Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​មី​យ៉ាន់​ម៉ា រួមគ្នា​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍ ពី​រាជធានី​បុរាណ អង្គរ​-​បា​ហ្គាន​

spot_img

​​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា សហការ​ជាមួយ​រដ្ឋាភិបាល​សហភាព​មី​យ៉ាន់​ម៉ា បន្ត​រួម​គ្នា​ផ្សព្វផ្សាយ ពី​សក្តានុពល​ទេសចរណ៍ តំបន់​ប្រវត្តិសាស្ត្រ​ទាំងពីរ​(​រាជធានី​បុរាណ​អង្គរ​-​បា​ហ្គាន​) ដើម្បី​ឲ្យ​ប្រជាជន​ទាំង​ពីរ បាន​ស្គាល់​ពី​តំបន់​ទេសចរណ៍ និង​ប្រាង្គ​ប្រាសាទ​នានា ពី​គ្នា​វិញ​ទៅមក និង​បន្ត​ផ្សព្វផ្សាយ ហួស​ទៅ​កាន់​ទីផ្សារ​ទេសចរណ៍​ប្រទេស​ទី​បី​។​

​នា​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៨​នេះ ក្រុមការងារ​តំណាង​ក្រសួង​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា និង​មី​យ៉ាន់​ម៉ា បាន​បន្ត​ជួបពិភាក្សា​ការងារ​ជាមួយគ្នា​ជា​លើក​ទី​២ នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក ហោ មុនី​រ័ត្ន អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​កម្ពុជា ដើម្បី​ជំរុញ​ការអនុវត្ត​ផែនការ​សកម្មភាព​ស្ដីពី កិច្ចសហប្រតិបត្តិការ​ទេសចរណ៍ ឆ្នាំ​២០១៧-២០២០ ដែល​ធ្លាប់បាន​ចុះហត្ថលេខា​ជាមួយ​គ្នា កាលពី​អំឡុង​ពេល​ជួប​គ្នា​លើក​ទី​១ នៅ​ខេត្ត​សៀមរាប​។​

​លោក ហោ មុនី​រ័ត្ន បានឲ្យដឹងថា កិច្ចប្រជុំ​ការងារ​រួម​គ្នា​កម្ពុជា​-​មី​យ៉ាន់​ម៉ា​នេះ គឺជា​សូចនាករ​ដ៏​សំខាន់​មួយ ដែល​បាន​បង្ហាញ​ពី​ស្មារតី នៃ​កិច្ចសហប្រតិបត្តិការ ប្រកបដោយ​មិត្តភាព ក្នុង​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ឲ្យ​កាន់តែ​រីកចម្រើន​ឡើង និង​ផ្ដល់​នូវ​ប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ កម្ពុជា​-​មី​យ៉ាន់​ម៉ា​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា ក៏​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក យូ អូ​ញ​មួង រដ្ឋមន្ត្រី​ក្រសួង​សណ្ឋាគារ និង​ទេសចរណ៍​មី​យ៉ាន់​ម៉ា នៅ​ខេត្ត​សៀមរាប​ហើយក៏​មាន​ការចុះហត្ថលេខា​ជាមួយគ្នា ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​នា​នា​លើ​វិស័យ​ទេសចរណ៍ កម្ពុជា​-​មី​យ៉ាន់​ម៉ា ទៀតផង​។​

​សកលលោក​ទាំងមូល​ពិតជា​បាន​ដឹង​ច្បាស់​ហើយ​ថា កម្ពុជា​ធ្លាប់​មាន​អារ្យធម៌​ដ៏​រុងរឿង​ខ្លាំងក្លា​ពី​សម័យ​មហានគរ ដែល​មាន​រាជធានី​ដ៏​ធំ​មួយ​នៅ​តំបន់​អង្គរ ខេត្តសៀមរាប​។ ចំណែក​មី​យ៉ាន់​ម៉ា ជា​ប្រទេស​ធ្លាប់​អារ្យធម៌​រុងរឿង​ពី​បុរាណ គឺ​ចក្រភព​បា​ហ្គាន ដែល​មាន​រាជធានី​នៅ​តំបន់​បាហ្គា​នបច្ចុប្បន្ន ហើយ​សព្វថ្ងៃនេះ រាជធានី​បុរាណ​ទាំងពីរ​នេះ គឺជា​តំបន់​ទេសចរណ៍​វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៏​ទា​ក់ទាំ​ញ​បំផុត​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×