម្រិត សេវា​គាំពារ​ជា​សារវន្ត​ដូចជា​ការផ្គត់ផ្គង់ គ្រប់គ្រង និង​ប្រើប្រាស់​ឱសថ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មានវិទ្យា និង​អភិបាលកិច្ច ជាដើម ។​
បើ​តាម​លោក​ប្រធាន​មន្ទីរ​សុខាភិបាល បាន​បង្ហាញ​ឲ្យឃើញ​ថា​សមិទ្ធ​ផល​ការងារ​សុខាភិបាល​ទូទាំង​រាជធានី​ភ្នំពេញ មាន​ការរីកចម្រើន​គួរឲ្យ​កត់សម្គាល់​ទាំង​លើ​ការផ្តល់​សេវា​ក៏ដូចជា​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ប៉ុន្តែ​ទោះ​យ៉ាងណា លោក​ប្រធាន ក៏បាន​លើកឡើង​នូវ​ប្រឈម​មួយចំនួន​ផង​ដែរ ដូចជា កង្វះខាត​សម្ភារៈ បរិក្ខារ ឧបករណ៍​ពេទ្យ ជាដើម ដែល​ទាមទារ​ឲ្យមាន​ការយកចិត្តទុកដាក់​បន្ថែមទៀត ដើម្បី​បម្រើ​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ប្រសើរ​ថែម​មួយកម្រិត​ទៀត​។

​ក្នុងឱកាស​នោះ​ដែរ លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការកោតសរសើ​រ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ដែល​បំរើការ​នៅ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ខិតខំ​ប្រឹងប្រែង សម្រេចបាន​នូវ​ស្នាដៃ​ជាច្រើន ក្នុង​ការផ្តល់​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជា​ពលរដ្ឋ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​នា​ពេលកន្លងមក ។ លោក​បាន​កត់សម្គាល់​ឃើញ​ពី​ការ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​មន្ទីរ​សុខាភិបាល​រាជធានីឃើ​ញ​ថា នៅតាម​មណ្ឌល​សុខភាព​ជា​ច្រើន​ត្រូវបាន​កែលម្អ​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ទាំង​គុណភាព​អប់រំ​សុខភាព ដូចជា​មាន​ការតាំង​ប៉ាន់​ណូ​អប់រំ​សុខភាព និង​ការចាក់ផ្សាយ​ស្ពត​វីដេអូ​អប់រំ​សុខភាព នៅ​គ្រប់​មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព ដើម្បី​បញ្ជៀប​ការ​យល់​ដឹង​បន្ថែម​ដល់​ប្រជាពលរដ្ឋ ។ ម្យ៉ាងទៀត​ការ​សម្រាលកូន​នៅក្នុង​មូលដ្ឋាន​សុខាភិបាល ការផ្តល់​សេវា​ពន្យា​កំណើត ការពិនិត្យ​ផ្ទៃពោះ​មុន​ពេល​សម្រាល ២​ដង ឬ​ច្រើន​ដងដោយ​បុគ្គលិក​សុខាភិបាល ចំពោះ​កុមារ​អាយុ​ក្រោម​១​ឆ្នាំ​ទទួលបាន​ថ្នាំ​បង្ការ​ជម្ងឺរបេង និង​វ៉ាក់សាំង​ការពារ​ជម្ងឺ​កញ្ជ្រិល បាន​កើនឡើង​ជា​លំដាប់ ។ លោក​បាន​បន្តថា ទន្ទឹម​នឹង​ការសម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើន ក្នុង​ការបម្រើ​ឲ្យ​ប្រជាលរដ្ឋ លោក​បាន​ជំរុញ​ឲ្យ​ថ្នាក់​ដឹង​នាំ មន្ត្រី​ជំនាញ នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ទាំងអស់ ខិតខំ​ប្រឹងប្រែង បន្ថែមទៀត សម្រាប់​ខិតខំ​បន្ត​សម្រេច​ឲ្យបាន​នូវ​ទិសដៅ​មួយចំនួន ដែល​នូវ​សេសសល់​នៅក្នុង​ឆ្នាំ​២០១៧ ដែល​មិន​ទាន់ សម្រេច​បាន​ទៅ​តាម​គោលការណ៍​ដែល​ថ្នាក់ដឹកនាំ​បាន​ប្រគល់ជូន ដើម្បី​ផ្តល់​សេវា ពិនិត្យ និង​ព្យាបាល ជូន​ប្រជាពលរដ្ឋ​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×