Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រើប្រាស់ iphone ដើម្បី​វិនិច្ឆ័យ​ជំងឺមហារីក​

spot_img

វេជ្ជបណ្ឌិត​ផ្នែក​វះកាត់ John Martin នៅ​អាមេរិក បាន​ប្រើប្រាស់​បរិក្ខារ​សុខាភិបាល​ត​ភ្ជាប់​ជាមួយ​អាយ​ហ្វូ​ន​(iPhone) ដើម្បី​ពិនិត្យ​និង​រកឃើញ​ជំងឺមហារីក​បំពង់ករ​បស់​ខ្លួន​។​

​បរិក្ខារ​នេះ​តាមពិតទៅ​វា​ជា​ម៉ាស៊ីន​ស្គែ​ន​អាច​ភ្ជាប់​ជាមួយ​អាយ​ហ្វូ​ន ដើម្បី​ស្គែ​ន​មើល​រូបភាព​ខាងក្នុង​សរីរាង្គ​។ John Martin លោក​ទទួល​អារម្មណ៍​ថា​បំពង់ក​ខ្លួន​មាន​បញ្ហា ហេតុនេះ​ក៏​នឹកគិត​ដល់​ការប្រើប្រាស់​បរិក្ខារ​ខាងលើ​ដើម្បី​ពិនិត្យ​ជំងឺ​របស់ខ្លួន ។​

​ទោះបី​លោក​ពុំមាន​ឯកទេស​ពី​ការពិនិត្យ​វិនិច្ឆ័យ​ពី​រោគ​មហា​រី​ក្តី ប៉ុន្តែ​តាមរយៈ​រូបភាព​និម្មិត​ឡើងលើ​អាយ​ហ្វូ​ន​នៅពេល​ស្គែ​ន​ធ្វើ​ឲ្យ John Martin ដឹងថា ខ្លួន​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។​

​បរិក្ខារ​ត​ភ្ជាប់​ដែល Martin ប្រើប្រាស់​ដើម្បី​ស្វ័យ​ពិនិត្យ​ជំងឺ​របស់ខ្លួន មាន​ឈ្មោះថា Butterfly IQ ដែល​ក្រុមហ៊ុន Butterfly Network បាន​ស្រាវជ្រាវ​និង​អភិវឌ្ឍ​។ បរិក្ខារ​នេះ​មាន​ទំហំ​ប៉ុន​ម៉ាស៊ីន​កោរពុកមាត់ ហើយ​អា​ចត​ភ្ជាប់​ជាមួយ​អាយ​ហ្វូ​ន បាន​តាម​ច្រក lightning​។​

​ដោយមាន​តម្លៃ​ត្រឹម ១.៩៩៩ ដុល្លារ Butterfly IQ ត្រូវបាន​ចាត់ទុកជា​ដំណោះស្រាយ​សន្សំសំចៃ​ថវិការ​បាន​ដ៏​ច្រើន​សម្រាប់​ការពិនិត្យ​វិនិច្ឆ័យ​ជំងឺមហារីក​បើ​ប្រៀប​ទៅនឹង​ការប្រើប្រាស់​ឧបករណ៍​របស់​មន្ទីរ​ពេទ្យ​។ គួររំលឹកថា Butterfly IQ បាន​អភិវឌ្ឍ​សាកល្បង និង​សុ​ក្រិត​ភាព​ម៉ាស៊ីន​ស្កែ​ន “​កំពូល​តូច​” ជិត​១០​ឆ្នាំ​មកហើយ​។ ក្រុមហ៊ុន​នេះ​បាន​កែសម្រួល​ខាង​បច្ចេកទេស និង​ពូតផ្តុំ​ម៉ា​យ​ក្រូ​ឈី​ប (microchip) សម្រាប់​បរិក្ខា Butterfly IQ ដ៏​តូច ហើយ​ងាយស្រួល​ប្រើប្រាស់​ជាទីបំផុត​៕ ដោយ ៖ សូ​យ​ន​

spot_img
×