Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាសែត​វៀតណាម ៖ រុស្ស៊ី នឹង​ជួយ​កម្ពុជា​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​បណ្តាញ​អ៊ិន​ធើ​ណេត​

spot_img

​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី​ម្នាក់ បាន​បង្ហើប​ប្រាប់​មជ្ឈដ្ឋាន​អ្នកសារព័ត៌មាន បន្ទាប់​ពី​ជំនួប​បិទទ្វារ​ដែល​ត្រូវបាន​រៀបចំឡើង​កាលពី​ថ្ងៃ​ទី ២៤ ខែ​មេសា ដោយ​មាន​ការចូលរួម​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង និង​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ប្រាក់ សុខុន រួមជាមួយ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​កម្ពុ​​ជា Dmitry Tsvetkov ។​

​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​

​មន្ត្រី​រុស្ស៊ី​និយាយថា វិមាន​ក្រែ​មឡាំង​បាន​ផ្តើម​សំណើរ​ជួយ​បង្កើន​សមត្ថភាព​ប្រឆាំង​ភេរវកម្ម និង​បង្ក្រាប​ឧក្រិដ្ឋកម្ម​លើ​បណ្តាញ​សម្រាប់​កម្ពុជា​។ មន្ត្រី​ដដែល​ឲ្យដឹងថា សម្តេច​ក្រឡា ហោម​ស ខេង បាន​ទទួលយក​សុ​ឆន្ទៈ​របស់​រុស្ស៊ី ។​

​គួររំលឹកថា មុន​នេះ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ពី​ការ​រាំង​ស្កាត់​បាន​ទាន់ពេល​នូវ​ឧបាយកល​ផ្ទុះ​គ្រាប់បែក​ភេរវកម្ម​សំដៅ​កន្លែង​ដែល​មាន​ហ្វូង​មនុស្ស​កុះករ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប នា​ឱកាស​បុណ្យចូលឆ្នាំថ្មី ។​

​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ចោទប្រកាន់​រណសិរ្ស​សេរី របស់​លោក​សម សេរី (KNLF) ថា បាន​រៀបចំ​ផែនការ​ធ្វើ​ភេរវកម្ម​ខាងលើ ។​

​តាម​កាសែត​យុវជន​វៀតណាម

spot_img
×