Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គយ​ចល័ត ចាប់​បាន​រថយន្ត​ទំនើបៗ អត់​ពន្ធ ១២​គ្រឿង​

spot_img

​​​ភ្នំពេញ​៖ កម្លាំង​គយ​ចល័ត ដឹកនាំ​ដោយ លោក ព្រាប កា​រ៉ាត់ មន្ត្រី​គយ​ចល័ត បាន​បន្ត​បើក​ប្រតិបត្តិការ​ជា​ថ្មី​ម្តងទៀត ដោយ​ចាប់​បាន​ឡាន​ស៊េរី​ទំនើបៗ ចំនួន​១២​គ្រឿង ដែល​អត់​ពន្ធ​កំពុង​ធ្វើ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ដោយ​បំពាក់​ស្លាក​លេខ​ក្លែងក្លាយ ពាក់​ស្លាក​លេខ ខម និង​នប ជាដើម នៅ​ថ្ងៃ​ទី​២៤-២៦ ខែ​មេសា ឆ្នាំ​២០១៨ នៅ​តាម​គោលដៅ និង​ទីតាំង​ខុសៗ​គ្នា ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ។​

​មន្ត្រី​គយ​ចល័ត​បានបញ្ជាក់​ថា រថយន្ត​ស៊េរី​ទំនើបៗ​ដែល​ចាប់បាន រួមមាន​៖ ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៨​នេះ ចាប់​បាន​រថយន្ត​ម៉ាក អូ​ឌី ២​គ្រឿង នៅ​ខណ្ឌ​ទួលគោក និង​ជាប់​របង​ផ្សារ​បឹង​កេងកង និង​រថយន្ត​ម៉ាក​ឡិច​ស៊ី​ល​១​គ្រឿង ចាប់បាន​នៅ​ក្បែរ​ផ្សារ​ទួល​ទំពួង ខណ្ឌចំការមន​។ ចំណែក​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៨​នេះ ចាប់​បាន​រថយន្ត​ទំនើបៗ បាន​ចំនួន​៣​គ្រឿង នៅ​ផ្លូវ​ជាតិ​លេខ​៦A ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ​។ នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៨ ចាប់បាន​៦​គ្រឿង នៅ​ផ្លូវ​ត្រសក់​ផ្អែម នៅ​ខណ្ឌ​ទួលគោក នៅ​វត្ត​កោះ និង​នៅ​ជិត​ផ្សារ​ដី​ហ៊ុយ​។​

​មន្ត្រី​គយ​ចល័ត បាន​បញ្ជាក់​ឲ្យដឹងថា ការចុះ​ចាប់​រថយន្ត​ទំនើបៗ​អត់​ពន្ធ គឺ​ធ្វើឡើង​ដោយ​មាន​ឯកសារ បញ្ជាក់​ច្បាស់លាស់ ទៅតាម​នីតិវិធី​ច្បាប់ និង​ត្រឹមត្រូវ​គ្រប់​លក្ខខណ្ឌ​ទាំងអស់ ។ ករណី​ចាប់​រថយន្ត​ទំនើបៗ អត់​ពន្ធ​ខាងលើនេះ មាន​ម្ចាស់​រថយន្ត​ម្នាក់ បាន​ទទួល​កំហុស និង​បាន​ទទួលខុសត្រូវ ដោយ​សុំ​យក​ថវិកា​ដែល​ត្រូវ​បង់ពិន័យ យក​ទៅ​បង់​ជូន​រដ្ឋ​នៅ​អគ្គនាយកដ្ឋាន​គយ ដោយផ្ទាល់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×