Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អីចឹង​សោះ បាន​ជា​ជំទាវ​ទី​១​អាមេរិក មិន​ខ្ចី​ចាប់ដៃ​ស្វាមី​ខ្លួន នា​ឱកាស​ទទួល​ស្វាគមន៍​ប្រធានាធិបតី​បារាំង​

spot_img

​ប្រធានាធិបតី​ដូណាល់ ត្រាំ សារភាព​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា ព្រោះ​រវល់​ពេក​ទើប​គ្មាន​ពេល​ទៅ​ជ្រើសរើស​កាដូ​ឲ្យ​ភរិយា​បុណ្យខួបកំណើត​គម្រប់ ៤៨​ឆ្នាំ នៅ​ថ្ងៃ​ទី ២៦ ខែ​មេសា ។​

​ជំទាវ​ទី​១ អាមេរិក Melania Trump

​តាម​នោះ​អ្នក​ដឹកនាំ​កម្មវិធី Fox & Friends បាន​សួរ​ប្រធានាធិបតី​ត្រាំ​ថា តើ​លោក​មាន​កាដូ​អ្វី​សម្រាប់​ជូន​ភរិយា​ថ្ងៃបុណ្យ​កំណើត​? ។ ម្ចាស់​សេត​វិមាន​សើច​បន្លប់​យ៉ាងខ្លាំងៗ ទើប​និយាយ​ថា ៖ ខ្ញុំ​ពុំ​គួរ​ឆ្លើយ​នឹង​សំណួរ​នេះ​ទេ ។ ព្រោះ​ខ្ញុំ​នឹង​ត្រូវ​ប្រឈម​រឿងរ៉ាវ​ហើយ ព្រោះថា​កាដូ​ដែល​ខ្ញុំ​ជូន​គាត់​ពុំ​មាន​អ្វី​ច្រើន​នោះ​ទេ ។​

​ត្រាំ​ឲ្យដឹងថា ព្រោះតែ​រវល់​ពេក ពុំ​អាច​ទៅ​រក​ទិញ​កាដូ​បាន ហេតុនេះ​លោក​បាន​ជូន​បាច់ផ្កា និង​កាត​ប៉ូ​ស្តាល់ ដ៏​ស្រស់ស្អាត​មួយ​ប៉ុណ្ណោះ ។ បន្ទាប់​មក​ប្រធានាធិបតី​រូបនេះ ជាថ្មី​ម្តងទៀត បាន​ថ្លែង​សរសើរ​ភរិយា​ខ្លួន​ថា ពិតជា​ពូកែ​អស្ចារ្យ​ក្នុង​ការរៀបចំ​ពិធី​លាង​សាយភោជ​ថ្នាក់​ជាតិ​ជូន​ដល់​ប្រធានាធិបតី​បារាំង​នា​យប់​ថ្ងៃ​ទី ២៤ ខែ​មេសា ។​

​ទោះ​យ៉ាងណា​ក៏​មាន​ការនិយាយ​លេងសើច​ថា ៖ លោក​ត្រាំ​ចេះ​ខ្លាច​ប្រពន្ធ​ដែរ​តើ​!

spot_img
×