Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជា​នាគ​?! ឬ​ជា​អ្វី​?! (រូប១៤សន្លឹក Video inside)

spot_img

​ចម្លើយ​របស់​សត្វ​ដែល​មើល​ទៅ​ដូច​នាគ នោះ​គឺជា​ត្រី​សមុទ្រ​ទឹក​ជ្រៅ​មួយ​ប្រភេទ​ដែល​មានឈ្មោះ​ថា “Oarfish” ភាគច្រើន​គេ​ធ្លាប់តែ​ប្រទះឃើញ​វា​គឿង​ងាប់​នៅលើ​ឆ្នេរ មិន​ងាយ​និង​បាន​ឃើញ​វា​មាន​ជីវិត​ទេ ប៉ុន្តែ​អ្នក​ទេសចរណ៍​មួយ​ក្រុម​នេះ​មានសំណាង​បាន​ជួប​ដោយផ្ទាល់ និង​យ៉ាង​ប្រកៀក​ទៀតផង ក្នុងខណៈពេល​ដែល​ពួកគេ​បាន​ទៅ​អុំទូក kayak លេង​នៅ​ឯ Baja ប្រទេស Mexico ដែល​បាន​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន Un-Cruise Adventure​។​

​ត្រី​ទាំង ២ ក្នុង​វីដេអូ​នេះ​មាន​ប្រវែង 15feet ត្រូវជា ៤​ម៉ែត្រ វា​ធំ​ហើយ​កម្ររ​ទៀត នេះ​គឺជា​រឿង​ដ៏​ល្អ​មួយ​ដែល​សត្វ​នេះ​មាន​សុខភាព​ល្អ ហើយ​នៅ​មិន​ទាន់​ផុត​ពូជ​នៅ​ឡើយ​។​

Oarfish អាច​រីក​ធំ​ធា​ត់ដល់​ទៅ​ប្រវែង 50feet ស្មើរ​នឹង ១៥.២៥​ម៉ែត្រ វា​អាច​ប្ដូរ​សភាព​រស់ក្នុង​សីតុណ្ហភាព​ណា​ក៏បាន តែ​វា​ភាគច្រើន​បាន​ប្រទះ​ក្នុង​តំបន់​សមុទ្រ​ទឹក​ក្ដៅ tropical oceans​។ វា​មាន​ភ្នែក​ធំ តែ​មាត់​តូច​ហើយ​គ្មាន​ធ្មេញ​ទេ ចំណី​របស់​វា​គឺ zooplankton សត្វ​តូចៗ​ម្យ៉ាង​នៅក្នុង​ទឹកប្រៃ​ដែល​បញ្ចេញ​ពន្លឺ​នៅពេល​យប់​។ តាម​ធម្មតា​ជម្រៅ​ដែល​ពួក​វា​នៅ​គឺ 3000feet ស្មើរ​នឹង ៩១៥​ម៉ែត្រ ទើប​ធ្វើអោយ​ការ​ប្រទះ​ពួក​វា​ដែល​ប្រដេញ​គ្នា​លេង​នៅ​កន្លែង​ទឹក​រាក់​នេះ​ជា​រឿង​ដ៏​កម្រ​យ៉ាងខ្លាំង​៕ ក្ខិ​ណី​

(រូបទាំងអស់ខាងក្រោមនេះគឺស្ថិតនៅតំបន់ខុសៗគ្នា ដែលគេបានត្រឹមប្រទះឃើញខ្មោចរបស់ពួកវាគឿងលើឆ្នេរតែប៉ុណ្ណោះ)

   

spot_img
×