Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្មេង​៤​នាក់ ​យក​គ្រាប់ M69 ​មក​ដំ​លេង ផ្ទុះ​ស្លាប់​ម្នាក់ របួសធ្ងន់​៣​នាក់​

spot_img

​បាត់ដំបង​៖ ផ្ទុះ​គ្រាប់​អឹម​៦៩​មីលី្លម៉ែត្រ​ (M69mm) បណ្តាល​ឱ្យ​ក្មេងប្រុស​១​នាក់​ស្លាប់ និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់ ពេល​ដែល​ក្មេងប្រុស​ទាំង​នោះ បាប​ន​យក​គ្រាប់​នោះ មក​ដំ​លេង នៅ​ល្ងាច​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៨​នៅ​ចំណុច​ទីតាំង​ភូមិ អូរ​ជាំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្ត​បាត់ដំបង​។​

​មន្ត្រី​នគរបាល​មូលដ្ឋាន​បានឱ្យដឹងថា ក្មេង​រងគ្រោះ​មាន​ឈ្មោះ ទី​១៖ ឈ្មោះ សំ ប្រុស អាយុ​១៣​ឆ្នាំ ស្លាប់​នៅ​កន្លែង ទី​២ ឈ្មោះ ភាក់ ស្រី​ពេជ្រ ភេទ​ស្រី អាយុ​៤​ឆ្នាំ របួសធ្ងន់ ទី​៣៖ ឈ្មោះ ទិ​ត្យ វណ្ណ អាយុ​១០​ឆ្នាំ របួសធ្ងន់ និង​ទី​៤៖ ឈ្មោះ សំ ថា​ប់ អាយុ​៥​ឆ្នាំ របួសធ្ងន់​។ ក្មេង​រងរបួស​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ភ្លាមៗ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×