Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៣២ នៅ​ប្រទេស​សិង្ហ​បុរី​

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ នៅ​ប្រទេស​សិង្ហ​បុរី ចាប់ពី​ថ្ងៃ​ទី​២៧​ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៨​។​

​វត្តមាន​របស់​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​ប្រទេស​សិង្ហ​បុរី នាពេលនេះ គឺ​តប​តាម​ការអញ្ជើញ​របស់​លោក Lee Hsien Loong នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២​។ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៣២​នេះ ក្រោម​មូលបទ ភាពរឹងមាំ និង នវានុវត្តន៍​របស់​អា​ស៊ាន ដែល​នឹង​ឆ្លុះបញ្ចាំង នូវ​អភិក្រម​ដ៏​សំខាន់ ដែល​អាស៊ាន​ប្រកាន់យក ដើម្បី​រក្សា​សារសំខាន់​របស់ខ្លួន ក្នុងនាម​ជា​អង្គការ​តំបន់​ដែល​ទទួលបាន​ការជឿទុកចិត្ត នៅក្នុង​ការថែរក្សា និង​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​វិបុលភាព ។​

​ថ្នាក់​ដឹកនាំ​អាស៊ាន នឹង​ធ្វើ​ការពិភាក្សា និង​ផ្លាស់ប្តូរ​ទស្សនៈ គ្នា​ទៅវិញទៅមក ដើម្បី​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​អោយ​កាន់តែ​ល្អប្រសើរ ហើយ​ក្នុង​កិច្ចប្រជុំ​នោះ ឯកសារ​សំខាន់ៗ​មួយចំនួន​នឹង​ត្រូវ​បាន​ចេញផ្សាយ អនុម័ត និង​កត់សំគាល់​ផង​ដែរ​។ ក្រៅពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ ថ្នាក់ដឹកនាំ​របស់​ប្រទេស​អាស៊ាន​មួយចំនួន​ផង​ដែរ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×