ភ្នំពេញ ៖ អាជ្ញាធរខណ្ឌពោធិសែនជ័យចុះពិនិត្យទីតាំងសិប្បកម្មកែច្នៃប្រេងឆាគ្មានច្បាប់ គ្មានអាជ្ញាប័ណ្ណមួយកន្លែងស្ថិតនៅតាមផ្លូវបេតុងក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ដែលលួចបើកដំណើរការ ប្រមូល កែច្នៃ បង្កឲ្យ ហូរ កំពប់ក្លិក្លាក់ ប្រឡាក់តាមផ្លូវក្បែរនោះ ភាយធំក្លិនឈ្ងៀមស្ទើរពិបាកទ្រាំ ប៉ះពាលបរិស្ថាន សុខភាពពលរដ្ឋក្បែរខាង។
អាជ្ញាធរខណ្ឌពោធិសែនជ័យលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យបានដឹកនាំកម្លាំងចុះទៅពិនិត្យជាក់ស្តែងកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ ។
អ្នកភូមិបានលើកឡើងថា៖កន្លងមក ទោះបីជាអាជ្ញាធរខណ្ឌ ការិយាល័យពាក់ព័ន្ធ ដឹងហើយជុំវិញផលប៉ះពាល់ បានទាំងដឹកនាំកម្លាំងចុះបិទផ្អាកសកម្មភាពកែច្នៃរបស់សិប្បកម្មខាងលើក្រោយមកតែស្ងាត់ៗ បែជាលួចបើកដំណើរការសាជាថ្មី បង្កឲ្យប៉ះពាល់ ទាំងអ្នកដំណើរឆ្លងកាត់ ទាំងពលរដ្ឋរស់នៅជុំវិញ ពិបាកទ្រាំ ខ្លាញ់ កំពប់ ហូរ ធ្លាក់ តាមផ្លូវ ក្បែរនោះ កង្វះអនាម័យ ជាផលប៉ះពាល់ដល់សុខភាពរាងកាយ ។
គួរបញ្ជាក់ថា៖កន្លងមកសិប្បកម្មកែច្នៃប្រេងឆាគ្មានច្បាប់ខាងលើត្រូវបានដឹកនាំកម្លាំងចម្រុះចុះបិទផ្អាកជ៊អាជីវកម្មម្តងរួចមកហើយ ក៏ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង ស្ងាត់ៗបែជាអាចបើកដំណើរការបានវិញដដែល សង្ស័យនិយាយត្រូវរ៉ូវគ្នាតាមជំនាញហើយមើលទៅ បញ្ហាផលប៉ះពាល់កើតមានដដែលទៀតហើយ ទាំងបរិស្ថាន ទាំងជីវិតពលរដ្ឋរស់នៅជុំវិញ ទ្រាំលែងបាន ទើបនៅព្រឹកថ្ងៃទី២៥ ខែមេសា នេះ លោក ហែម ដារិទ្ធិ ដឹកនាំកម្លាំងចុះពិនិត្យសារជាថ្មី។ ក្នុងនោះអាជ្ញាធរបានឲ្យដឹងថា៖សឹប្បកម្មខាងលើនេះបង្ក ផលប៉ះពាល់លើផ្នែកបរិស្ថាន ចេញពីសិប្បកម្មខាងលើពិតជាមានប្រាកដមែន ទាំងក្លិន ទាំងប្រេងហូរ ប្រឡាក់តាមផ្លូវ ចំពោះការសម្រេចយ៉ាងណានោះ រងចាំសម្រេចពីថ្នាក់លើជាមុនសិន ។
មន្ត្រីរដ្ឋបាលខណ្ឌពោធិសែនជ័យបានឱ្យដឹងថា៖ក្នុងប្រតិបត្តិការណ៍នោះ កម្លាំងជំនាញសមត្ថកិច្ច អាជ្ញាធរ ចុះពិនិត្យ ជាក់ស្តែង និងសាកសួររកច្បាប់អាជីវកម្ម អាជ្ញាប័ណ្ណ នៅចំពោះមុខជាក់ស្តែង ត្រូវបានស្ត្រីម្នាក់ ជាមេការ ឆ្លើយប្រាប់យ៉ាងខ្លីថា រកមិនទាន់ឃើញទេ រង់ចាំរកឯកសារឃើញពេលណាគាត់ឆ្លើយតបពេលនោះវិញ។ក្នុងការដឹកនាំកម្លាំងជំនាញ អាជ្ញាធរ សមត្ថកិច្ចចុះពិនិត្យមើលទីតាំងសិប្បកម្មកែច្នៃប្រេងឆា ខាងលើ ដោយជំរុញឲ្យម្ចាស់ទីតាំងរកដីខ្សាច់មកលុប ស្នាមដាមប្រឡាក់តាមផ្លូវជាការស្រេច ៕ ដោយ ៖ បញ្ញាស័ក្តិ