Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ថ្ងៃក្រោយ​ឲ្យ​រាង​! ចោរប្លន់​ម្នាក់រ​ត់រក​ប្រាស​អាយុ បន្ទាប់ពី​ម្ចាស់​ហាង​ប្រើ «​ប្រដាប់​ឈ្នះ​» នេះ​ជះ​ដាក់ (​មាន​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​រន្ធត់​មួយ ដែល​ប្តី​ប្រពន្ធ​ម្ចាស់​ហាង​មួយ បាន​ព្យាយាម​ប្រយុទ្ធ​តតាំង​នឹង​ចោរ​អំបុក​អំបែង​ម្នាក់ បន្ទាប់ពី​បាន​ទម្លុះ​ចូលក្នុង​ហាង​របស់​ពួកគេ ដោយ​ប្រើ​កាំបិត​ដ៏​ស្រួច​ស​ស្ញា​ច ដើម្បី​គំរាម​ប្លន់​លុយ​ពី​ពួកគេ ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ចោរ​ឈ្មោះ Paul Christian Callaghan អាយុ ៤៥ ឆ្នាំ ត្រូវ​បានឃើញ​ក្នុង​វីដេអូ​កាមេរ៉ា​ឃ្លាំមើល បាន​ដើរ​បំ​បុក​ចូលក្នុង​ហាង​មួយ ដោយ​ស្លៀកពាក់​គ្រប​បិទបាំង​មុខ ជាមួយ​កាំបិត​នៅ​នឹង​ដៃ កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំមុន ។​

​ចោរ​រូបនេះ​ភ្លាមៗ​នោះ បានចាប់ផ្តើម​យក​កាំបិត​ភ្ជង់​ស្ត្រី​ម្ចាស់​ហាង​ឈ្មោះ Ramyamuki Ithalayanathan ដោយ​និយាយថា​៖ «​ប្រគល់​លុយ​ទាំងអស់​មួយ​ខ្ញុំ​ភ្លាម​!» ។​

​នៅពេលនោះ នាង​បាន​ស្រែកហៅ​ប្តី​របស់​នាង​ឈ្មោះ Thilepan Thillainanathan ហើយ​ប្តី​ប្រពន្ធ​នេះ​ក៏បាន​ចាប់ផ្តើម​តតាំង​ដោយ​ប្រើ​ដំបង និង​គប់​ជណ្តើរ​ដែក ដាក់ Callaghan បណ្តាល​ឲ្យ​រត់​ចេញពី​ហាង​តែម្តង ។​

​នៅពេល​ចោរ​រូបនេះ​វិលត្រឡប់​មកវិញ ពួកគេ​បាន​យក​ម្សៅ​ម្ទេស​គប់​ដាក់ ប៉ុន្តែ វា​នៅតែ​អាច​គ្រប់គ្រង​ទាញយក​ថត​ដាក់​លុយ និង​ចាកចេញ​ឡើង​ជិះ​កង់ ។ ភ្លាមៗ​នោះ Ramyamuki បាន​ដេញតាម និង​ចាប់ទាញ​ជើង​កង់​ក្រោយ ហើយ​ព្រមទាំង​លើក​ស្លាក​ផ្សាយពាណិជ្ជកម្ម គប់​ទៅលើ​ចោរ​នេះ​ផងដែរ ។ ស្ថិតក្នុង​ស្ថានភាព​ដ៏​អាស្ន​នេះ Callaghan ក៏​គ្រវាស​កាំបិត​ដាក់​នាង និង​ទម្លាក់​ថត​ដាក់​លុយ ហើយ​ជិះ​កង់​ចេញទៅ ។​

​ទោះយ៉ាងណា Callaghan ក្រោយមក​ត្រូវបាន​ចាប់ខ្លួន ដោយ​ក្បាល​គ្របដណ្តប់​ដោយ​ម្សៅ​ម្ទេស និង​និយាយថា​៖ «​ឲ្យ​ខ្ញុំ​សុំទោស​ផង នូវ​អ្វីដែល​ខ្ញុំ​បានធ្វើ ។ ហើយ​ខ្ញុំ​ក៏​ពុំបាន​រង​ការឈឺចាប់​ត្រង់​កន្លែង​ណា​នោះដែរ​» ។​

​បន្ទាប់​ហេតុការណ៍​នេះ Ramyamuki និយាយថា​៖ «​ពួក​ខ្ញុំ​បាន​រក្សាទុក​ម្សៅ​ម្ទេស​នៅក្នុង​ចង្ក្រាន​បាយ ។ វា​ពិត​ជាមាន​ឥទ្ធិពល​ខ្លាំងណាស់ ដូច្នេះ វា​នឹងធ្វើ​ឲ្យ​ឈឺចាប់​ក្រ​ហុ​ល​ក្រហាយ​អន្ទះអន្ទែង​យ៉ាងខ្លាំង ប្រសិន​វា​ត្រូវចំ​ភ្នែក​របស់​អ្នកឯង​!!» ៕ ចន្ទី​

spot_img
×