Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តងនេះ! អ្នក​មុជទឹក​នៅ​វៀតណាម​ចាប់​បាន​ត្រីមាស​ដ៏​កម្រ មាន​ទម្ងន់ ២,៥​គីឡូក្រាម

spot_img

​ក្នុងអំឡុងពេល​មុជ​ទៅក្នុង​ទឹក ស្រាប់តែ​ឃើញ​ត្រី​ពណ៌​មាស​ចាំង​ភ្លិបភ្លែតនៅ​ពីមុខ​ខ្លួន ។ អ្នក​មុជទឹក​នៅ​ខេត្ត Ha Tinh បាន​ប្រើ​កាំភ្លើង​បាញ់​ក្នុង​ទឹក​បាញ់​ឲ្យ​វា​របួស រួច​ស្រង់​យក​មក​ឡើងគោក ។​

​ពេលនោះ​គឺ​វេលា​ម៉ោង ២៣​និង​០០​នាទី អ្នក​មុជទឹក​ឈ្មោះ Tran Ngoc Tinh អាយុ​៣៦​ឆ្នាំ ដែល​កំពុង​មុជទឹក​ដើម្បី​ចាប់​ផល​នេសាទ​សមុទ្រ នា​តំបន់​ច្រក​សមុទ្រ Cua Sot ក៏​បាន​ប្រទះឃើញ​ត្រី​ដូច​ពោល​ខាងលើ ។ លោក Tinh ឲ្យដឹងថា ត្រី​នេះ​មាន​ទម្ងន់ ២,៥​គីឡូក្រាម ។ មាន​បណ្តោយ​ប្រវែង ៥០​សង់ទីម៉ែត្រ ផ្នែក​ខ្លួន​មាន​ស្រកា​ពណ៌​មាស ព្រុយ​ស្រកី​ពណ៌​ក្រហម ពោះ​ពណ៌​លឿង​ស្រាល ។​

​ត្រី​ទម្ងន់ ២,៥​គីឡូក្រាម ដែល​ជា​ត្រីមាស​ដ៏​កម្រ​ទើប​ចាប់បាន ។ បុរស​ដែល​ចាប់​បាន​ត្រី​នេះ​បាន​យក​វា​ទៅ​ប្រក់​ទុក​នៅ​ក្នុង​អាង​តែ​បានតែ​១​យប់​វា​ក៏​ងាប់ គាត់​យក​វា​ទៅ​បង្កក​ក្នុង​ទូរ​ទឹកកក ដើម្បី​រង់ចាំ​អ្នកទិញ ។​

​ត្រីមាស​រស់នៅ​តាម​តំបន់​ទឹក​ភ្លា​វ នៅ​ច្រក​សមុទ្រ ហើយ​គេ​ពិនិត្យ​ឃើញ​វា​ច្រើន​ត្រូវ​គេ​នេសាទ​បាន​នៅ​ឥណ្ឌា វៀតណាម ឥណ្ឌូណេស៊ី ស្រីលង្ការ និង​ចិន ។ ពួក​វា​ត្រូវ​បាន​គេ​តាម​រក​ទិញ​និង​ហ៊ាន​ឲ្យ​តម្លៃ​ថ្លៃ ព្រោះតែ​ក្រពះ​របស់​វា​ត្រូវបាន​យក​ទៅ​ធ្វើ​វត្ថុធាតុដើម ផលិត​អំបោះ​សាច់ សម្រាប់​បម្រើ​ឲ្យ​ការវះកាត់​ក្នុងពេលដែល​សាច់​របស់​វា​គឺជា​អាហារ​ដែល​មាន​សារធាតុ​បំប៉ន​យ៉ាងខ្លាំង ។​

​មុន​នោះ​នៅ​ប្រទេស​វៀតណាម​គេ​ទើប​ស្ទូច​បាន​ត្រី​មាស​ទម្ងន់ ២,៨​គីឡូក្រាម ហើយ​លក់​បាន​តម្លៃ​ដល់​ទៅ​ជិត ២៥.០០០​ដុល្លារ ៕​ ចន្ទ្រា

spot_img
×