Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្នំភ្លើង​ជប៉ុន “​ភ្ញាក់​ពី​ដំណេក​” បាញ់​ធូលី​ផេះ​ឡើងដល់​កម្ពស់​២.០០០​ម៉ែត្រ​

spot_img

ក្រោយពី​ដេកលក់​អស់​រយៈពេល​៦​ឆ្នាំ ភ្នំភ្លើង​មួយ​នៅលើ​កោះ Kyushu ជប៉ុន បាន​ក្រោក​ពី “​ដំណេក​” ហើយ​កំសួល​ធូលី​វា​ហោះហើរ​ឡើងដល់​កម្ពស់ ២.០០០​ម៉ែត្រ ។ ដកស្រង់​ប្រភពពី​ស្ថាប័ន​ឧតុនិយម​ជប៉ុន​ឲ្យ​ដឹងថា ភ្នំភ្លើង Shinmoe ស្ថិតនៅ​ចន្លោះ​ខេត្ត Kagoshima និង Miyazaki បាន​មាន​សកម្មភាព​ឡើងវិញ​នៅ​ព្រឹក​ថ្ងៃទី ១១ ខែ​១០​។ ស្ថាប័ន​នេះ​ក៏បាន​ធ្វើការ​ព្រមាន​អំពី​គ្រោះថ្នាក់​ភ្នំភ្លើង​កំរិត​៣ ក្នុង​

តារាង​លំដាប់​មាន​៥​កំរិត ហើយ​ហាមឃាត់​មិន​ឲ្យ​មនុស្ស​ធ្វើដំណើរ​ឡើង​ភ្នំ​

​ធូលី​ផេះ​ពី​ចំហេះ​ភ្នំភ្លើង បាន​បាញ់​ឡើង​ខ្ពស់​ដល់​ថ្នាក់​គេ​អាច​សំឡឹង​ឃើញ​ពី​ទីក្រុង​ចំនួន​៣ និង​ប្រជុំជន​មួយ​នៅ Miyazaki ហើយ​ធូលី​ទាំងនេះ​ក៏បាន​ហើរ​ធ្លាក់​ទៅលើ​តំបន់​មួយចំនួន​ក្នុង Kumamoto និង Kagoshima​។​

​ភ្នំភ្លើង Shinmoe ស្ថិតនៅ​រយៈកម្ពស់​១៤២១​ម៉ែត្រ មុននេះ​វា​បាន​ផ្ទុះ​ម្តង​រួចមកហើយ​កាលពី​ខែ​៩ ឆ្នាំ​២០១១៕ ដោយ ៖ សូ​យ​ន​

spot_img
×