Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ឆបោក​លុយ​ពលរដ្ឋ ដោយ​រកស៊ី​ចងការ និង​ចេញ​សែក​គ្មាន​ទឹកប្រាក់ រាប់​ម៉ឺន​ដុល្លារ​

spot_img

​កំពង់ស្ពឺ​៖ ដោយ​អនុវត្តន៍​តាម​ដីកា​របស់​ព្រះរាជអាជ្ញា​ខេត្តកំពង់ស្ពឺ កងកម្លាំង​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ក្នុង​ករណី​ឆបោក​ប្រជាពលរដ្ឋ ដោយ​ដើរ​ចង​ការប្រាក់ និង​ខ្ចីប្រាក់ រួម​ទាំង​ចេញ​មូល​ប័ត្រ (​សែ​ក​) គ្មាន​ទឹកប្រាក់​រាប់ម៉ឺន​ដុល្លារ​អាមេរិក ។ ចំណែក​បក្ខពួក​ជាច្រើន ដែល​កំពុង​គេចខ្លួន ក៏​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ផងដែរ​។​

​លោក​វរសេនីយ៍ឯក សម សាក់ នាយ​ការិយា​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បានឱ្យដឹងថា ជនសង្ស័យ​មាន​ឈ្មោះ ភឿន សុ​ភ័ន ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ព្រះ​ខែ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៨​។ ស្ត្រី​ជា​សមាជិក​ក្រុម​រកស៊ី​ដើរ​ចង​ការប្រាក់ និង​ខ្ចី​ប្រាក់​ដោយ​សន្យា​សង​គេ​វិញ​តាមរយៈ ចេញ​មូល​ទាន​ប័ត្រ​គ្មាន​សាច់ប្រាក់​របស់​ធនាគារ រាប់​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​ចេតនា​ឆបោក ត្រូវបាន​ចាប់ខ្លួន​បាន​ម្នាក់ និង​នៅ​សល់​មេខ្លោង​ជាច្រើន​នាក់​ទៀត សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​។ ក្រុម​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​រងគ្រោះ​មក​ដាក់​ពាក្យបណ្តឹង​ជា​បន្តបន្ទាប់ និង​ទទួលបាន​បណ្តឹង​ចំនួន​៣​ករណី នៅ​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ និង​មាន​បណ្តឹង​នៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ មួយ​ចំនួន​ទៀត​។ បើ​យោង​តាម​ប្រភព​ពី​ក្រុម​អ្នករកស៊ី និង​អាជីវករ​មួយចំនួន បាន​បង្ហើប​ឱ្យដឹងថា ករណី​ក្រុម​នេះ បាន​ឆបោក​ពី​ពួកគាត់​មិនតិច​ជាង​លាន​ដុល្លារ​ទេ ហើយ​ក្រុម​នេះ​មាន​ខ្នងបង្អែក​ជា​មន្ត្រី​ពេទ្យ​យោធា ឈ្មោះ ស៊ឹម ផល្លី​។​

ករណី​ចាប់​សមាជិក​ក្រុម​ឆបោក​ប្រាក់​រាប់​ម៉ឺន​ដុល្លារ ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៨ ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា ទើប​កម្លាំង​ការិយាល័យ​កម្រិតធ្ងន់​ខេត្ត ចុះ​ឆែកឆេរ​នៅក្នុង​ហាង​មួយ​ក្នុង​ខេត្ត​កំពង់ស្ពឺ ឈានទៅ​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់ ដែល​ប្រើ​ល្បិច​យក​មូលប្បទានប័ត្រ​គ្មាន​ទឹកប្រាក់ ដើម្បី​បោក​ប្រាក់​ពី​ជនរងគ្រោះ រាប់​ម៉ឺន​ដុល្លារ​។​

​ក្រុម​នេះ​មាន​ទាំងស្រី​-​ប្រុស ដើររក​ស៊ី​តែ​មុខរបរ​ឆបោក​នេះ​រាប់​ឆ្នាំ​មកហើយ ដោយ​យក​លេស​ខ្ចីលុយ​ដើម្បី​បង្វិល​ក្នុង​មុខ​ជំនួញ តែ​តាមពិត​គឺ​ល្បិច​បោកប្រាស់​ទាំងស្រុង និង​រាប់លាន​ដុល្លារ​ឯណោះ​។ ប្រភព​មួយទៀត​បាន​ប្រាប់​ឱ្យដឹងថា​ស្ត្រី​ឈ្មោះ ឌុ​ច ចាន់​រស្មី ក៏​មាន​ជាប់​ពាក់ព័ន្ធ​និង​ករណី​នេះ​ដែរ ហើយ​ពេលនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ស្វែង​អ្នកពាក់ព័ន្ធ​មក​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×