Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ខណ្ឌឫស្សីកែវ ប្រជាពលរដ្ឋ លើកឡើង​ពី​ភាព​អសកម្ម​ច្រើន គឺ​គ្រឿងញៀន​លក់​ដូច​ផ្សារ​នៅ​ផ្លូវ​រថភ្លើង​

spot_img

​ភ្នំ​ពេ​ញា​៖ ប្រជាពលរដ្ឋ​នៅ​ខណ្ឌឫស្សីកែវ បានស្នើ​ដល់​អាជ្ញាធរ​ខណ្ឌ និង​អាជ្ញាធ​រាជធានី ពី​ភាព​អសកម្ម​ជាច្រើន ដើម្បី​ជំរុញ​ឲ្យ​ជួយ​ដោះស្រាយ លើ​បញ្ហា សន្តិសុខ បញ្ហា​ការផ្តល់​សេវាសាធារណៈ និង​បញ្ហា​ទឹក​លិច រថយន្ត​ដឹក​របស់​ឧកញ៉ា​ធ្វើ​ឲ្យ​ផ្លូវ​ខូច ជាពិសេស​បញ្ហា​គ្រឿងញៀន​ដែល​កំពុង​ចែកចាយ​យ៉ាងខ្លាំង ដែល​ពួក​គ្រឿងញៀន​បាន​ឈរ​លក់​ដូច​ស្ករ​គ្រាប់​។​

​លោក​ម៉ប់ សារិន​ប្រធាន ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ដែលជា​អធិបតី ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៣១​ខែតុលា​ឆ្នាំ​២០១៧ បាន​មានប្រសាសន៍ថា វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ធ្វើឡើង​បាន​១​ឆ្នាំ​ម្តង​ប៉ុណ្ណោះ តែ​នៅ​ថ្នាក់​សង្កាត់ និង​ខណ្ឌ តែ​ធ្វើជា​ប្រចាំ ដោយ​ចាប់ផ្តើម​តាំង​២០១២​មកម្ល៉េះ ក្រោយពី​បញ្ចប់​វេទិកា​ពិគ្រោះ​យោបល់ គឺ​យើង​បូកសរុប​បញ្ហា ដែល​ប្រជាពលរដ្ឋ​ស្នើឡើង និង​ការចង់បាន​របស់​ប្រជាពលរដ្ឋ ហើយ​ដាក់ចូល​ក្នុង​គម្រោង​អភិវឌ្ឍន៍ ដើម្បី​បំពេញ​ការចង់បាន​រប​ស់​ពួកគាត់​។​

​លោក​ម៉ប់ សារិន ក្នុងឱកាស​នោះ ក៏បាន​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួមចំណែក ដោយ​មិនមែន​សំខាន់​លើ​ថវិកា​៣០ ឬ​៧០​ភាគរយ​ទេ គឺ​ការចូល​រួមការ​សម្រប​ស្រួល ការយោគយល់ និង​ការចូលរួម​ជា​កម្លាំង ជាដើម ដើម្បី​អភិវឌ្ឍន៍​ភូមិ​សង្កា​ត់របស់​យើង ។​

​លោក​ម៉ប់ សារិន ក៏បាន​លើក​ពី​ការកោតសរសើរ ចំពោះ​កម្លាំង​មាន​សមត្ថកិច្ច​ប៉ូលីស​ខណ្ឌ ដែល​បាន​បង្ក្រាប​បទល្មើស​ជាប្រចាំ ពិសេស​លើ​ការបង្ក្រាប​គ្រឿងញៀន ដែល​នេះ​បង្ហាញ​ពី​ការ​ចូក​រួម​អនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់​បានល្អ​។​

​ក្នុង​វេទិការ​សាធារណៈ​នោះ ប្រជាពលរដ្ឋ បានលើកឡើង ជាច្រើន​បញ្ហា ក្នុងនោះ រួមមាន​បញ្ហា​ឡាន​ដឹក​ដី​នៅលើ​ផ្លូវ​១៨០០ បើ​ខូច​ជួយ​ជួសជុល​ឡើងវិញ​។ បញ្ហា ការផ្ទេរកម្មសិទ្ធិ​ផ្ទះសំបែង ដោយ​ពិបាក​លក់ដូរ ។​

​ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​បំបាត់​គ្រឿងញៀន នៅ​សង្កាត់​ទួល​សង្កែ​២ ដោយ​ពួកគេ​ជួញដូរ និង​ជក់​ម៉ា យ៉ាង​អាណាធិបតេយ្យ នៅលើ​ផ្លូវ​រថភ្លើង ទោះបីជា​មានការ​បង្ក្រាប​កាន់តែខ្លាំង គឺ​ការ​ចរាចរ​ចែកចាយ​គ្រឿងញៀន​កាន់តែច្រើន ហើយ​ជាពិសេស​ទៀត​នោះ​ក្រុម​អ្នកប្រើប្រាស់​គ្រឿងញៀន ជាច្រើន​នាក់ បាន​ប្រើ​គ្រឿងញៀន​រហូតដល់​ឆ្កួត​លីលា​លែង​ដឹង​អ្វី​ទាំងអស់ បាន​ដើរ​អុកឡុក​ប្រជាពលរដ្ឋ​ស្លូតត្រង់ ឆក់ លួច​ប្លន់ បង្ក​ឲ្យ​កើតមាន​បញ្ហា​អសន្តិសុខ និង​ការបើក​ល្បែង​ហ្គេម​បាញ់​ត្រី លេង​យ៉ាង​គគ្រឹក​គ្រេង​នៅ​ទីនោះ​ផងដែរ​។ ប្រជាពលរដ្ឋ មកពី​ភូមិ​ឡ​កំបោ សង្កាត់​ស្វាយប៉ាក បានស្នើ​ឲ្យ​ចៅសង្កាត់​ស្វាយប៉ាក កុំ​នៅក្នុង​ទីស្នាក់ការ​ពេក ចេញមក​មើលផ្លូវ​ខូច លូ​ខូច​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ផង​។ ប្រជាពលរដ្ឋ នៅ​សង្កាត់​ទួល​សង្កែ​២ សុំ​ជួយ​ព​ន្លឿ​ន​ធ្វើ​ប្លង់​កម្មសិទ្ធិ ក្រោយ​ដាក់​ទៅ​ក្រុង​យូ​ហើយ និង​ជំរុញ​ការធ្វើ​សៀវភៅ​ស្នាក់​ថ្មី​ឡើងវិញ​។ ប្រជាពលរដ្ឋ មកពី​សង្កាត់​ទួល​សង្កែ​១ បានលើកឡើង​ពី​បញ្ហា​ទឹក​លិច ហើយ​ចៅសង្កាត់​កូតា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​ជាប់ឆ្នោត​ថ្មី មិនដែល​ចេញពី​ប៊ុ​យ​រ៉ូ​នោះទេ គឺ​នៅ​អង្គុយ​ក្នុង​បន្ទប់​យ៉ាង​ឡូយ មិនដែល​ចេញមក​មើល​ទុក​កង្វល់​របស់​ប្រជាពលរដ្ឋ​ដែល​រង​នូវ​ការ​ទឹក​ជន់​លិចលង់ គឺ​មានតែ​ចៅសង្កាត់រង ដែល​បានដឹង​សុខ​ទុក​របស់​ប្រជាពលរដ្ឋ ចេះ​ជួយ​យកអាសា​ក្នុងពេលដែល​ពលរដ្ឋ​កំ​ពុង​មាន​ទុក​។​

​លោក​នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះ បានលើកឡើង​ពី​បញ្ហា​មួយចំនួន ដែល​ប្រជាពលរដ្ឋ​ដែល​លើកឡើង ដូច្នេះ​ក្នុងនាម​អាជ្ញាធរ និង​កម្លាំង មាន​សមត្ថកិច្ច ត្រូវ​ដោះស្រាយ​ភ្លាមៗ បើ​អាច​ដោះស្រាយបាន រួមទាំង​បញ្ហា​សន្តិសុខ បញ្ហា​គ្រឿងញៀន និង​បញ្ហា​អភិវឌ្ឍន៍ ។ តែបើ​ថា្នក់​ខណ្ឌ​សង្កាត់ ដោះស្រាយ​មិន​ចេញ​ទេ ត្រូវ​រាយការណ៍​មក​ថ្នាក់​រាជធានី ដើម្បី​បន្ត​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។ លោក អភិបាលរង​បាន​បញ្ជាក់ថា គ្រប់​វេទិកាសាធារណៈ ប្រជាពលរដ្ឋ​តែង​លើកឡើង​មិន​ដាច់​ពី​បញ្ហា ការផ្តល់​សៀវភៅ​ស្នាក់នៅ មាន​ភាពយឺតយ៉ាវ ដូច្នេះ​លោក​បាន​ជំរុញ​ឲ្យ​ប៉ូលីស​ពាក់ព័ន្ធ​ដោះស្រាយ រឿង​ភាពយឺតយ៉ាវ នៃ​ការផ្តល់​សៀវភៅ​ស្នាក់នៅ​ឲ្យ​បាន​លឿន ហើយ​បើ​ធ្វើ​មិនបាន ធ្វើ​មិនកើត ប្រាប់​និង​ពន្យល់​ប្រជាពលរដ្ឋ ឲ្យ​ពួកគាត់​បាន​យល់​ផង​។ ដោយឡែក​ប្រជាពលរដ្ឋ​វិញ ក៏​ដូច្នោះ​ដែរ បើ​រាយការណ៍​ម្តង​សមត្ថកិច្ច មិន​មក​ដោះស្រាយ ឬ​អន្តរាគមន៍​ជូន​ទេ សូម​រាយការណ៍​ទៅ​ម្តង​ជា​២​ដង​ទៅ ហើយ​បើ​មិន​ឆ្លើយតប​ទៀត ប្រជាពលរដ្ឋ​អាច​បន្ត​មក​រាជធានី នោះ​ថ្នាក់​រាជធានី​នឹង​ចាត់ចែង​ជូន​៕ ដោយ​៖​កូ​ឡាប​

spot_img
×