Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៧ ខែ​មេសា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ កុំ​ធ្វើ​អ្វី​ឲ្យ​ហួស​កម្លាំង ត្រូវ​គិតគូរ​ពី​សុខភាព ។ លុយកាក់ ថ្ងៃនេះ​អ្នក​មាន​ចិត្ត​សប្បាយរីករាយ​ដោយសា​រទិញ​បាន​របស់​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត​ក្នុង​តម្លៃ​ថោក ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ៕

​ឆ្នាំ​ឆ្លូវ ៖ ការងារ មាន​ឱកាស​បាន​ប្តូរ​ទីតាំង​ការងារ​ថ្មី ។ លុយកាក់ អាច​ចូលរួម​វិនិយោគ ផ្សារ​ហ៊ុន ។ មនោសញ្ចេតនា យកចិត្តទុកដាក់​ថែរក្សា​មនោសញ្ចេតនា​សព្វថ្ងៃឲ្យ​គង់វង្ស ៕

​ឆ្នាំ​ខាល ៖ ការងារ ប្រយ័ត្ន បញ្ចៀស​ធ្លាក់​ចូល​អន្ទាក់​គូរ​ប្រជែង ។ លុយកាក់ ត្រូវ​ចេះ​គ្រប់គ្រង​លុយកាក់​ឲ្យបាន​ល្អ ទើប​អាច​ចៀសផុត​ស្ថានភាព​ត្រូវ​ក្ស័យធន ។ មនោសញ្ចេតនា និយាយស្តី​ត្រូវ​ប្រយ័ត្នប្រយែង កុំឲ្យ​បង្ក​ការប៉ះទង្គិច​ផ្លូវចិត្ត​គូស្នេហ៍ ៕

​ឆ្នាំ​ថោះ ៖ ការងារ ពេញចិត្ត​នឹង​កម្រិត​ចំណូល​ដែល​ទទួលបាន​ពី​ការងារ​បច្ចុប្បន្ន ។ លុយកាក់ ចំណូល​កើនឡើង ជីវភាព​ធូរធារ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ៕

​ឆ្នាំ​រោង ៖ ការងារ ប្រយ័ត្ន​មាន​អ្នក​ចង់​បំផ្លាញ​អ្នក​ពី​ក្រោយខ្នង ។ លុយកាក់ អាច​បោះទុន​វិនិយោគ​ផ្សារ​ហ៊ុន ។ មនោសញ្ចេតនា គួរ​មាន​ភាពក្លាហាន​ក្នុង​ការបង្ហាញ​មនោសញ្ចេតនា​ចំពោះ​មនុស្ស​ដែល​ខ្លួន​អ្នក​ស្រឡាញ់ ៕

​ឆ្នាំ​ម្សាញ់ ៖ ការងារ សម្រេចបាន​លទ្ធផល​ល្អ​ច្រើន គួរ​ជាទី​មោទនៈ ។ លុយកាក់ ធូរធារ ទាក់ទាញ​បាន​ច្រើន​អតិថិជន​ធំៗ ។ មនោសញ្ចេតនា មាន​ព័ត៌មាន​រីករាយ​ស្មាន​មិន​ដល់ ។​

​ឆ្នាំ​មមី ៖ ការងារ ជា​ថ្ងៃ​ដ៏​ល្អ​ប្រសើ​សម្រាប់​ការពង្រីក​ទំនាក់ទំនង​សង្គម មាន​ប្រយោជន៍​សម្រាប់​ការងារ ។ លុយកាក់ អាច​ទិញ​បាន​របស់​ល្អ​ក្នុង​តម្លៃ​សមរម្យ ។ មនោសញ្ចេតនា ប្រយ័ត្ន​មាន​ជន​ទី ៣ មក​បំបែកបំបាក់​មនោ​សញ្ចេ​ត​នា​របស់អ្នក និង​គូស្នេហ៍ ៕

​ឆ្នាំ​មមែ ៖ ការងារ រីកចម្រើន គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ត្រូវ​តាម​គម្រោងការ ដោយ​គ្មាន​ឧបសគ្គ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ពី​ការវិនិយោគ ។ មនោសញ្ចេតនា គួរ​ចេះ​សរសេរ លើកទឹកចិត្ត​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ៕

​ឆ្នាំ​វក ៖ ការងារ គួរ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ មិន​ត្រូវ​ធ្វើ​អ្វី​ដោយ​អត្តនោម័ត ។ លុយកាក់ ជា​ថ្ងៃ​ដ៏​សមស្រប​សម្រាប់​ការវិនិយោគ​រកស៊ី ។ មនោសញ្ចេតនា ងាយ​កើត​មាន​ការឈ្លោះប្រកែក​គ្នា ៕

​ឆ្នាំ​រកា ៖ ការងារ ដំណើរការ​យ៉ាង​រលូន គ្មាន​បញ្ហា​អ្វី​មក​រាំងស្ទះ ។ លុយកាក់ ថ្ងៃ​នេះ​ប្រសិន​មាន​ការចរចា​បញ្ហា​ហិរញ្ញវត្ថុ និង​សម្រេចបាន​ជោគជ័យ ។ មនោសញ្ចេតនា ល្អប្រសើរ សុភមង្គល ៕

​ឆ្នាំចរ ៖ ការងារ ត្រូវ​ប្រឹងប្រែង​ជាង​មុន ទើប​អាច​ឈានទៅដល់​គោលដៅ​គ្រោងទុក ។ លុយកាក់ ខ្ទង់​ចំណូល​ទទួលបាន​តិច​ជាង​ប្រៀប​នឹង​គម្រោង ។ មនោសញ្ចេតនា ត្រូវ​ចេះ​ថែរក្សា​មនោសញ្ចេតនា​ឲ្យបាន​រឹងមាំ កុំ​ស្តាប់​តាម​ពាក្យអុចអាល​ពី​ខាងក្រៅ ៕

​ឆ្នាំ​កុរ ៖ ការងារ ទទួលបាន​ព័ត៌មាន​អំពី​ការប្តូរ​ការងារ ឬ​ត្រូវ​ទៅ​បេសកកម្ម ។ លុយកាក់ មិន​ស្ថិរភាព បាត់បង់​ឱកាស​រក​ប្រាក់​យ៉ាងច្រើន ។ មនោសញ្ចេតនា កុំឲ្យ​សម្ពាធ​ការងារ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​របស់​អ្នក ៕​

spot_img
×