Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោង​បញ្ចប់​ការចាក់​ផ្សព្វផ្សាយ ពាណិជ្ជកម្ម​សម្តែង​ដោយ​តារា​បរទេស លើ​កញ្ចក់​ទូរទស្សន៍​

spot_img

ភ្នំពេញ ៖ ដើម្បី​បង្កើន​ទីផ្សារ​ដល់​សិល្បករ និង​ផលិតករ​ខ្មែរ ក្រសួង​ព័ត៌មាន​គ្រោង នឹង​បញ្ចប់ មិន​ឲ្យ​មានការ​ចាក់​ស្ប៉ត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​សម្តែង​ដោយ​តារា​បរទេស​នៅ​កញ្ចក់​ទូរទស្សន៍​នានា​។

​លោក ខៀវ កញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ថ្លែង​ក្នុង​ពិធី​បិទ​មហោស្រព​ភាពយន្ត​ខ្លី ចតុមុខ​នៅ​សាល​មហោស្រព​ចតុមុខ កាលពី​រាត្រី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧​ថា ​ដើម្បី​បង្កើន​ការងារ​សម្រាប់​ផលិតករ សិល្បករ និង​អ្នកពាក់ព័ន្ធ​នឹង​វិស័យ​ភាពយន្ត ក្រសួង​ក៏​គ្រោង​នឹង​ផ្អាក​មិន​ឲ្យ​ទូរទស្សន៍​នានា ចាក់​បញ្ចាំង​ឈុត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​សម្តែង​ដោយ​ជនបរទេស​។ លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា វិស័យ​ភាពយន្ត​មួយ​ចិញ្ចឹម​មនុស្ស​ច្រើនណាស់ ទាំង​តារា​សម្តែង អ្នកនិពន្ធ អ្នកដឹកនាំ​សម្តែង​ជាដើម​។ លោក​បន្តថា បច្ចុប្បន្ន​កម្ពុ​ជាមាន​ស្ថានីយទូរទស្សន៍​ចំនួន​២០​ស្ថានីយ ហើយ​កន្លងមក យើង​ក៏​កំណត់​ឲ្យ​បណ្តា​ស្ថានីយទូរទស្សន៍​ទាំងអស់​ចាក់ផ្សាយ​កម្មវិធី​ឬ​ភាពយន្ត​ខ្មែរ​ក្នុង​ម៉ោង​មាស ចាប់ពី​ម៉ោង​៧​យប់ ដល់​ម៉ោង​៩​យប់​។

ក្រសួង​នឹងដាក់​បំរាម​ការផ្សាយពាណិជ្ជកម្ម​ដែលមាន​តារា​បរទេស ឬ​ផលិត​ដោយ​ជនបរទេស​ផ្សព្វផ្សាយ លើ​កញ្ចក់​ទូរទស្សន៍​នោះទេ គឺ​ត្រូវតែ​យក​តារា​សម្តែង​ខ្មែរ ផលិតករ​ខ្មែរ​។ លោក​បន្តថា “​អ្នកនិពន្ធ​ក៏​រស់ សិល្បករ​ក៏​រស់ អ្នកបច្ចេកទេស​ក៏​រស់ គឺ​រស់​ទាំងអស់គ្នា ហើយ​ការកំណត់​នេះ នឹងត្រូវ​ចាប់ផ្តើម​នៅ​ឆ្នាំ​ក្រោយនេះ​តែម្តង​”៕​ ដោយ​៖​ជាលី​

spot_img
×