Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម​កំពុង​ពពាក់ពពូន​រុករក​ទិញ​ជ័រ​ឈើ​អាថ៌កំបាំង ត្រូវបាន​គេ​និយាយថា មាន​សារធាតុ​បំប៉ន​ដូច​ទឹកមាត់​ត្រចៀកកាំ​

spot_img

​ដោយហេតុតែ​វា​ត្រូវបាន​គេ​ផ្គូរ​ផ្គង​ថា ឆ្ងាញ់​និង​ប៉ូវ​ដូច​ទឹកមាត់​ត្រចៀកកាំ​នោះ​ប្រភេទ​ជ័រ​ឈើ​អាថ៌កំបាំង​ម្យ៉ាង​ត្រូវ​បាន​ហៅ​ថា ត្រចៀកកាំ​ព្រិល កំពុង​ត្រូវបាន​ពួក​អ្នក​មាន​វៀតណាម​ដណ្តើម​គ្នា​ទិញ ទោះបី​វា​មាន​តម្លៃ​ដល់​ទៅ ៥០០​ដុល្លារ​/១​គីឡូក្រាម ក្តី ។​

​អ្នក​និយម​បរិភោគ​ជ័រ​ឈើ​នេះ ឈ្មោះ Vu Thi Kim រស់នៅ​ក្រុង​ហាណូយ​បាន​និយាយថា វា​មាន​លក្ខណៈ​ជា​គ្រាប់​ពណ៌​ស មើល​ទៅ​ដូច​ជា​ស្ករ​ដុំ​អីចឹង គេ​យក​វា​មក​ដាក់​ត្រាំ​ក្នុង​ទឹក ទុក​មួយ​យប់​វា​នឹង​រីក​យ៉ាង​ធំ ហើយ​គ្រាន់តែ​បន្ថែម​ស្ករ​បន្តិច​នឹង​ក្លាយ​ជា​បង្អែម​ប៉ូវ​មួយ​យ៉ាង​ឆ្ងាញ់​ពិសារ ។​

​រឿង​ដែល​គួរឲ្យ​អស់សំណើ​ចនោះ​គឺ​ប្រភេទ​ជ័រ​ឈើ ពេល​សួរថា ជ័រ​ឈើ​នោះ​ជា​អ្វី ? អ្នកស្រី Kim គ្រវីក្បាល ព្រោះ​មិន​ដឹង រួច​សារភាព​បន្តថា អ្នកលក់​គាត់​និយាយថា វា​ជា​ជ័រ​របស់​ប្រភេទ​ឈើ​មាន​ឈ្មោះ​ព្រិល​ត្រចៀកកាំ ។ ចំណែក​ដើម​ព្រិល​ត្រចៀកកាំ​នោះ​មាន​រាងរៅ​យ៉ាងខ្ញុំ​ក៏​មិនដឹង​ដែរ ប៉ុន្តែ​យក​មក​បរិភោគ​ម្តង ឥឡូវ​មួយ​ផ្ទះ​គាត់​ពិតជា​និយម​ចូលចិត្ត​វា​ណាស់ ។ សប្តាហ៍​ណា​ក៏​ទិញ​យក​មក​បរិភោគ​ម្តង​ដែរ គាត់​ប្រាប់ទៀតថា ជ័រ​ឈើ​នេះ​ត្រូវ​កុម្មង់​ទិញ ២​ថ្ងៃ ទើបបាន​។​

​ប្រភេទ​ជ័រ​ដើមឈើ​ហៅថា ព្រិល​ត្រចៀកកាំ​ដ៏​អាថ៌កំបាំង​កំពុង​ត្រូវបាន​ពួក​អ្នក​មាន​វៀតណាម ពពាក់ពពូន​គ្នា​កុម្មង់​ទិញ​ក្នុងតម្លៃ ៥០០​ដុល្លារ​/១​គីឡូក្រាម ។​

​អ្នក​និយម​ជ័រ​ឈើ​នេះ​ម្នាក់​ទៀត​ឈ្មោះ Nguyen Ngoc Duyen ក៏​នៅ​ហាណូយ​ដែរនោះ បាន​ប្រាប់ថា ៖ ខ្ញុំ​ធ្លាប់​ជជីក​សួរ​អ្នក​លក់​គេ​ប្រាប់ថា វា​ជា​ជ័រ​ដើម​ព្រិល​ត្រចៀកកាំ​នៅ​ប្រទេស​ចិន នៅ​វៀតណាម​គ្មានទេ​! ។​

​ចំណែក​អ្នកលក់​វិញ​អួតថា ៖ គាត់​បាន​កុម្មង់​វា​យក​មក​លក់​នៅ​ទីក្រុង​ហូជីមិញ វា​ពិតជា​ឆ្ងាញ់ និង​ប៉ូវ​ដល់​សុខភាព ពិសេស​ចំពោះ​ស្ត្រី និង​កូនក្មេង ។ ទោះបី​វា​មាន​តម្លៃ​ដល់​ទៅជិត ៥០០​ដុល្លារ​/១​គីឡូ​ក្តី តែ​អ្នក​កុម្មង់​ទិញ​វា​ពិតជា​មាន​ច្រើនណាស់ ។ ថ្វី​ត្បិត​ខ្ញុំ​លក់​នៅ​ទីក្រុង​ហូជីមិញ ប៉ុន្តែ​អតិថិជន​ធ្លាប់​ស្គាល់​នៅ​ក្រុង​ហាណូយ​បាន​ទូរស័ព្ទ​មក​កុម្មង់​ទិញ​ជា​បន្តបន្ទាប់ ជា​អាថ៌​ម្សិលមិញ​នេះ ខ្ញុំ​ទើប​បញ្ជូន​តាម​យន្តហោះ ៥​គីឡូក្រាម ទៅ​ឲ្យ​ម៉ូយ ។​

​មកទល់ពេលនេះ គេ​នៅ​ពុំ​ទាន់​ឃើញ​អ្នកវិទ្យាសាស្ត្រ និង​ជំនាញការ​ខាង​ចំណីអាហារ​វៀតណាម មាន​យោបល់​អ្វី​ជុំវិញ​ជ័រ​ឈើ​អាថ៌កំបាំង​ដែល​ប៉ូវ​ដូច​ទឹកមាត់​ត្រចៀកកាំ ។ ប្រសិនបើ​មាន​ប្រិយមិត្ត​ណា​ស្គាល់​សូម​ជូ​យ​ប្រាប់​ផង​ថា តើ​ជ័រ​ឈើ​នោះ​ឈើ​អ្វី​?

spot_img
×