Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារា​សម្តែង​ស៊ិច​ស៊ី Fi Fi ទទួល​សំណង​៨០០០​ដុល្លារ ពី​ថៅកែ ​KTV QI HAO GONG GUAN

spot_img

​ភ្នំពេញ​ ៖ ​ករណី​ថៅកែ​ហាង​ខារ៉ាអូខេ​QI HAO GONG GUAN​ជា​ជនជាតិ​ចិន​ការប្រើ​ហិង្សា មក​លើ​តារា​សម្តែង​សិច​ស៊ី កញ្ញា ហ្វី​ហ្វី ត្រូវបាន​ដោះស្រាយ​បញ្ចប់រឿង​ហើយ ដោយ​ថៅកែ​រូបនោះ បាន​សរសេរ​លិខិត​ទទួលទោស និង​ផ្តល់​សំណង​៨០០០​ដុល្លារ តាម​ផ្លូវច្បាប់ បន្ទាប់​ពី​មាន​ការដាក់​ពាក្យបណ្តឹង ទៅ​ក្រសួង​មហាផ្ទៃ ។ នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹងពី កញ្ញា ហ្វី​ហ្វី តាមរយៈ​ការ​ឡាយ​វិដេអូ​នៅ​ថ្ងៃ​ទី​២៦​ខែ​មេសា​នេះ​។​

​តារា​សម្តែង​ស៊ិច​ស៊ី Fi Fi បាន​ចេញ​វីដេអូ live មួយ​ដែល​និយា​ពី​ថៅកែ​ខារ៉ាអូខេ ជនជាតិ​ចិន​ម្នាក់​ដែល​បាន​វាយតប់​គាត់​នោះ បាន​ព្រម​ផ្តិតមេដៃ​ទទួលកំហុស ព្រម​ជាមួយ​សំណង​ជា​ទឹកប្រាក់​ដ៏​ច្រើន​គួរសម​ដែ ដោយ​បញ្ចប់​រឿងនេះ​នៅ​ចំពោះមុខ​ច្បាប់​។​
​ហើយ​ក្នុងនោះ Fi Fi បាន​សរសេរ​សារ​មួយ​ផង​ដែរ​ថា​៖ “​សុំ​បង្ហាញ​លិខិត​ទទួល​ទោស​នឹង​សំណង​ទឹកប្រាក់​8000$​តាម​ផ្លូវ​ច្បាប់​នឹង​បញ្ចប់រឿង​របស់​ជន​បង្ក​រ​ដែល​ជា​ជនជាតិ​ចិន​”​។​

​ខារ៉ាអូខេ​ឈ្មោះ QI HAO GONG GUAN​ស្ថិត​នៅ​ម្ដុំ​ផ្សារ​បឹងត្របែក​ផ្លា​ស្សា​។ ​​តារា​សម្តែង កញ្ញា ហ្វី​ហ្វី បាន​ប្រាប់​ឲ្យដឹង​តាម​រយៈ​ការ​ឡាយ​វីដេអូ​ក្នុងផេក​ហ្វេស​ប៊ុក​ផ្លូវថា ពេល​នេះ​យុត្តិធម៌ ត្រូវបាន​ផ្តល់​ជូន​នាង ដែល​ជា​ជនរងគ្រោះ​ហើយ ខណៈ​ដែល​រឿងរ៉ាវ​នេះ ត្រូវបាន​ដោះស្រាយ​បញ្ចប់​គ្នា នៅត្រឹម​ក្រសួងមហាផ្ទៃ ក្រោយ​ពេល​ថៅកែ​ជនជាតិ​ចិន​រូបនោះ យល់ព្រម​ផ្តល់​សំណង​ជំងឺ​ចិត្ត ចំនួន​៨​ពាន់​ដុល្លារ និង​ការ​ធ្វើ​លិខិត​សុំទោស ជា​សាធារណៈ​។ ក្រោយពេល​មាន​រឿងហេតុ នៃ​អំពើហិង្សា​នេះ​ឡើង​ដំបូង​ឡើយ ខ្ញុំ​ទាមទារ​សំណង​ជំងឺ​ចិត្ត ត្រឹមតែ​ទឹកប្រាក់​ចំនួន​៥​ពាន់​ដុល្លារ​ប៉ុណ្ណោះ​។ ប៉ុន្តែ​គ្រា​ដែល​ចរចា​គ្នា នៅក្នុង​បន្ទប់​កន្លែង​ហាង​ខារ៉ាអូខេ​នោះ គឺ​បុរស​ជនជាតិ​ចិន ដែល​ជា​ថៅកែ​ព្រម​ផ្តល់ សំណង​ត្រឹមតែ​៥០០​ដុល្លារ​ប៉ុណ្ណោះ ទើប​ខ្ញុំ​មិន​សុខចិត្ត និង​ដាក់​ពាក្យបណ្តឹង ដើម្បី​រក​យុត្តិធម៌​។​

​កញ្ញា​ស៊ិច​ស៊ី ហ្វី​ហ្វី បាន​បន្ថែមថា ដំបូង​ឡើយ គឺ​អំឡុងពេល​មានការ​ប្រើ​ហិង្សា​ភ្លាមៗ​នោះ នាង​មិន​ចង់ឲ្យ​មាន​រឿង​វែងឆ្ងាយ ឬ​បែប​ធ្លាយ​ដំណឹង​នេះ ដល់​អ្នកសារព័ត៌មាន និង​រំខាន​សមត្ថកិច្ច​ឡើយ ប៉ុន្តែ​ជនជាតិ​ចិន​នោះ ហាក់​នៅ​តែ​គឃ្លើន មិន​ព្រម​ទទួលស្គាល់​កំហុស ហើយ​ថែមទាំង​អួតអាង​ថា បើ​មិន​យក​សំណង​៥០០​ដុល្លារ​នេះ ចង់​ប្តឹង​ដល់​ណា​ក៏​តាម​ចិត្ត​។ ត្រង់​ចំណុច​នេះ​ហើយ បានជា​នាង​សុខចិត្ត​កាត់​កេរ្តិ៍​កាត់​ខ្មាស់ ទម្លាយ​រឿងហេតុ​នេះ​តែម្តង​។​

​សូមបញ្ជាក់​ថា ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង បន្ទាប់ពី​បុរស​ជនជាតិ​ចិន​ម្នាក់ និង​ជា​ថៅកែ​ហាង​ខារ៉ាអូខេ​យីហោ QI HAO GONG GOAN បាន​បង្ខំ​ឲ្យ​នារី​ម្នាក់​អង្គុយ​បម្រើភ្ញៀវ ព្រមទាំង​ឲ្យចេញ​ទៅ​ផង​ដែរ តែ​នាង​មិន​ព្រម​ក៏​ដើរ​ចេញ​ក្រៅ ស្រាប់តែ​ថៅកែ​រូបនេះ​បាន​ច្រាន​នាង វាយ និង​ធាក់​មួយ​ជើង ហើយ​ក៏​ព្រួត​គ្នា​វាយ​ថែមទៀត​ផង ដែល​បាន​បង្ក​ឲ្យមាន​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច រួមទាំង​ប្រជាពលរដ្ឋ​កាលពី​យប់ ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ខារ៉ាអូខេ​យីហោ QI HAO GONG GOAN ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

       

spot_img
×