Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​មន្ដ្រី​សុខាភិបាល ៖ ត្រូវ​រួមគ្នា​ឈាន​ទៅ​លុបបំបាត់​ជំងឺគ្រុនចាញ់ ក្នុង​ឆ្នាំ​២០២៥

spot_img

​ពោធិ៍សាត់​៖ ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ បាន​ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ក្រោម​ប្រធានបទ ត្រៀម​រួចជាស្រេច ចូលរួម​លុបបំបាត់​ជំងឺគ្រុនចាញ់ នៅក្នុង​បរិវេណ​សាលា​ស្រុក​វាលវែង ស្ថិតក្នុង​ភូមិ​ភូមិ​ប្រមោយ ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៨​នេះ ។​

​លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល បាន​ថ្លែង​ជំរុញ​ដល់​មន្ដ្រី​សុខាភិបាល​ទូទាំង​ប្រទេស ត្រូវ​បន្ដ​ការខិតខំ​យកចិត្ដទុកដាក់ និង​ពង្រឹង​សកម្មភាព ក្នុង​ការបំពេញ​កិច្ចការងារ ទៅ​លើ​ករណី​ជំងឺ​គ្រុនចាញ់ ដើម្បី​ឈាន​ទៅ​លុប​បំបាត់​ជំងឺ​គ្រុនចាញ់ ឲ្យបាន​តាម​ផែនការ​កំណត់​នៅ​ឆ្នាំ​២០២៥ ដែល​ជា​គំនិត​ផ្តួចផ្តើម និង​គាំទ្រ​ពី សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​លោក​ម៉ម ប៊ុនហេង ថ្លែងបន្ដ​ថា ត្រូវ​បន្ត​ការខិតខំ និង​ត្រូវ​តែ​យកចិត្តទុកដាក់​ឲ្យបាន​សកម្ម​ថែមទៀត ក្នុង​ការការពារ​ដោយ​ឲ្យមាន​ការចែក និង​ប្រើប្រាស់​មុង​ឲ្យបាន​ត្រឹមត្រូវ ហើយ​ប្រសិន​ជា​មាន​ការសង្ស័យ​កើត​ជំងឺ​គ្រុនចាញ់ ត្រូវ​ប្រញាប់​ស្វែងរក​សេវា​ធ្វើតេស្ត​ឈាម ឲ្យបាន​ឆាប់រហ័ស នៅ​ជិត​បំផុត នៅ​មណ្ឌល​សុខភាព និង​អ្នកស្ម័គ្រចិត្ត​ភូមិ ដើម្បី​ព្យាបាល​ជំងឺគ្រុនចាញ់ ដែល​មាន​ការធ្លាក់ចុះ​យ៉ាង​ច្រើន​នូវ​អត្រា​ស្លាប់ និង​ឈឺ​បណ្តាលមកពី​ជំងឺ​គ្រុនចាញ់ ដែល​ចំនួន​ករណី​អ្នក​ឈឺ​ដោយ​គ្រុនចាញ់ ត្រូវបាន​កាត់បន្ថយ​ពី​៦២.៥៨០​នាក់ មក​នៅត្រឹម​៣៦.៤៥៦​នាក់ និង​ចំនួន​អ្នកស្លាប់ បាន​កាត់បន្ថយ​ពី​៩៣​នាក់ មក​នៅត្រឹម​ម្នាក់​។​

​រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បាន​បន្ដថា រាជរដ្ឋាភិបាល​តែងតែ​យកចិត្ដទុកដាក់ និង​ផ្តល់​លទ្ធភាព និង​ការលើកទឹកចិត្ត ឲ្យមាន​ចលនា​កៀរគរ ប្រមូល​ប្រភពធនធាន ដើម្បី​ជំរុញ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ឲ្យ​កាន់តែ​មាន​សកម្មភាព​ខ្លាំង​ក្លា​ថែមទៀត ឆ្ពោះ​ទៅ​លុបបំបាត់​ជំងឺ​នេះ ឲ្យសម្រេចបាន​តាម​ផែន​ការកំណត់ ដើម្បី​លើកកម្ពស់​សុខភាព គុណភាព​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

    

spot_img
×