Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជា​ឱ្យ​តាម​ចាប់​ម្ចាស់​ខុន​ដូ ដែល​ដក​កាំភ្លើង​វា​យក​ម្មករ​រើស​អេតចាយ​

spot_img

​ភ្នំពេញ ​៖ លោកនាយ​ឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង និង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ ចុះ​ស្រាវជ្រាវ​ករណី និង​តាម​ចាប់​បុរស​ម្នាក់​ជា​ម្ចាស់​ខុន​ដូ​ដែល​យក​កាំភ្លើង​ខ្លី​វាយ​ក្បាល​កម្មករ​រើស​អេតចាយ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី ២៤ មេសា ឆ្នាំ ២០១៨ វេលា​ម៉ោង​ជាង ១១ ថ្ងៃត្រង់ នៅក្បែ​ខុន​ដូរ​របស់​ជន​បង្ករ​ស្ថិតនៅ​ផ្លូវ​លេខ ៣៦៨ សង្កាត់ បឹង​កេងកង ៣ ខណ្ឌ ចំការមន រាជធានី ។​

​បើ​តាម​សាក្សី​នៅ​ជិត​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ បុរស​ជា​ម្ចាស់​ខុន​ដូរ និង ជា​ម្ចាស់​រថយន្តស្ព័​រ Chevrolet Camaro ពាក់​ស្លាក​លេខ 2AP-8989 ភ្នំពេញ បាន​បើករថយន្ត​ដោយ​រោទិ៍​សំឡេង​ឮ​ខ្លាំងៗ ។ ពេល​នោះ​កម្មករ​រើស​អេតចាយ​នៅក្បែ​នោះ ក៏​ក្រឡេកមើល​។ ពេល​ឃើញ​កម្មករ​មើល​មុខ​ម្ចាស់​រថយន្ត បាន​បើក​ត្រឡប់​រថយន្ត​មក​វិញ​ហើយ​ចុះ​ពី​លើ​រថយន្ត​ដោយ​មាន​កាន់​កាំភ្លើងខ្លី នៅ​នឹង​ដៃ​វាយ​កម្មករ​បែក​ក្បាល​តែ​ម្ដង ។​

​កម្មករ​រងគ្រោះ​មាន​ឈ្មោះ សាំង តុលា អាយុ ២១ ឆ្នាំ រងរបួស​បែកក្បាល​ដេរ​ច្រើន​ថ្នេរ ។ ចំណែក​ជន​បង្ក​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់ថា ឈ្មោះ ប៉ិច តុង​ហេង ជា​ម្ចាស់​ខុន​ដូ និង ជា​ម្ចាស់​រថយន្តស្ព័​រ មាន​ទីលំនៅ​ផ្ទះ​លេខ ៥៨ ផ្លូវ ៣៦៨ ភូមិ ៣៨ សង្កាត់ បឹង​កេងកង​៣ ខណ្ឌ ចំការមន ។​

​ជនរងគ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​នគរបាល​មូលដ្ឋាន​ដោយ​ទាមទារ​សំណង ១០.០០០ ដុល្លារ និង សំណូមពរ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ជនល្មើស​តាមច្បាប់ ។ លោកនាយ​ប៉ុស្តិ៍​បឹង​កេងកង​៣ បានឲ្យដឹងថា លោក​បាន​ទទួល​ពាក្យបណ្ដឹង​ជនរងគ្រោះ​រួច​ហើយ ហើយ​បាន​កោះហៅ​ជនបង្ក​ឈ្មោះ ប៉ិច តុង​ហេង ឲ្យចូល​ខ្លួន​មក​បំភ្លឺ​នៅ​ម៉ោង ២ រសៀល​ថ្ងៃ​ដដែល​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×