Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូង​ស្លា មហា​ធំ​! (រូប១៤សន្លឹក Video inside)

spot_img

​ផ្លែ​មើល​ដូច​ស្លា ផ្កា​មើល​ដូច​ដូង ពុះ​មក​បណ្ដូល​ក្នុង​ដូច​ត្នោត​ផ្លែ​ចាស់​។ មិនដឹង​ដើម​អ្វី​អោយ​ច្បាស់ តែ​គេ​ហៅ​វា​ថា ដូង​សមុទ្រ (sea coconut palm) ហើយ​វា​ជា​រុក្ខជាតិ​ដែល​មិន​ងាយ​នឹង​ចេញ​ផ្លែ ព្រោះ​ទាល់តែ​៣០​ឆ្នាំ​ឡើង​ទៅ ទើប​វា​ចាប់ផ្ដើម​អោយ​ផល​។ ដើម​នេះ​មាន​ដើមកំណើត​នៅ​ឯ​ប្រទេស Praslin Island ហើយ​និង Seychelles Island Currell សម្រាប់​កម្ពស់​របស់​វា ខ្ពស់បំផុត ដែល​គេ​ធ្លាប់​ឃើញ​គឺ ២០-៣០​ម៉ែត្រ វា​មាន​ស្លឹក​ដូចជា​ត្នោត​តែមាន​ទំហំ​ធំ ដោយ​ទទឹង​ស្លឹក​គឺ​២​ម៉ែត្រ ឯ​បណ្ដោយ​វិញ​គឺ​វែង​ដល់​ទៅ ៧​ម៉ែត្រ​ឯណោះ​។​

​ផ្លែ​ដូង​សមុទ្រ​នេះ មាន​ក្លែប​ព្រែក​ដូច​ផ្លែ​ត្នោត​ពេល​ដែល​សក​ស្រកី​វា​អស់ គ្រាន់តែ​ក្រៅពី​រាង​ព្រែក​នោះ​វា​នៅ​មាន​រូបរាង​ដូច​ជា​គូទ​មនុស្ស​ស្រី​។ ដើម​នេះ​ជួនកាល​រហូតដល់​អាយុ​១០០​ឆ្នាំ​ទើប​មាន​ផ្លែ ដោយ​ផ្លែ​របស់​វា​អាច​ហូប​បាន​ដូច​ជា​ដូង​ខ្ទិះ​។

ចំណែកនៅឯសួន NONGNOOCH garden & resort ក្នុងខេត្ត Pattaya ប្រទេសថៃ ដូងនេះក្នុង១ផ្លែលក់ ថ្លៃដល់ទៅ ៣០.០០០បាត ៕ក្ខិ​ណី​

       

spot_img
×