Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​អ្នក​លក់ការ៉េម ទៅ​តុលាការ ដោយ​រំលោភ​ក្មេងស្រី​២​ដង និង​គំរាម​សម្លាប់​

spot_img

​ភ្នំពេញ​៖ សមត្ថកិច្ច​នគ​បាល​ព្រហ្មទណ្ឌ​ខណ្ឌ​ច្បារអំពៅ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​កាន់​តុលាការ ដើម្បី​បន្ត​ចំណាត់ការ​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៨​នេះ ។ កន្លងមក​ជនសង្ស័យ ធ្លាប់​ចាប់​រំលោភ​កុមារី​រងគ្រោះ​បាន​សម្រេច​ចំនួន​២​លើក​ហើយ ដោយ លើក​ទី​១ កាលពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៨ ម៉ោង​១០ និង​លើក​ទី​២ កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០១៨ ម៉ោង​១០៖៣០​នាទី​។ ទាំង​២​លើក​នេះ គឺ​នៅ​ចំណុចកើតហេតុ​ខាងលើ​។​

​សមត្ថកិច្ច​បញ្ជាក់ថា កុមារី​រងគ្រោះ​មាន​ឈ្មោះ ស​.​ល​.​ហ កើត​នៅ​ឆ្នាំ​២០០៦ មុខរបរ​សិស្ស ស្នាក់នៅ​សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​។ ដោយឡែក ជនសង្ស័យ​មាន​ឈ្មោះ សៀង សុជាតិ អាយុ​៣៨​ឆ្នាំ មុខរបរ​លក់​ការ៉េម ស្នាក់នៅ​ភូមិ​អូរអណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​នគ​បាល​ព្រហ្មទណ្ឌ​ខណ្ឌ​ច្បារអំពៅ បញ្ជាក់ថា កើតឡើង​កាលពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៨ នៅពេល​ដែល​កុមារី​រងគ្រោះ បាន​មក​លេង​នៅក្នុង​សាលាបឋមសិក្សា​ច្បារអំពៅ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារអំពៅ ហើយ​ពេលនោះ​ក៏​បាន​ជួប​ជនសង្ស័យ​។​បន្ទាប់​មក​ជនសង្ស័យ​បាន​ឲ្យ​ការ៉េម​១​កែវ ទៅ​កុមារី​រងគ្រោះ​ហូប ហើយ​បើក​ទូរស័ព្ទឲ្យ​កុមាររី​រងគ្រោះ​មើល​រឿង​អាសអាភាស បន្ទាប់​មក​ជនសង្ស័យ ក៏​បាន​នាំ​កុមារី​រងគ្រោះ​ចូលទៅ​ក្នុង​បន្ទប់ទឹក សាលា (​ចំណុច​កើតេ​ហ​តុ​) រួច​ចាប់រំលោភ​កុមារី​រងគ្រោះ បានសម្រេច​ម្តង និង​គំរាម​ថា បើ​ហ៊ាន​និយាយ​រឿង​ប្រាប់​គេ នឹង​អារ​ក​សម្លាប់​ចោល​។ លុះដល់​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៨ ម៉ោង​១២​កុមារី​រងគ្រោះ​មាន​សភាព​ស្លេកស្លាំង មិនសូវ​ហូបបាយ ម្តាយ​ក៏​បាន​សួរ រួច​កុមារី​រងគ្រោះ​ក៏​និយាយ​រឿងហេតុ ទាំងអស់​ប្រាប់​ម្តាយ ពេលនោះ​ម្តាយ​ក៏​នាំ​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កណ្តាល ហើយ​គ្រូពេទ្យ​ប្រាប់ថា កុមារី​រងគ្រោះ​មាន​ស្នាម​ដាច់​រលាត់​ប្រដាប់ភេទ​។ បន្ទាប់​មក​ម្តាយ​កុមារី​រងគ្រោះ​ក៏​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ នៅ​ភូមិ​ដើម​អំពិល សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារអំពៅ ប្រគល់ឲ្យ​សមត្ថកិច្ច ចាត់ការ​តាមច្បាប់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×