Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ចិន​ម្នាក់ ដុត​កន្លែង​លក់ស​ឆ្នោត ព្រោះ​ចំណាយ​អស់​… ជិត​១​លាន​ដុល្លារ​!

spot_img

​បុរស​សញ្ជាតិ​ចិន​ម្នាក់​រស់នៅ​សៀង​ហៃ បាន​ជ្រើសរើស​យក​វិធី​អវិជ្ជមាន​មួយ និង​ប៉ង​ធ្វើអត្តឃាត​ដោយ​សារ​ង​ប់ង​ល់នឹង “​សន្លឹកឆ្នោត​” អស់​រយៈពេល ៧​ឆ្នាំ​ពេញ ។​

​លោក Xu Chao ក្នុង​សវនាការ​កាត់ទោស​កាល​ពី​ដើម​ខែ​មេសា ២០១៨

​តាម​នោះ​លោក Xu Chao អាយុ ៤១​ឆ្នាំ បាន​ទិញ​ឆ្នោត​ជា​ប្រចាំ​ពី​ឆ្នាំ ២០១០ ហើយ​តែង​ត្រូវ​សន្លឹកឆ្នោត​តាម “​លង​” ជានិច្ច ។ ពេល​ទិញ​ឆ្នោត​ម្តងៗ Chao ចំណាយ​អស់​ជា​មធ្យម ២០.០០០​យាន់ (​ប្រមាណ ៣.០០០​ដុល្លារ​) -​នេះ​បើ​តាម Thepaper.en ចុះផ្សាយ​នៅ​ថ្ងៃទី ២៥ ខែ​មេសា ។​

​សង្ឃឹមថា​នឹង​ត្រូវ​ឆ្នោត Xu Chao បាន​លក់​ផ្ទះ​របស់​ខ្លួន និង​ផ្ទះ​៣​ខ្នង​ទៀត​របស់​ឪពុកម្តាយ មាន​តម្លៃ​សរុប​ប្រមាណ ៦​លាន​យាន់ (​ប្រហែល ៩៥០.០០០​ដុល្លារ​) ។ លោក Chao នៅ​បាន​ខ្ចី​លុយ​កាក់​ពី​មិត្តភក្តិ គ្រួសារ និង​ចងការ​បន្ថែមទៀត ។ គួរ​និយាយ​ថា ភាព​ង​ប់ង​ល់ សង្ឃឹម បែប​នេះ​ក៏​ព្រោះតែ​ធ្លាប់​ត្រូវ​ឆ្នោត​បាន​១​លាន​យាន់ (​ជាង ១៥៨.០០០​ដុល្លារ​) មុននេះ ៤​ឆ្នាំ តែ​បាន​លាក់​ដើម្បី​ទុក​លុយ​បន្ត “​វិនិយោគ​” … ទិញ​ឆ្នោត ។​

​ចុង​ក្រោយ​ប្រពន្ធ​ទ្រាំទ្រ​លែង​បាន​ក៏​សុំ​លែងលះ ហើយ​នៅ​ខែតុលា ឆ្នាំ ២០១៧ ក៏ត្រូវ​បាត់បង់​ការងារ នា​ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ​មួយ ។​

​ពេល​អស់​លុយ Xu Chao បាន​ទៅ​កន្លែង​លក់​ឆ្នោត ដើម្បី​សុំ​ខ្ចីលុយ តែ​គេ​បាន​បដិសេធ ព្រោះ​បំណុល​ចាស់​នៅ​ពុំ​ទាន់​ទូទាត់​សង ។​

​ទាល់ច្រក​ក៏​សុញគំនិត​ទៅ​ទិញ​អា​កុល​១​ដប យកមក​ដាក់​នៅ​កន្លែង​លក់​ឆ្នោត រួច​ដុត​តែម្តង ។​

​ក្នុង​សវនាការ​កាលពី​ខែ មីនា ឆ្នាំ​២០១៨ Xu Chao និយាយថា ខ្លួន​មាន​បំណង​ធ្វើអត្តឃាត ទើប​ពុំ​រត់ចេញ​ពី​កន្លែង​លក់​ឆ្នោត​ដូច្នេះ ។​

​នៅ​ខែ​មេសា ២០១៨​នេះ តុលាការ​បាន​កាត់ទោស​ឲ្យ Xu Chao ជាប់ពន្ធនាគារ ៤​ឆ្នាំ ពី​បទ​ចេតនា​បង្ក​អគ្គិភ័យ ៕

spot_img
×